សិល្ប:ខ្មែរ | Komsan.khmer-note.com

សិល្ប:ខ្មែរ Archive

អបអរសាទរថ្ងៃនេះនាយក្រូច ភ្ជាប់ពាក្យកូនស្រីហើយ

តារាកំប្លែង នាយ ក្រូច ដែលជាតារាកំប្លែងមានឈ្មោះបោះសំលេងមួយរូប និងមានដើមកំណើតនៅក្នុងខេត្តកំពង់ស្ពឺ ហើយរូបគេក៏មានកូនពីរនាក់ ដោយក្នុងនោះមាន ស្រី១នាក់ ប្រុស១នាក់ ប៉ុន្តែមកដល់ថ្ងៃនេះដូចជាមានដំណឹងថាកូនស្រីរបស់លោកបានភ្ជាប់ពាក្យដោយយោងទៅតាមគណនី Sao Sovy បានបង្ហោះថា ” មកភ្ជាប់ពាក្យកូននាយក្រូចស្តាយមិនបានមកទាន់កម្មវិធីនិងគេតែនៅមានភាគបន្តមិនទាន់ចប់ទេរង់ចាំថតជាមួយក្មួយនិងគ្រួសារមួយវគ្គទៀត ” ។ ក្នុងពិធីភ្ជាប់ពាក្យ ហាក់បីដូចជាមានសភាពស្ងប់ស្ងាត់ដោយមិនសូវឃើញមាន តារាកំប្លែងរួមក្រុមមកចូលរួមនោះដោយមានត្រឹមតែបងប្អូន ខាងប្រុស និងខាងស្រី ចូលរួមតែ និយាយរួមគឹធ្វើឡើងតាមបែបសមញ្ញធម្មតា ហើយលើសពីនេះទៅទៀត  នាយ ក្រូច ក៏មិនទាន់ទម្លាយ ពីថ្ងៃរៀបការរបស់កូននៅឡើយទេ ដោយមិនច្បាស់ថានៅឆ្នាំនេះ ឬក៏ឆ្នាំក្រោយដែរ

ទិដ្ឋភាពសិល្បករ សិល្បការនីល្បីៗចូលរួមពិធីខួបកំណើតតារាសម្តែង ម៉ាដូណា

តារាសម្តែងលោក ម៉ា ដូណា បានរៀបចំធ្វើពិធីខួបកំណើតរបស់ខ្លួនកាលពីយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ ក្នុងភោជនីយដ្ឋានមួយកន្លែងនៅក្នុងរាជធានីភ្នំពេញ ។ ដោយមានការអញ្ជើញចូលរួមពីសំណាក់សិល្បករ និងសិល្បការនី ជាច្រើនដួង ដូចជាកញ្ញា ទេព បូព្រឹក្ស ,ផន ស្រីខួច ,លោក វង្សតារារតនៈ , អ្នកនាង យក់ ឋិតរដ្ឋា ,លោក PeyPey Dy និងភ្ញៀវកិត្តិយសជាច្រើនទៀត ។ តោះមកមើលរូបនៅខាងក្រោមនេះ៖

តារាចម្រៀង យក់ ថិ​ត​រដ្ឋា ទទួលជោគជ័យក្នុងអាជីពសិល្បៈម្ដងនេះមិនដូចលើកមុនទេ

ក្រោយប្ដូរទ្រនំថ្មី កំពូល​តារាចម្រៀង​​អ្នកនាង យក់ ថិ​ត​រដ្ឋា ហាក់មានឈ្មោះបោះសំលេងកាន់តែខ្លាំងឡើងៗ ហើយ​​អ្នកនាង យក់ ថិ​ត​រដ្ឋា ពិតជាត្រលប់មកជោគជ័យក្នុងអាជីពសិល្បៈទៅតាមបំណងប្រាថ្នារបស់ខ្លួន​ និងលោក​ឪពុក​ ប៉ុន្តែក្នុងជោគជ័យម្ដងនេះ តារាចម្រៀងជើងចាស់រូបនេះពីតជាមានអារម្មណ៍សោកសៅដោយសារតែគ្មានវត្តមានលោកឪពុកនៅអបអរសារទរទៀតនោះ ។ កាលពីប៉ុន្មានថ្ងៃមុន ក្នុងគណនីហ្វេសប៊ុករបស់អ្នកនាង យក់ ថិ​ត​រដ្ឋា បានបង្ហោះសាររំលឹកដល់លោកពុករបស់នាងថា ” លោកប៉ាអើយ ! ថ្ងៃនេះកូនចង់អោយលោកដឹងណាស់ថា កូនម្នាក់នេះអាចធ្វើបានពិតមែន ណាប៉ា ខ្ញុំស្រលាញ់ប៉ាខ្ញុំខ្លាំងណាស់ហើយខ្ញុំក៏ចង់អោយប៉ាត្រឡប់មករក កូនវិញដែរ តែបើសិនជាលោកនេះមានជាតិក្រោយមែនខ្ញុំសុំបួងសួងអោយទេវតាសូមអោយខ្ញុំបានក្លាយជាកូនរបស់ប៉ា យក់ ថិតសារិ

មហាជនសម្តែងក្តីរំភើបចំពោះការចូលសម្តែងវិញរបស់តារាសម្តែងជើងចាស់លោក ខៃ ប្រសិទ្ធ (មានវីដេអូ)

អំពីដំណឹងអតីតតារាសម្តែងជើងចាស់លោក ខៃ ប្រសិទ្ធ បានធ្វើដំណើរពីប្រទេសអូស្ត្រាលីមកកម្ពុជាដើម្បីមកថតចម្រៀងអប់រំបទ ” ឪពុកអ្នកក្រ ” ដែលជាគំរោងផលិតបទចំរៀងអប់រំ របស់ អង្គការ មូលនិធិ របស់លោក សាវីន ហ្វីលីព បានធ្វើឲ្យមហាជនទាំងចាស់ក្មេងសំដែងការស្វាគមន៍ និង រីករាយចំពោះការត្រឡប់មកសម្តែងវិញ ។   ក្នុងនោះផងដែលតារាសម្តែង សាវីន ហ្វីលីព បានបញ្ជាក់ថា លោក ខៃ ប្រសិទ្ធ មិនបានត្រឡប់ចូលសិល្បៈវិញនោះទេគឺគ្រាន់តែមកសម្តែងចម្រៀងអប់រំមួយនេះតែប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែលថា បទ ឪពុកអ្នកក្រ

ទេព បូព្រឹក្ស កប់ខ្លាំងណាស់ក្នុង Mv teaser មួយបទនេះ (មានវីដេអូ)

តារាចម្រៀងប្រចាំផលិតកម្មហង្សមាសកញ្ញា ទេព បូព្រឹក្ស ជាតារាចម្រៀងមានក្បាច់រាំប្លែកៗជាមួយនឹងស្ទីលតុបតែងខ្លួន ប្លែកៗមិនចាញ់តារាបរទេសប៉ុន្មានឡើយ ហើយមួយរយៈក្រោយនេះកញ្ញាបានចេញបទចម្រៀងថ្មីៗមួយចំនួន ក៏បានទទួលការគាំទ្រខ្លាំងពីទស្សនិកជន ។ ក្នុងនោះផងដែរមុននេះផលិតកម្មរស្មីហង្សមាសបានបញ្ចេញ MV teaser បទ “ផ្លូវជីវិត” បកស្រាយដោយ ទេព បូព្រឹក្ស ជាមួយនឹងទេសភាពដ៏ស្រស់ត្រកាល ។ តោះមកមើលវីដេអូនៅខាងក្រោមនេះ៖

មិនធម្មតា! គ្រាន់តែឮបេក្ខជនម្នាក់បកស្រាយបទរបស់អ្នកនាង ម៉េង កែវជ្ជតា ធ្វើឲ្យ ប៉ែន ចំរុង ចំហរមាត់ស្រែកពេញឆាក (មានវីដេអូ)

កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ នៅក្នុងការប្រគុំតន្រ្តីមួយរបស់ស្ថានីយអាសុីអាគ្នេយ៍ មានវគ្គប្រឡងចម្រៀង សុបិន្តក្លាយជាការពិត  មានបេក្ខជនមួយរូបឈ្មោះ បូ បុន ដែលមកពីខេត្តត្បូងឃ្មុំ នៅពេលដល់វេនបេក្ខជនរូបនេះច្រៀងមានការសន្មតថាលោកនឹងច្រៀងបទប្រុស ប៉ុន្តែបែរជាបកស្រាយចម្រៀងបទ “ចំការសំរោង” ដែលជាបទច្រៀងថ្មីដោយ និងជាបទមរតកដើមរបស់លោកស្រី ហួយ មាស ធ្វើឲ្យពិធីករលោក ប៉ែន ចំរ៉ុង និងអ្នកទស្សនាផ្ទាល់ស្រែកហ៊ោដោយមានការភ្ញាក់ផ្អើលខ្លាំង ។ តោះកុំឲ្យខាតពេលយូរសូមទស្សនាវីឌេអូនៅខាងក្រោម៖

សុវត្ថិឌី ធារីកា និង សៅ ឧត្តម ឡើងសម្តែងបទ “សុំទោស” ចូលតួតែម្តង (មានវីដេអូ)

អតីតបេក្ខជន Cambodian Idol រដូវកាលទី១ លោក សៅ ឧត្តម និងកញ្ញា សុវត្ថិឌី ធារីកា បានចូលរួមជាភ្ញៀវកិត្តិយសនៅក្នុងកម្មវិធី សុីអារម្មណ៍​ របស់ស្ថានីយទូរទស្សន៍ PNN ។ ក្នុងនោះកញ្ញា សុវត្ថិឌី ធារីកា ក៏បានឡើងសម្តែងបកស្រាយនូវបទចម្រៀងថ្មីរបស់ខ្លួនដែលមានចំណងជើង “កំពុងគិត” បន្ទាប់ពីបកស្រាយបានបន្តិចលោក សៅ ឧត្តម ក៏បានបកស្រាយបទចម្រៀងដែលកំពុងទទួលបានការគាំទ្រខ្លាំងនោះគឺបទ “សុំទោស” ដែលពោរពេញទៅដោយមនោសញ្ចេតនាតែម្តង ។ តោះកុំឲ្យខាតពេលយូរសូមទស្សនាវីដេអូនៅខាងក្រោមនេះ៖

នឿយហត់យ៉ាងណាក្តីអ្នកនាង សុខ សោម៉ាវត្តី ក៏មានក្តីសុខឲ្យតែឃើញកូនមានស្នាមញញឹម

អ្នកនាង​ សុខ សោម៉ាវត្តី សព្វថ្ងៃកំពុងតែត្រូវប៉ាន់នូវការថតជាមួយនឹងខ្សែភាពយន្តថ្មី និងទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជន ។ ជាមួយនឹងភាពមមាញឹកការងារ អ្នកនាងក៏មិនភ្លេច ចំណាយពេលនៅជាមួយកូនស្រីជាទីស្រលាញ់របស់ខ្លួន ។ ក្នុងនោះអ្នកនាងបានបង្ហោះរូប​ភាព និងបានរៀបរាប់សារយ៉ាងខ្លីដោយបញ្ជាក់ពីក្តីស្រលាញ់របស់ខ្លួនចំពោះកូនថា៖ ថ្ងៃធ្វើការ យប់មើលកូន ថ្ងៃទំនេរមើលកូន ទោះថ្ងៃរវល់ក៏គិតពីកូន បើមិនមុខស្លក់ទើបចំលែក ទោះគ្មានពេលច្រើនសំរាប់គិតពីខ្លួនឯង តែក៏មានក្ដីសុខដែលបានឃើញស្នាមញញឹមដ៏បិរសុទ្ធរបស់កូន I do love u my jasmine ៕

រឿងភាគខ្មែរ “ពស់កេងកង” ដែលត្រូវបានថតសារជាថ្មីនោះបានបញ្ចេញជា Trailer ហើយ (មានវីដេអូ)

រឿង “ពស់កេងកង” ដែលជាភាពយន្តខ្មែរត្រូវបានថតជាថ្មី នឹងធ្វើការបញ្ជាំងក្នុងស្ថានីយទូរទស្សន៍ PNN បានបញ្ចេញជាវីដេអូខ្លីដំបូង ។ រឿងនេះត្រូវបានផលិតជារឿងភាគ ដោយបានសម្រិតសម្រាំងយ៉ាងល្អទាំងប្លង់ថតទាំងការសម្តែងរបស់តួអង្គ ។ រឿងភាគខ្មែរ “ពស់កេងកង” នឹងចាក់ផ្សាយជូនទស្សនានៅថ្ងៃទី ១២ កក្កដា ២០១៧ ខាងមុខនេះជារៀងរាល់ថ្ងៃ ចន្ទ ដល់ ពុធ វេលាម៉ោង ៨ យប់ ។ តោះកុំឲ្យខាតពេលយូរសូមទស្សនាវិដេអូ trailer នៅខាងក្រោមនេះ៖

ចង់រឹងពោះ! នាយប៉ូយចូលរួមលេងកម្មវិធី សូមស្ងាត់បានលុយ អ្នកទស្សនាសើចចង់ជ្រុះធ្មេញ

កម្មវិធី សូមស្ងាត់បានលុយ ពិតជាទទួលបានការពេញនិយមនាពេលបច្ចុប្បន្ន ដោយសារតែវាតែងតែតែងតែបានញ៉ាំងនូវបរិយាកាសរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរចូលរួមទស្សនាកម្សាន្តជារៀងរាល់សប្ដាហ៍។ សូមស្ងាត់បានលុយ  ដែលចាប់បញ្ចាំងរៀងរាល់រាត្រីថ្ងៃសៅរ៍ វេលាម៉ោង ៨ៈ០០ នាទី នៅកញ្ចក់ទូរទស្សន៍ CTN បានរៀបចំឡើងជាកម្មវិធីលេងល្បែងកម្សាន្តដែលតម្រូវឲ្យបេក្ខជនចូលរួម បំពេញវិញ្ញាសាដែលកម្មវិធីដាក់ឲ្យ ធ្វើយ៉ាងណាឲ្យស្ងាត់ គ្មានសម្លេងឡូូឡា។ បេក្ខជនដែលឈ្នះនឹងទទួលបានរង្វាន់ជាសាច់ប្រាក់ដូចបានកំនត់។ កាលពីសប្ដាហ៍មុននេះ នាយប៉ូយបានចូលជាបេក្ខជនក្នុងកម្មវិធី បង្ករបរិយាកាសឲ្យមានភាពសប្បាយរីករាយ និងអស់សំនើចជាខ្លាំង។​ បើចង់ដឹងច្បាស់ សូមអញ្ជើញទស្សនាទាំងអស់គ្នា៖

ហ៊ិន ច័ន្ទនីរ័ត្ន ទ្រាំលែងបាន បង្ហោះសារបកស្រាយ រិះគន់ទៅលើបុរសដែលចោទថាខ្លួនប្រើសម្ដីមិនសមរម្យ

តារាសម្ដែង និងពិធីការនីស្រីស្រស់ស្អាត ហ៊ិន ច័ន្ទនីរ័ត្ន ទទួលបានការគាំទ្រ និងកោតសរសើរយ៉ាងខ្លាំងពីសំនាក់បងប្អូនប្រជាពលរដ្ឋខ្មែរ។ ស្របនឹងនេះផងដែរ ស្រាប់តែកាលពីម្សិលមិញត្រូវជាថ្ងៃទី ២៥ មិថុនា ស្រាប់តែមានផ្ទុះរឿងថា កញ្ញាបានប្រើពាក្យមិនសមគួរទៅលើបុរសម្នាក់ដែលបាន Share  រូបអ្នកនាង ដើម្បីសួរពីប្រភេទ Camera ដែលប្រើក្នុងការថតរូបនេះ។​ ភ្លាមនោះកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បាន comment មិនពេញចិត្ត រហូតដល់មានការតបតគ្នាមិនចេះចប់។ ហើយកាលពីយប់មិញនេះ ប្រហែលជា ហ៊ិន ច័ន្ទនីរ័ត្ន ទប់កំហឹងលែងជាប់ បង្ហោះសារមួយផ្ញើរជូនទៅបុរសម្នាក់នោះ

មិនធម្មតា! ពេជ្រ សោភា ច្រៀងបទថ្មីយកពស់មកសម្តែងជាមួយទៀត (មានវីដេអូ)

កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្ន២០១៧ នេះនៅក្នុងការប្រគុំតន្រ្តីនៅក្នុងស្ទូឌីយ៉ូហង្សមាស អ្នកនាង ពេជ្រ សោភា បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំងដោយការសម្តែងមួយរបស់អ្នកនាង ។ ជាមួយនឹងបទចម្រៀងថ្មីដែលមានចំណងជើង Mstillme អ្នកនាងបានសម្តែងជាមួយនឹងសត្វពស់ថ្លាន់ ធ្វើឲ្យមានការស្រែកហ៊ោពេញស្ទូឌីយ៉ូហង្សមាសតែម្តង ។ តោះចង់ដឹងការសម្តែងបែបណានោះសូមទស្សនាវីដេអូនៅខាងក្រោម៖