ចម្រៀងថ្មីៗ | Komsan.khmer-note.com

ចម្រៀងថ្មីៗ Archive

ទេព បូព្រឹក្ស កប់ខ្លាំងណាស់ក្នុង Mv teaser មួយបទនេះ (មានវីដេអូ)

តារាចម្រៀងប្រចាំផលិតកម្មហង្សមាសកញ្ញា ទេព បូព្រឹក្ស ជាតារាចម្រៀងមានក្បាច់រាំប្លែកៗជាមួយនឹងស្ទីលតុបតែងខ្លួន ប្លែកៗមិនចាញ់តារាបរទេសប៉ុន្មានឡើយ ហើយមួយរយៈក្រោយនេះកញ្ញាបានចេញបទចម្រៀងថ្មីៗមួយចំនួន ក៏បានទទួលការគាំទ្រខ្លាំងពីទស្សនិកជន ។ ក្នុងនោះផងដែរមុននេះផលិតកម្មរស្មីហង្សមាសបានបញ្ចេញ MV teaser បទ “ផ្លូវជីវិត” បកស្រាយដោយ ទេព បូព្រឹក្ស ជាមួយនឹងទេសភាពដ៏ស្រស់ត្រកាល ។ តោះមកមើលវីដេអូនៅខាងក្រោមនេះ៖

បទអាយដុលចេញហើយ! “មានសិទ្ធិអីត្រួតត្រាក្តីសុខបង” បកស្រាយដោយ ឆាយ វិរះយុទ្ធ ពិតជាចាក់ដោតអារម្មណ៍ណាស់​ (មានវីដេអូ)

តារាចម្រៀងប្រចាំផលិតកម្មសាន់ដេលោក ឆាយ វីរះយុទ្ធ ក្រោយពីបានរៀបអាពាហ៍ពិពាហ៍រួចមកក៏នៅតែបានបញ្ចេញបទចម្រៀងថ្មីៗដើម្បីបម្រើអារម្មណ៍អ្នកគាំទ្រ ។ ក្នុងនោះផងដែលបទចម្រៀង “មានសិទ្ធិអីត្រួតត្រាក្តីសុខបង” ក៏បានបញ្ចេញជាវីដេអូពេញផ្លូវការផងដែរ។ តោះចង់ដឹងបទចម្រៀងមួយបទនេះមានអត្ថន័យបែបណានោះសូមទស្សនាវីដេអូនៅខាងក្រោម៖

អូហូ! បទថ្មីបកស្រាយឆ្លើយឆ្លងគ្នាដោយ​ នី រតនា និង វី ឌីណែត ស្តាប់ហើយរ៉ូមែនទិចណាស់ (មានវីដេអូ)

កាលពីប៉ុន្មានម៉ោងមុននេះផលិតកម្មរស្មីហង្សមាសបានបញ្ចេញវីដេអូខ្លីបទ “Call មកធ្វើអ្វី?” ដែលជាការបកស្រាយឆ្លើយឆ្លងគ្នាដោយម្ចាស់ពានរង្វាន់ Cambodian Idol រដូវកាលទី១ លោក នី រតនា និងកញ្ញា វី ឌីណែត ។ បែកគ្នាហើយ តែនៅតែនឹកគ្នា! គេងរាប់ដំណក់ភ្លៀងតាមមាត់បង្អួចស្រាប់តែទូរស័ព្ទរោទិ៍ សូមរីករាយស្ដាប់ចម្រៀងឆ្លើយឆ្លងរបស់លោក នី រតនា និងកញ្ញា វី ឌីណែត នៅខាងក្រោមនេះ៖

ពិតជាកម្សត់! Mv teaser បទ ”ទឹកភ្នែកចុងក្រោយ” បកស្រាយដោយ ពេជ្រ សោភា ពិតចាក់ដោតអារម្មណ៍ (មានវីដេអូ)

កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសអ្នកនាង ពេជ្រ សោភា បានបញ្ចេញ Mv teaser ថ្មី ដែលមានចំណងជើងថា​ “ទឹកភ្នែកចុងក្រោយ” ។ ក្នុងនោះផងដែលបទចម្រៀង​នេះជាស្នាដៃនិពន្ធពន្ធទំនុកច្រៀង និង Melody ដោយ seyha ha ។ តើរឿងរ៉ាវក្នុងបទទឹកភ្នែកចុងក្រោយរបស់អ្នកនាង ពេជ្រ សោភា នឹងទៅជាយ៉ាងណា? សូមអញ្ជើញទស្សនា!

ពេលឈ្លោះគ្នាមិនល្អទេ! តោះទៅទស្សនាវីដេអូចម្រៀង “ហត់អត់ពេលឈ្លោះគ្នា” ដែលបកស្រាយដោយ អ៊ីណូ និងកញ្ញា នាង គន្ធា

ក្នុងពេលនេះដែរ កញ្ញា នាង គន្ធា បានក្លាយជាអ្នកចម្រៀងពេញសិទ្ធនៅក្នុងផលិតកម្មសាន់ដេ ហើយថែមទាំងបានចាប់ដៃគូសហការជាមួយតារាចម្រៀងល្បីឈ្មោះលោក អ៊ីណូ ចេញចម្រៀងឆ្លើយឆ្លងមួយបទដែលមានចំណងជើង “ហត់អត់ពេលឈ្លោះគ្នា” ដែលជាស្នាដៃនិពន្ធទំនុកច្រៀងដោយលោក អុីណូ ផ្ទាល់ផងដែរ។ តោះកុំឲ្យខាតពេលយូរទៅទស្សនានូវវីដេអូចម្រៀងខាងក្រោមនេះទាំងអស់គ្នា ៕

បទថ្មី ឆន សុវណ្ណរាជ សុីអារម្មណ៍តែម្តង (មានវីដេអូ)

កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសលោក​ ឆន សុវណ្ណរាជ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាមួយនឹង Mv teaser ថ្មីបទ “ចាំបងជួយ” ជាចង្វាក់ញាក់កន្ត្រាក់អារម្មណ៍ ។ តោះសូមប្រិយមិត្ត ចង់ដឹងថាបទនេះឡូយយ៉ាងណា សូមទស្សនាវិដេអូ ខាងក្រោមទាំងអស់គ្នា ៖

កន្ត្រាក់អារម្មណ៍ទៀតហើយ! តារាច្រៀងរូបសង្ហា Bmo និពន្ធបទថ្មី “ចង់ទៅណា” សំរាប់កញ្ញា យូរី

តារាចម្រៀងវ័យក្មេងរូបស្រស់កញ្ញា យូរី និងលោក Bmo បានទទួលជោគជ័យយ៉ាងខ្លាំងនៅក្នុងបទចម្រៀង “ចាក់ទឹកដូង” ​ដែលបានចេញក្នុងកំឡុងពេលពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ដោយបទចម្រៀងមួយបទនេះបានទាក់ទាញអ្នកចូលទស្សនាដល់ទៅជាង ២០លានដង ។ ​មុននេះបន្តិចផលិតកម្មសាន់ដេ បានបញ្ចេញនូវ Teaser audio បទ “ចង់ទៅណា” ដែលជាការបកស្រាយដោយកញ្ញា យូរី ជាចង្វាក់ញាក់កន្រ្តាក់អារម្មណ៍ ដែលនិពន្ធដោយ ប៊ីម៉ូ ផ្ទាល់ រួមជាមួយ J-Pok ។ តោះកុំឲ្យខាតពេលយូរសូមស្តាប់បទចម្រៀងថ្មីមួយនេះនៅខាងក្រោមនេះ ៖

សុគន្ធ ថេរ៉ាយុ ចាប់ដៃគូជាមួយ ស៊ីរីកា បញ្ចេញក្បាច់រាំកប់ (មានវីដេអូ)

មុននេះបន្តិចផលិតកម្មថោន បានបញ្ចេញបទចម្រៀងថ្មីដែលជាចង្វាក់ញាក់កន្ត្រាក់អារម្មណ៍ ដែលមានចំណងជើង “មកភ្នំពេញរកសង្សារ” បកស្រាយដោយតារាចម្រៀងប្រចាំផលិតកម្មថោន លោក សុគន្ធ ថេរ៉ាយុ និងកញ្ញា ស៊ូ សុីរីកា ។ មិនត្រឹមតែប៉ុណ្ណោះក្នុងវីដេអូចម្រៀងនេះតារាចម្រៀងទាំង ២ដួងនេះ​បានបង្ហាញក្បាច់រាំប្លែក និងទិដ្ឋភាពទីក្រុងភ្នំពេញនាពេលរាត្រី ។ តោះកុំឲ្យខាតពេលយូរសូមទស្សនាវីដេអូនៅខាងក្រោម៖

មនុស្សបែកគ្នាហើយអាចត្រូវគ្នាវិញបានទេ? (មានវីដេអូ)

តារាចម្រៀងល្បីឈ្មោះគឺលោក ហេង ពិទូ បានបញ្ចេញបទចម្រៀង original ជាច្រើនបទ និងទទួលបានជោគជ័យខ្លាំងតាមរយៈការនិពន្ធចម្រៀងថ្មីៗ ដោយមានការគាំទ្រ និងយកទៅ cover ពេញបណ្តាញសង្គម។ ក្នុងនោះលោកក៏បានបញ្ចេញ Mv  បទ “ត្រូវគ្នាវិញបានទេ” ដែលមានអត្ថន័យចាក់ចំបេះដូងយុវវ័យតែម្តង។ តោះកុំឲ្យខាតពេលយូរសូមទស្សនានៅខាងក្រោម៖

“នារីក្នុងសុបិនបងជាអ្នកណា” បកស្រាយដោយម្ចាស់ពានរង្វាន់ Cambodian Idol រដូវកាលទី២ បានបញ្ចេញជា MV ហើយ

ម្ចាស់ពានរង្វាន់ Cambodian Idol រដូវកាលទី២ កញ្ញា ឈិន ម៉ានិច្ច បានបញ្ចេញចម្រៀងបទ ” នារីក្នុងសុបិនបងជាអ្នកណា” ដែលមានការចូលរួមសម្តែងពីលោក នី រតនា ។ នារីក្នុងសុបិនបងជាងអ្នកណា ប្រាប់បានទេហេតុអ្វីស្នេហ៍គេ អូនចង់រៀនតាម ចង់ធ្វើជាគេ អាចជំនួសគេបានអត់? តោះចង់ដឹងមានអត្ថន័យបែបណានោះសូមទស្សនា Mv នៅខាងក្រោម៖

ធ្លាប់អត់? ទោះបីជានៅក្បែរគ្នាអត់ភាពផ្អែមល្ហែមដូចគូគេសោះ! (មានវីដេអូ)

តារាចម្រៀងដែលប្រឡូកក្នុងសិល្បៈរាប់ឆ្នាំមិនសាបនូវភាពល្បីល្បាញរបស់ខ្លួនទោះបីជាវ័យជ្រេយ៉ាងណាក៏ដោយលោក​ ព្រាប សុវត្ថិ តែងតែបញ្ចេញនូវបទចម្រៀងថ្មីៗ និង ទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជន ។ ក្នុងនោះផងដែលថ្មីៗនេះលោកក៏បានបញ្ចេញនូវវីដេអូខ្លីបទ “បេះដូងខ្វះភាពកក់ក្តៅ” ដែលត្រឹមតែចេញមិនទាន់បានមួយថ្ងៃផងក៏មានការមើលរាប់សែនដង នៅលើហ្វេសប៊ុកផេក រស្មីហង្សមាស ។ តោះកុំឲ្យខាតពេលយូរសូមទស្សនាវីដេអូ Mv teaser នៅខាងក្រោម៖

ឡូយកប់! បទថ្មីរបស់ ទេព បូព្រឹក្ស និង G-devith លាយជាមួយទម្រង់ ចាបីុ ខ្មែរ រួមជាមួយនឹងភ្លេងទំនើប (មានវីដេអូ)

តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសគឺកញ្ញា ទេព បូព្រឹក្ស និងលោក ងួន ចាន់ដេវីត (G-devith) ដែលជាដៃគូចម្រៀងជាមួយគ្នា ថ្មីៗនេះបានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលនៅពេលសម្តែងបទថ្មីដែលមានចំណងជើង  “វិញ្ញានតន្ត្រី” នៅលើឆាកតន្រ្តីហង្សមាស នាខេត្តកំពង់ធំ ។ ក្នុងនោះកញ្ញាក៏បានបញ្ជាក់ថា៖ បទថ្មី វិញ្ញានតន្ត្រី ft G-Devith បទភ្លេងនេះ គឺបានលាយជាមួយទម្រង់ ចាបីុ ខ្មែរយើង រួមជាមួយនិងភ្លេងទំនើប !សង្ឈឹមបងប្អូន ស្រលាញ់ និងចូលចិត្តអរគុណពុកម៉ែ បងប្អូន សំរាប់ការស្រលាញ់ ចូលចិត្ត