វិដេអូសង្គម | Komsan.khmer-note.com

វិដេអូសង្គម Archive

គួរឲ្យកោតសរសើរ! ទោះបីជា គ-ថ្លង់ ពិតមែនប៉ុន្តែខំតស៊ូរៀនសូត្រមានការងារធ្វើដូចអ្នកដទៃ (មានវីដេអូ)

កញ្ញា ម៉ន សុភាព មានស្រុកកំណើតនៅក្នុងខេត្តតាកែវ សព្វថ្ងៃកំពុងធ្វើការនៅក្នុងហាងកាហ្វេមួយនៅក្នុងទីក្រុងភ្នំពេញ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមសម្តែងការស្ងប់ស្ងែងកោតសរសើរចំពោះកញ្ញាដែលមានភាពតស៊ូ ខិតខំរៀនសូត្រ និងធ្វើការបានល្អដូចមនុស្សមិនពិការ ។ ជាពិសេសកញ្ញាអាចប្រើ ៣ភាសា ដើម្បីប្រាស្រ័យទាក់ទងការងារប្រចាំថ្ងៃ មិនត្រឹមតែប៉ុណ្ណោះកញ្ញាមានគោលបំណងនៅថ្ងៃមុខដោយចង់បើកហាងមួយផ្ទាល់ខ្លួន ដោយកញ្ញាបញ្ជាក់ថានឹងជ្រើសរើសតែជនពិការដើម្បីឲ្យមានការលើកតម្កើងតម្លៃជនពិការនៅក្នុងសង្គម ។ ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូដែលកម្មវិធី ក្លាហាន៩ បានធ្វើការសម្ភាសន៍នៅខាងក្រោម៖ ប្រភព ៖ក្លាហាន៩

បុរសម្នាក់ចេញមុខបដិសេធចំពោះ រូបស្ត្រីចំណាស់ដែលអ្នកព័ត៌មានសរសេរថាជាម្តាយជនជាប់ចោទជាគ្រូពេទ្យ គឺជាម្តាយរបស់គាត់ មិនមែនជាម្តាយជនជាប់ចោទទេ (មានវីដេអូ)

ករណីបទល្មើស ប្រទូស្តកេរខ្មាស ជនសង្ស័យគិលានុបដ្ឋាកលោក វ៉ាន់ ស៊ុន បានធ្វើឲ្យមហាជនរឹតតែសង្ស័យ និងទន្ទឹងរង់ចាំនៅក្នុងការកាត់ក្តីលទ្ធផលចេញមកបែបណា ។ ក្នុងនោះផងដែលនាពេលថ្មីៗនេះមានសារព័ត៍មានមួយចំនួនបានចុះផ្សាយថា “គួរឲ្យសង្វេគលោកគ្រូពេទ្យកម្លោះណាស់ ម្តាយចាស់នៅផ្ទះឈឺគ្មានអ្នកមើល ខ្លួនត្រូវជាប់គុក៣ឆ្នាំ ហើយត្រូវសងជម្ងឺចិត្តនារីរងគ្រោះរាប់ពាន់ដុល្លារទៀត”ដោយមានរូបភាពស្ត្រីចំណាស់ម្នាក់ដែលសារព័ត៍មានចុះថាជាម្តាយបង្កើតរបស់ជនសង្ស័យ ។ ក្នុងនោះមានគណនីហ្វេសប៊ុកឈ្មោះ Chhun Sina បានចេញមុខធ្វើការបដិសេធថា រូបភាពស្ត្រីចំណាស់ដែលអ្នកព័ត៌មានសរសេរថាជាម្តាយជនជាប់ចោទជាគ្រូពេទ្យគឺជាម្តាយរបស់គាត់ មិនមែនជាម្តាយជនជាប់ចោទទេ ដោយបានរៀបរាប់ថា ៖ ខ្ញុំសូមបញ្ជាក់ថា រូបស្ត្រីចំណាស់ដែលអ្នកព័ត៌មានសរសេរថាជាម្តាយជនជាប់ចោទជាគ្រូពេទ្យ គឺជាម្តាយរបស់ខ្ញុំ មិនមែនជាម្តាយជនជាប់ចោទ។ ខ្ញុំកំពុងអន្តរាគមន៍អោយអ្នកព័ត៌មានទាំងនោះកែរតម្រូវជាសាធារណៈ។ សូមជូនជ្រាបនិងសូមអរគុណ។ គួរបញ្ជាក់ថាបច្ចុប្បន្នជនសង្ស័យ គិលានុបដ្ឋាកលោក

ពិធីករសាយ​ រតនៈ ទៅសួរសុខទុក្ខម្តាយលោក​ អ៊ិត​ សេដ្ឋា​ ចង់ដឹងថាគាត់រកទិញផ្ទះបានហើយឬនៅ (មានវីដេអូ)

ក្រោយពីលោក អិុត សេដ្ឋា បានលាចាកលោក និងបានបន្សល់ទុកកូនប្រុសស្រី ៣នាក់ និងម្តាយចាស់ជរា ប៉ុន្តែអ្នកសិល្បៈ និងបណ្តាសប្បុរសជននានា បានធ្វើការយ៉ាងសង្វាត ដើម្បីរកថវិកា ដើម្បីផ្តល់ជាជំនួយដល់ក្រុមគ្រួសារលោក អុិត សេដ្ឋា ដែលកំពុងជួបប្រទះការខ្វះខាតថវិកា និងផ្ទះសម្រាប់ស្នាក់នៅ ។ ក្នុងនោះផងដែលដោយសារតែមានការសាកសួរពីសំណាក់មហាជនចង់ដឹងចង់លឺពីដំណឹងទិញផ្ទះរបស់ក្រុមគ្រួសារលោក អុិត សេដ្ឋា ថ្ងៃនេះលោក សាយ រតនៈ ក៏បានធ្វើការសួរសុខទុក្ខដល់ម្តាយរបសលោក អុិត សេដ្ឋា អំពីស្ថានភាពដែលសព្វថ្ងៃលោកយាយកំពុងតែរស់នៅក្នុងបន្ទប់ជួល ហើយចំណែកការទិញផ្ទះលោកយាយបានជម្រាបថា

ក្មេងប្រុសក្រីក្រម្នាក់ ខំដើរលក់ព្រីង ដើម្បីបានលុយទិញស្បែកជើងផ្ទាត់ថ្មីមួយគូពាក់ ចៃដន្យអី! ត្រូវម៉ូតូបុករបួស ដោយសារតែក្រីក្រពេក គ្រូពេទ្យមិនយកកម្រៃព្យាបាលថែមទាំងទិញស្បែកជើងឲ្យទៀត

ក្មេងប្រុសក្រីក្រម្នាក់ត្រូវបានអ្នកលេងបណ្តាាញសង្គមសម្តែងការអាណិតព្រោះតែចង់បានស្បែកជើងផ្ទាត់មួយគូគ្រាន់តែបានពាក់នឹងគេខំដើរលក់ព្រីង ប៉ុន្តែចៃដន្យត្រូវម៉ូតូបុកបណ្តាលរងរបួសរយះដាច់សាច់ដុំនៅក្រលៀនខាងឆ្វេង ត្រូវបានគ្រូពេទ្យនៅមន្ទីរពេទ្យខេត្តពោធិ៏សាត់ សម្រេចចិត្តព្យាបាលមិនយកកម្រៃ និងថែមទាំងបំពេញបំណង ដល់ក្មេងប្រុសនោះថានឹងទិញស្បែកជើងឲ្យ ។ នេះបើយោងតាមហ្វេសប៊ុករបស់បងប្រុសឈ្មោះ Mao Phirum បានឲ្យដឹងថា៖ក្មេងនេះក្រីក្រណាស់ទូលព្រីងដេីរលក់គិតថាពេលបានលុយពីលក់ព្រីងសុំម្តាយទិញស្បែកជេីងផ្ទាត់មួយគូតែចៃដន្យត្រូវម៉ូតូបុករយះដាច់សាច់ដុំនៅក្រលៀនខាងឆ្វេងនិងកំពប់ព្រីងអស់មិនមានលុយទិញស្បែកជេីងត្រូវបានលោកគ្រូពេទ្យ សឹុង សាមី ជួយទិញស្បែកជេីងអោយសូមអរគុណលោកគ្រូមីនៅមន្ទីពេទ្យខេត្តពោធិ៏សាត់៕

ចង់ស្រក់ទឹកភ្នែក! លោកតាចាស់ជរាមានជម្ងឺទឹកនោមផ្អែម និងពិការភ្នែក រស់វេទនាម្នាក់ឯងអំពាវនាវដល់សប្បុរសជនជួយគាត់មុនដង្ហើមចុងក្រោយ(មានវីដេអូ)

គួរឲ្យអនិច្ចាណាស់លោកតា ចាស់ ជរាម្នាក់ មិនដឹងកូនចៅនៅឯណា ត្រូវរស់នៅតែម្នាក់ឯងក្នុងខ្ទមកម្សត់ទាំងពិការភ្នែក និងជើងមួយចំហៀង ។ នេះបើយោងតាមហ្វេសប៊ុកប្អូនស្រីឈ្មោះ  Rath Sasio បានរៀបរាប់ និងអំពាវនាវដល់សប្បុរសជនថា៖ លោកតា សុខ ញ៉ មានអាយុ៧៤ឆ្នាំ ស្នាក់នៅក្នុងវត្ត ហាន់ ជ័យ ស្ថិតក្នុងខេត្តកំពង់ចាម ដែលសព្វថ្ងៃគា់ត់មានជំងឺទឹកនោមផ្អែម ដែលធ្វើអោយគាត់បាត់បង់ជើងមួយចំហៀង នឹង ពិការភ្នែក រស់នៅកម្សត់វេទនាម្នាក់ឯង ជួយចែកចាយផង បើសិនអាណិតគាត់ព្រោះគាត់កំពុងលទ្ធភាពក្នុងការព្យាបាលបន្ត សង្ឃឹមថាមានសប្បុរសជនបំពេញបំណងគាត់មុនដង្ហើមចុងក្រោយ៕

សូមកុំដាច់ចិត្តអូសរំលងជួយរកថវិការជួយអ៊ុំស្រីផង! ដុះដុំសាច់លើផ្ទៃមុខជាច្រើនឆ្នាំមកហើយ ថែមទាំងធ្វើទុកហូរឈាមតាមច្រមុះទៀត (មានវីដេអូ)

លោកយាយម្នាក់មានឈ្មោះថា អ៊ួន ឆាយ រស់នៅភូមិពាក់ស្នែងថ្មី ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។ មានដុះដុំសាច់លើផ្ទៃមុខជាច្រើនឆ្នាំមកហើយ ហើយមួយរយះពេលនេះវាធ្វើទុកយ៉ាងខ្លាំងដោយមាន ហូរឈាមតាមច្រមុះ ឈឺក្នុងត្រចៀក អស់កម្លាំង និងសម្រានមិនលក់។ ក្នុងនោះគណនីហ្វេសប៊ុកឈ្មោះ Nam Lyhour  បានធ្វើការសំណូមពរទៅសប្បុរសជន និងបានរៀបរាប់ថា៖សូមជំរាបសួរបងប្អូនទាំអស់គ្នាលោកអ៊ំនៅក្នុងរូបនេះគាត់មានឈ្មោះថា អ៊ួន ឆាយ រស់នៅភូមិពាក់ស្នែងថ្មី ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។ ខ្ញុំបានទៅជួបគាត់ផ្ទាល់ ហើយគាត់មានដុះដុំសាច់លើផ្ទៃមុខជាច្រើនឆ្នាំមកហើយ ហើយមួយរយះពេលនេះវាធ្វើទុកគាត់យ៉ាងខ្លាំងដោយមាន ហូរឈាមតាមច្រមុះ ឈឺក្នុងត្រចៀក អស់កម្លាំង

ព្រះសង្ឃជាង ២០អង្គ មិនដឹងមូលហេតុអ្វីកើតជម្ងឺរមាស់ឆ្លងតគ្នាព្យាបាលមិនជាសោះ សូមបងប្អូនជួយស៊ែរ ក្រែងលោមានអ្នកស្គាល់ថ្នាំ

ព្រះសង្ឃដែលគង់នៅវត្តអង្គកែវឧត្តម ឃុំថ្មី ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ប្រមាណជា ២០អង្គមិនដឹងមូលហេតុអ្វីស្រាប់តែកើតរមាស់ឆ្លងតគ្នាយ៉ាងឆាប់រហ័ស និងព្យាបាលមិនជាសោះ ។ សភាពបែបនេះហើយទើបព្រះតេជគុណដែលមានគណនីហ្វេសប៊ុកឈ្មោះ Sokhon Vottha Wat AngkeovUddom បានអំពាវនាវសូមឲ្យមហាជនជួយប្រាប់ពីថ្នាំព្យាបាលអោយឆាប់ជាដោយមានសង្ឃដីកាថា ៖  សូមមេត្តាញាតិញោមជួយចែករំលែក និងជួយប្រាប់ថ្នាំផងអាណិតកូននេន មានញាតិញោមណាដែលដឹងថ្នាំរមាស់ដែលមានប្រសិទ្ធិភាពខ្លាំងទេជួយប្រាប់ផង កូននេននៅវត្តអង្គកែវឧត្តម ឃុំថ្មី ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជាង២០អង្គដែលកើតជម្ងឺនេះ ហើយឆ្លងគ្នាលឿនណាស់ មិនដឹងថាមកពីអ្វីទេ ថ្នាំខ្មែរក៏ប្រើ ថ្នាំលេបថ្នាំចាក់ក៏ប្រើ អនាម័យក៏អនាម័យ ប៉ុន្តែមិនបាត់សោះ

ពិតជាគួរឲ្យស្រឡាញ់ណាស់! អូនរូប៊ី កូនស្រីលោកឧកញ៉ាហុង ពីវ រាំបទ “ឆ្កែរត់បុកប៉ោត” របស់អ្នកនាងពេជ្រសោភា មើលហើយ គួរឲ្យខ្នាញ់ណាស់…

ថ្មីៗនេះ នៅលើហ្វេសបុកផេករបស់លោកឧកញ៉ាហុង ពីវ បានបង្ហោះវិដេអូ អូនរូប៊ី ជាកូនស្រីសំណព្វចិត្តរបស់លោកឧកញ៉ា​ ដែលពេលនេះមានអាយុ ១ឆ្នាំកន្លះ ហើយមានរូបរាងនឹងមុខមាត់គួរឲ្យស្រលាញ់ កំពុងរាំបទ”ឆ្កែរត់បុកប៉ោត” របស់អ្នកនាងពេជ្រ សោភា ធ្វើឲ្យបងប្អូនអ្នកគាំទ្រចុច Like ចូលចិត្តជាច្រើនម៉ឺននាក់។ គួរបញ្ជាក់ថាមានបងប្អូនខ្មែរជាច្រើនចូលចិត្ត និងគាំទ្រសកម្មភាព និងការរកស៊ីរបស់លោកឧកញ៉ាហុង ពីវ ដោយសារតែលោកឧកញ៉ា មានចិត្តធម៌តែងតែជួយការងារសង្គមដូចជាមន្ទីរពេទ្យគន្ធបុប្ផា និងកាកបាតក្រហម ព្រមទាំងបុគ្គលិក និងប្រជាពលរដ្ឋក្រីក្រផ្សេងទៀត សរុបជាទឹកប្រាក់រាប់លានដុល្លារ។ តោះសូមប្រិយមិត្តទស្សនាអូន​រូប៊ី រាំទាំងអស់គ្នា៖

តួកុនជើងចាស់លោក ហម ឈរ៉ា និយាយទាំងអួលដើមកក្រោយពីបានសាកល្បងមកធ្វើជាអ្នកធាក់សុីក្លូ (មានវីដេអូ)

តារាសម្តែងជើងចាស់លោក ហម ឈរ៉ា ក្រោយពីបានចំណាយពេលមួយថ្ងៃមករស់នៅជីវិតបែបអ្នកធាក់សុីក្លូ ហើយក្នុងគោលបំណងដែលធ្វើវីដេអូនេះឡើងគឺលោក តាន់ គីមសួរបានឲ្យដឹងថាដើម្បីជំរុញទឹកចិត្តពុកម៉ែបងប្អូនឲ្យងាកមកគាំទ្រអ៊ុំៗធាក់ស៊ីក្លូនិងចូលរួមអភិរក្សស៊ីក្លូទាំងអស់គ្នា។ ក្នុងនោះផងដែលលោក ហម ឈរ៉ា បាននិយាយរៀបរាប់ពីជីវិតអ្នកធាក់សុីក្លូដោយលោកទាំងអួលដើមកសម្តែងក្តីអាណិតអាសូរចំពោះអ្នកធាក់សុីក្លូដែលភាគច្រើនជាមនុស្សចាស់ៗជរា ដែលស្នាក់នៅគេងតាមសំយ៉ាបផ្ទះ និងរកចំណូលពុំសូវបាន ឃ្លាតពីគ្រួសារ លោកបានបន្ថែមថាទោះបីនេះជាជីវិតក្លែងក្លាយដែលលោកបានសាកល្បងមករស់នៅបែបអ្នកធាក់សុីក្លូត្រឹមតែមួយថ្ងៃក៏ដោយលោកក៏បានដឹងស្គាល់រសជាតិរបស់អ្នកធាក់សុីក្លូថាលំបាកបុិនណា៕ ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវីឌេអូនៅខាងក្រោម៖ 

ស្គាល់អត្តសញ្ញាណហើយ អ្នកបើករថយន្តបាឡែន ដកកាំភ្លើងបាញ់១គ្រាប់ជាការគំរាម គឺជាអ្នកច្បារអំពៅសោះ

ករណីដ៏កក្រើកពេញ Facebook មួយទៀត ដែលបង្កដោយម្ចាស់រថយន្ត Camry បាឡែន ពណ៌ស្ក មួយគ្រឿង ដកកាំភ្លើងខ្លី បាញ់១គ្រាប់ជាការគំរាម ក្រោយពេលដែលបង្កគ្រោះថ្នាក់ចរាចរណ៍ ជិះរថយន្តប៉ះគេ ហើយត្រូវបានជនរងគ្រោះជិះដេញតាមនិងស៊ីប្លេ ដើម្បីអោយមានការដោះស្រាយគ្នា ប៉ុន្តែស្ទើរតែអស់ជីវិត ព្រោះម្ចាស់ឡាន បាឡែន ថ្លើមធំ ចិត្តសឿង ដកកាំភ្លើងបាញ់បោះដោយសេរី និង អណាធិបតេយ្យ ទាំងកណ្តាលថ្ងៃត្រង់។ នៅពេលនេះដែរ ម្ចាស់រថយន្ត Camry បាឡែន រូបនោះក៏ត្រូវបានសមត្ថកិច្ច

គួរឲ្យកោតសរសើរ! ពីក្មេងសុំទានទៅជានិស្សិតសាកលវិទ្យាល័យ (មានវីដេអូ)

ជាការពិតណាស់មនុស្សគ្រប់រូបកើតមកតែងតែមានការតស៊ូនៅក្នុងជីវិតខុសៗគ្នា មានមនុស្សខ្លះកើតមកក្នុងជីវភាពធូរធារ ប៉ុន្តែមានមនុស្សខ្លះកើតមកក្នុងជីវភាពខ្វះខាត ត្រូវតស៊ូខ្លាំងដើម្បីចិញ្ចឹមជីវិត។ ដូចនៅក្នុងរឿងរ៉ាវមួយនេះមានយុវជនម្នាក់ឈ្មោះ​ ហៀវ សិលា សព្វថ្ងៃរៀនឆ្នាំទី០៣ ផ្នែកបរិស្ថាន នៅក្នុងសាកលវិទ្យាល័យបញ្ញាសាស្ត្រ។ លោកជាមនុស្សគមខ្នង ដែលត្រូវគេមើលងាយថាធ្វើអ្វីមិនកើត គាត់បានឆ្លងកាត់ឧបសគ្គនៅក្នុងជីវិតច្រើន ក្រុមគ្រួសាររបស់លោកត្រូវគេបោកប្រាស់រហូតអស់ទ្រព្យសម្បត្តិ  រហូតធ្លាក់ខ្លួនធ្វើជាអ្នកសុំទាននៅថៃ។ ប៉ុន្តែមានរឿងរ៉ាវទាំងនេះទើបធ្វើឲ្យលោកងាកទៅរកការសិក្សា ដោយបានអាហារូបករណ៏សិក្សានៅសាកលវិទ្យាល័យ។ ដើម្បីជ្រាបរឿងរ៉ាវទាំងអស់នេះកាន់តែច្បាស់សូមទស្សនាវីដេអូនៅខាងក្រោម៖

សូមជួយផ្តល់កម្លាំងចិត្តទាំងអស់គ្នា! ឧកញ៉ាឌួង ឆាយ ហួសចិត្តមន្ទីរពេទ្យ Bumrungrad ធ្វេសប្រហែសលើកូនលោកហើយ​​ ថែមទាំងប្តឹងបកមកលោកវិញទៀតរឿងអត់បង់ថ្លៃពេទ្យទៅវិញ

កាលពីម្សិលមិញនេះឧកញ៉ាឌួង ឆាយ បានបង្ហោះលើហ្វេសបុកផេករបស់លោកថា៖ Sue Bumrungrad International To Find Justice for My Son ប្តឹងមន្ទីរពេទ្យ Bumrungrag Hopital ឡើងតុលាការនៅបាងកកដើម្បីរកយុត្តិធម៌អោយកូនប្រុសខ្ញុំដល់ទីបញ្ចប់។ នេះជាលើកទី 2 ហើយដែលខ្ញុំបានឡើងមកប្តឹងប្តល់ក្តីជាមួយមន្ទីរពេទ្យចង្រៃនេះ។ ខ្ញុំនឹងធ្វើការ Live video ម៉ោង 10:30 នាទីយប់នេះរៀបរាប់អំពីដំណើររឿងក្តី និងចំណាត់ការរបស់តុលាការថៃអោយបងប្អូនពូមីងបានដឹងណា។ សូមជួយផ្តល់កំលាំងចិត្តអោយរូបខ្ញុំ និងកូនប្រុសច្បងខ្ញុំផងណា។  ក្រោយមកទៀតគាត់បាន