ប្លែកៗ |

ប្លែកៗ Archive

ពិតជាសំណាងមែន!! ក្មេងស្រីតូចម្នាក់រត់ចូលរថយន្ត ប៉ុន្តែមិនស្លាប់ គ្រាន់តែរងរបួសបន្តិចបន្តួច(មានវីដេអូ)

កាលពីពេលថ្មីៗនេះ មានវីដេអូមួយបានលេចឡើងដែលបង្ហាញពីក្មេងស្រីអាយុប្រមាណ ២ឆ្នាំម្នាក់ កំពុងតែឈរនៅចញ្ចើមផ្លូវសុខៗ ស្រាប់តែរត់ចូលរថយន្តពណ៌សពីរគ្រឿងក្នុងខេត្តស៊ីឈួន ក្រោយមកនាងក៏ត្រូវបានរថយន្តនោះបើកបុក ដែលមើលទៅអ្នកបើកបរមើលមិនឃើញថាម្នាកក្មេងរត់កាត់នោះទេ។ ប៉ុន្តែវាពិតជាសំណាងល្អណាស់ដែលក្មេងស្រីរូបនេះដួលចូលកណ្ដាលរថយន្តដែលផុតពីកង់ទើបធ្វើឲ្យនាង មានរបួសត្រង់ក្បាលបន្តិចប៉ុណ្ណោះ។ប្រភពបានឲ្យដឹងថា ក្មេងស្រីតូចនេះកំពុងដើរផ្សារជាមួយជីដូនរបស់ខ្លួន ហើយនាងត្រូវបានទុកឲ្យឈរដោយមិនបានចាប់អារម្មណ៍ខ្វល់ ព្រោះតែជីដូនរបស់នាងកំពុងតែចាប់អារម្មណ៍មើលអីវ៉ាប់ផ្សេង៕ ទស្សនាវីដេអូខាងក្រោម៖ ប្រភព៖ chinaplus

យីប្លែកណាស់ ! ធ្លាប់តែឃើញគេយកដៃគូរគំនូរ តែចម្លែកអីបុរសនេះបែបជាប្រើអណ្តាតគូរគំនូរទៅវិញ

ប្រទេសចិន ៖ គំនូរជាសិល្បៈមួយប្រភេទក្នុងចំណោមសិល្បៈជាច្រើនដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងផងដែរ។គំនូរនេះដែរមានការបែងចែកជាច្រើនប្រភេទផងដែលផ្សេងៗពីគ្នា តែទោះជាវាច្រើនយ៉ាងណាក៏ដោយក៏គនូរទាំងនេះសុទ្ធតែត្រូវគូរដោយដៃរបស់មនុស្សតែម៉្យាងគត់។តែចម្លែកខ្លាំងនោះគឺបុរសម្នាក់ឈ្មោះ Han Xiaomingដែលមានវ័យ២៧ឆ្នាំ រស់នៅក្នុងទីក្រុង Hangzhou ខេត្ត Zhejiang ភាគខាងកើតរបស់ប្រទេសចិនគាត់បានយកអណ្តាតរបស់គាត់ជំនួសដៃធ្វើការគូរគំនូរបែបបុរាណរបស់ចិន។ សិល្បៈករវ័យក្មេងម្នាក់នេះ បានប្រាប់ថាការប្រើអណ្តាតជំនួសដៃនេះ គេបានរៀនមកពីលោកតារបស់គេ។គេបន្តថាតោះបីជាការប្រើអណ្តាតដើម្បីគូររូបនេះមានការប៉ះពាល់ដល់សុខភាពក៏ពិតមែន តែគាំត់នៅតែបន្តព្រោះវាជាការរកឃើញថ្មីមួយប្រចាំគ្រួសាររបស់គាត់។ហើយវាក៏ជារចនាបទថ្មីមួយផងដែល ដែលបង្កើតអោយសិល្បៈគំនូរនេះកាន់តែមានភាពទាក់ទាញ៕ ប្រភព ៖ CHINA PLUS

ពិតជាកម្រជួបប្រទះមែន!! បុរសម្នាក់បង្ហាញវិធីចាប់កណ្ដុរបែបថ្មីមួយដែលធានាថានឹងធ្វើឲ្យសត្វនេះភ័យលួសព្រលឹង…

តៃវ៉ាន់៖ កាលពីពេលថ្មីនេះ អ្នកប្រើប្រាស់បណ្ដាញសង្គមមួយរូបឈ្មោះ Lee Wei-chin ដែលរស់នៅទីក្រុង តៃជុង ភាគខាងលិច នៃតៃវ៉ាន់ បានចែករំលែករូបភាពដែលចម្លែកកម្រនឹងឃើញមួយនៃសត្វកណ្ដុរមួយក្បាល ដែលត្រូវបានគាត់ចាប់ដាក់ច្រវាក់ដៃ-ជើង ព្រមទាំងខ្នោះក ថែមទៀតជាការពិន័យ បន្ទាប់ពីកណ្ដុរមួយក្បាលនេះចូលមកលុកលុយក្នុងផ្ទះរបស់គេ។ Lee បានបង្ហោះរូបចូលនៅក្នុងបណ្ដាញសង្គម ដើម្បីបង្ហាញពីរបៀបដែលគាត់ចាប់កណ្ដុរមកដាក់របៀបនេះបាន ដោយភ្ជាប់ជាមួយនឹងឃ្លាថា “ទីបំផុតចាប់វាបានហើយ!!”  ហើយតាមរយៈនេះគាត់ទទួលបានប្រតិកម្មជាច្រើនពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមផ្សេងទៀត ហើយមានការចែករំលែករូបភាពបន្តដល់ទៅរាប់ ពាន់ដងឯណោះ។ ប៉ុន្តែទោះជាយ៉ាងណាក៏មានអ្នកប្រើប្រាស់អ៊ីនធើណិតមួយចំនួនបានបង្ហាញការអាណិតអាសូរដល់កណ្ដុរមួយក្បាលនេះផងដែរ ដោយបញ្ចេញ មតិថា គួរតែដោះលែង ឬ ក៏សម្លាប់វាចោលតែម្ដងទៅល្អជាធ្វើបែបនេះ។

ប្លែកៗ ! នៅសុខបែរជាឡើងទៅលើបង្គោលភ្លើងយំរៀបរ៉ាប់ពីទុក្ខលំបាករបស់ខ្លួន ធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង (វីដេអូ)

ប្រទេសថៃ ៖ ប្រទេសណាក៏មានអ្នកក្រីក្ររស់នៅដែល គ្រាន់តែវាមានតិចរឺច្រើនទៅតាមតំបន់នីមួយៗនោះតែប៉ុណ្ណោះ។ភាពក្រីក្រពេលខ្លះវាអាចបណ្តាលអោយមនុស្សប្រព្រឹត្តិនូវទង្វើរប្លែកជាច្រើន ដែលខ្លះអាចបង្កជាគ្រោះថ្នាក់បានទៀតផង។ក្នុងខេត្ត Prachuap Khiri Khan របស់ថៃមានបុរសម្នាក់បានឡើងទៅយំរៀបរ៉ាប់ពីទុក្ខលំបាករបស់ខ្លួន នៅលើបង្គោលភ្លើងដែលមានកំពស់១២មែត្រ ហេតុការណ៍នេះបានបង្ករអោយមានការភ្ញា្កក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ ព្រមទាំងសមត្ថកិច្ចក្នុងតំបន់ផងដែរ។ បុរសចម្លែកនោះបានត្រូវគេប្រាប់អោយដឹងថាមានអាយុ៣១ឆ្នាំ នាម៉ោង៣ទៀបភ្លឺថ្ងៃព្រហស្បតិនេះគាត់ក៏បានឡើងលើបង្គោលភ្លើងស្រែកយំថា “គាត់រកប្រាក់មួយថ្ងៃបានតែ៣០០បាត គាត់មិនមានលទ្ធផ្ញើរប្រាក់ទៅអោយម្តាយនៅស្រុក”។ប៉ូលីសមូលដ្ឋាននៅទីនោះបានសុំអោយគាត់ចុះមកសិន ព្រោះនៅលើនោះគាត់អោយនឹងមានគ្រោះថ្នាក់តែគាត់មិនព្រមចុះឡើយ។ដោយគ្មានជំរើសផ្សេងទៀតគាត់ក៏បានទាក់ទងទៅរកសាច់ញាតិបុរសនោះអោយមកជួយបញ្ចុះបញ្ចូលគេអោយចុះមក។ចុងក្រោយបុរសម្នាក់នេះក៏េព្រមចុះមកវិញ ក្រោមការជួយដ៏ដិតដល់របស់សមត្ថកិច្ចប៉ូលីសទីនោះបុរសនោះក៏បានចុះមកវិញដោយសុវត្ថិភាព។មានអ្នកខ្លះគិតថាបុរសម្នាក់នេះប្រហែលេជាមានជំងឺ ប្រសៃប្រសាទហើយបានជាធ្វើនូវរឿងប្លែកយ៉ាងនេះនោះ៕ ប្រភព ៖ khaosodenglish

ហួសចិត្ត!! គ្រាន់តែរឿងចេញថ្លៃអាហារសោះ ធ្វើឲ្យគូស្នេហ៍មួយគូបែរវាយតប់គ្នា ទាល់តែប៉ូលីសឃាត់ខ្លួន 

ក្នុងចំណោមយើងទាំងអស់គ្នាសុទ្ធតែធ្លាប់ជួបនូវរឿងឈ្លោះប្រកែកគ្នាបន្តិចបន្តួចបែបលេងសើចជាមួយមិត្តភក្តិ ឬ អ្នកដទៃទៀត នៅពេលដែលដល់ពេលចេញលុយថ្លៃអាហារ ថាតើនរណាដែលជាអ្នកត្រូវចេញលុយនោះ។ ទោះជាយ៉ាងណា សម្រាប់គូស្នេហ៍ជនជាតិចិនមួយគូនេះវិញបែរជាបង្ករឿងរ៉ាវទាក់ទងនឹងការចេញថ្លៃអាហារ ឲ្យក្លាយជារឿងធំមួយ រហូតដល់ពួកគេទាំងពីរត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ព្រោះតែពួកគេបានវាយតប់គ្នារឿងបង់ថ្លៃវិក័យបត្រអាហារ បន្ទាប់ពីញ៉ាំរួច។ បើយោងតាមគេហទំព័រ South China Morning Post បានឲ្យដឹងថា ជម្លោះចាប់ផ្ដើមដំបូងឡើងនៅពេលដែលខាងស្រីបដិសេធមិនព្រមជួយចេញថ្លៃអាហារពាក់កណ្ដាលទៀត ក្រោយពីពេលដែលខាងប្រុសបានចេញលុយថ្លៃអាហារតែពាក់កណ្ដាល ចំពោះថ្លៃអាហារដែលអស់ប្រមាណ ២១៣៥ដុល្លារហុងកុង។ រឿងរ៉ាវកាន់តែអាក្រក់ឡើង នៅដែលការឈ្លោះប្រកែករវាងពួកគេឈានដល់ប្រើកម្លាំងបាយដាក់គ្នា។ អ្នកទាំងពីរបានប្រតាយប្រតប់គ្នានៅក្នុងភោជនីយដ្ឋាន ហើយខាងបុរសក៏ត្រូវរបួសត្រង់ច្រមុះខណៈពេលដែលខាងស្រីត្រូវរងរបួសត្រង់អវយវៈរបស់នាង។ អ្នកទាំងពីរត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យដែលនៅក្បែរនោះ ក្រោយពីប៉ូលីសបានឃាត់ខ្លួនពេលដែលកំពុងតែវាយតប់គ្នា។ នៅចុងបញ្ចប់ខាងប្រុសក៏ចេញថ្លៃអាហារទាំងអស់ចំនួន ២២០០ដុល្លារហុងកុង រួមទាំងលុយទឹកតែ ៦០ដុល្លារទៀតផងដែរ។

មិនដែលឃើញសោះ ! ស្វាចម្លែកមួយមានទំងន់លើសស្វាធម្មតា២ដង វាកំពុងធ្វើអោយគេមានការងឿងឆ្ងល់ថា………..

ប្រទេសថៃ ៖ សព្វថ្ងៃសត្វព្រៃកំពុងតែទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំង ដោយដោយតែការបាត់បង់ព្រៃជាជំរកនិងការតាមប្រមាញពីសំណាក់ព្រានព្រៃ។ដូច្នោះហើយទើបរដ្ឋាភិបាលប្រទេសនីមួយៗក្នុងពិភពលោកបានរឹតបន្តឹងលើច្បាប់ការពារ និងធ្វើការអភិរក្សសត្វព្រៃ។សត្វព្រៃខ្លះត្រូវបានក្រុមអ្នកអភិរក្សសត្វយកទៅរក្សាទុកក្នុងឧទ្យានជាតិ វាត្រូវបានគេមើលថែយ៉ាងល្អទាំងការស៊ីចុក និងសុខភាពរបស់វា។នៅក្នុងឧទ្យានជាតិគេបានបើកអោយភ្ញៀវចូលទស្សនា យ៉ាងនេះហើយបានជាសត្វទាំងនោះខ្លះទទួលបានអាហារបន្ថែមពីភ្ញៀវទាំងនោះទៀត។ ប្រហែលជាហេតុផលនេះហើយទើបធ្វើអោយនៅក្នុងប្រទេសថៃកើតរឿងចម្លែកមួយដែលអ្នកទាំងអស់គ្នាប្រហែលជាមិនធ្លាប់បានឃើញពីមុនមកនោះទេ។រឿងបានកើតក្នុងឧទ្យានមួយស្រុក Bang Khun Thian មានស្វាមួយមានទំងន់ដល់ទៅ១៥គីឡូក្រាម ដែលវាមានទំងន់លើសពីស្វាធម្មតា២ដង។តាមរយៈអ្នកអភិរក្សានៅទីនោះបានប្រាប់ថា គេកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្វាមួយនេះ វាប្រហែលជាអាចកើតជំងឺធាត់ខុសធម្មតា។មន្ត្រីនៅទីនោះបានគ្រោងនឹងយកវាទៅពិនិត្យសុខភាព តែបើតាមមតិខ្លះថាវាមិនចម្លែកទេព្រោះមកពីវាតែងតែស៊ីរបស់ជាច្រើនដែលភ្លៀវទៅទស្សនាទីនោះអោយទៅវា។មានចម្ងល់ខ្លះទាក់ទងនឹងស្វានេះ តើវាដើរ ឡើងដើមឈើ និងហែលទឹកបានដោយរបៀបណាបើមាឌវាធាត់យ៉ាងនេះ? ប្រភព ៖coconuts.

ទីបំផុត United Airlines បានសម្រេចចិត្តបញ្ចប់ក្ដីដោយសន្តិភាព ពីការប្រើអំពើហិង្សាទៅលើអ្នកដំនើរយ៉ាងព្រៃផ្សៃ

ការប្រើអំពើហិង្សារបស់ជើងហោះហើរ United Airlines ទៅលើអ្នកដំនើរគឺលោកវេជ្ជបណ្ឌិត  David Dao ត្រូវបានមហាជនរិះគន់យ៉ាងចាស់ដៃ រហូតឈានដល់ការដោះស្រាយតាមផ្លូវច្បាប់ទៀតផង ។ រហូតមកដល់ពេលនេះ United Airlines បានសម្រេចចិត្តកាត់បន្ថយការពិនិត្យជាមួយនឹងលោក David Dao ដោយមេធាវីរបស់វេជ្ចបណ្ឌិតរូបនេះបាននិយាយថាពួកគេបានឈានទៅដល់ដំនោះស្រាយមួយដ៏ល្អ  ជាមួយនឹងក្រុមហ៊ុនជើងហោះហើរមួយនេះបន្ទាប់ពីរឿងអាក្រក់ដែលពួកគេបានធ្វើឡើងទៅលើកូនក្ដីរបស់គាត់ ។ លោកមេធាវី Thomas Demetrio បន្ថែមទៀតថាចំនួនទឹកប្រាក់នៃការចរចានឹងនៅតែរក្សាជាសម្ងាត់ ប៉ុន្តែក្រុមហ៊ុននឹងកាត់បន្ថយការត្រួតពិនិត្យដ៏ធំមួយ ។ ហេតុការណ៍នេះបានក្លាយជាគ្រោះមហន្តរាយអាក្រក់បំផុតរបស់ជើងហោះហើរ ។ បន្ទាប់ពីមានការទទួលខុសត្រូវយ៉ាងពេញលេញពី United Airlines ក្រុមហ៊ុនក៏បានទទួលស្គាល់ផងដែរថា ពួកគេនឹងបង្កើនការពង្រីកគុណភាពហើយយកចិត្តទុកដាក់លើអតិថិជនមុននឹងធ្វើអ្វីមួយ ។ គួរបញ្ជាក់ផងដែរថា ការពង្រឹងគុណភាពនេះបានចាប់ផ្ដើមធ្វើឡើងបន្ទាប់ពីមានរឿងអាក្រក់នេះកើតឡើងកាលពីថ្ងៃទី ៩

ក្មេងស្រីម្នាក់សុខចិត្តអង្គុយលក់បន្លែតាមដងផ្លូវអស់ជាច្រើនឆ្នាំ ដោយសង្ឃឹមថា ថ្ងៃណាមួយនឹងជួបឪពុកម្តាយ ដែលបានបោះបង់នាងចោល

កុមារីវ័យ ៨ ឆ្នាំម្នាក់បានធ្វើអ្នកប្រើប្រាស់បណ្តាយសង្គមចិនជាច្រើនរំជួលចិត្ត និងមានចិត្តអាណិតនាងយ៉ាងខ្លាំង បន្ទាប់ពីក្មេងស្រីរូបនេះបានមានធ្វើការលក់បន្លែតាមដងផ្លូវអស់រយៈ ៥ ឆ្នាំដោយមានក្តីប្រាថ្នាតែមួយគត់គឺបានជួបម្តាយឪពុកបង្កើតរបស់នាងដែលបានបោះបង់នាងចោងតាំងពីនាងនៅជាទារកមកម្លះ។ កុមារីរូបនេះមានឈ្មោះថា Yang Xiuxi និងមានឈ្មោះហៅក្រៅថា Mao Mao។ នាងបាននិយាយថានាងចង់ឃើញមុខមាត់ឪពុងម្តាយបង្កើតរបស់នាងណាស់ និងចង់ពួកគាត់មកទទួលនាងចេញពីរៀនដូចក្មេងដទៃទៀតដែរ។ លោកយាយវ័យ ៧០ ឆ្នាំដែលបានរើសយកនាងមកចិញ្ចឹមបានរំលឹកឲ្យដឹងថា កាលពីអំឡុងឆ្នាំ ២០០៨ គាត់បានប្រទះឃើញក្មេងស្រីរូបនេះនៅមុខផ្ទះរបស់គាត់ដែលស្ថិតនៅក្នុងភូមិ Lianhu ក្នុងក្រុងTangxia  ភាគខាងត្រូងនៃប្រទេសចិន។ ស្រីចំណាស់រូបនេះបានឲ្យដឹងថាឪពុកម្តាយបង្កើតរបស់នាងទំនងជាជនភៀសខ្លួនពីរនាក់មកពីខេត្ត Sichuan ប្រទេសចិនហើយមកធ្វើការនៅក្នុងតំបន់ក្បែរៗភូមិរបស់គាត់។ គាត់បានបន្តថា ហេតុផលដែលគេបោះបង់ទារកនេះចោលអាចមកពីនាងកើតមកមិនគ្រប់ខែ

គ្រូបង្រៀនវ័យ ៦៣ឆ្នាំក្លាយជាតារាបង្ហាញម៉ូតមួយរំពេចដោយសារតែរឿងនេះ

មនុស្្សស្រីគ្រប់ៗរូបតែងតែចង់អោយខ្លួនឯងមានភាពស្រស់ស្អាតលេចធ្លោជាប្រចាំមិនថាគេមានអាយុចំណាស់ហើយក៏ដោយ ។ លោកយាយដែលវ័យ ៦៣ឆ្នាំឈ្មោះ Lyn Slater រស់នៅទីក្រុង New York ដែលជាគ្រូបង្រៀនម្នាក់នៅសកលវិទ្យាល័យ Fordham ហើយនៅពេលនេះលោកយាយយាយវ័យ ៦៣ឆ្នាំរូបនេះផ្លាស់ប្ដូរជីវិតរបស់គាត់មួយរំពេចដោយពេលនោះលោកយាយកំពុងឈចាំមិត្តនៅជិតទីតាំងដែលគេត្រូវថតបង្ហាញម៉ូតហើយពួកគេបានចាប់អារម្មណ៍នឹងការតែងខ្លួនយ៉ាងពេញនិយមរបស់ Lyn និងបានសាកសួរលោកយាយដើម្បីថតបង្ហាញម៉ូតអោយពួកគេ ។ ចាប់តាំងពីពេលនោះមក Lyn Slater បានត្រូវគេអញ្ជើញទៅធ្វើជាតារាបង្ហាញម៉ូដក្នុងកម្មវិធីធំៗនានា ប៉ុន្តែ Lyn Slater នៅតែមិនបោះបង់អាជីពជាគ្រូបង្រៀននោះទេ ៕ តោះទៅមើលរូបភាពរបស់លោកយាយវ័យ ៦៣ឆ្នាំ Lyn Slater ថាតើគាត់តែងខ្លួនទាន់សម័យខ្លាំងយ៉ាងណានោះ ៖ ប្រភព ៖ brightside  

ស្មោះត្រង់មែន!! ស្ត្រីអ្នកលក់អាហារតាមផ្លូវម្នាក់ សុខចិត្តប្រគល់កាបូបដែលមានលុយ ១.៣លានបាតក្នុងនោះឲ្យទៅម្ចាស់ដើមវិញ បន្ទាប់ពីរើសបាន

ថៃ៖ Sumaree Sriuam ជាអ្នកលក់អាហារសាមញ្ញមួយរូបតាមផ្លូវក្នុងប្រទេសថៃ ប៉ុន្តែស្ត្រីរូបនេះពិតជាមានភាពស្មោះត្រង់គួរឲ្យសរសើរ បន្ទាប់ពីនាងបានយកប្រាក់យ៉ាងច្រើនដែលនាងរើសបានទៅឲ្យម្ចាស់ដើមវិញ។ ប្រភពបានឲ្យដឹងថា អ្នកលក់អាហាររូបនេះរើសបានកាបូបលុយ នៅពេលដែលនាងជិះម៉ូតូលក់អាហារក្បែរៗផែ Bali Hai Pier ថានាងមានភាពភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលឃើញកាបូបទុកចោលលើដីគ្មានម្ចាស់។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលកាន់តែខ្លាំងនោះ គឺក្នុងកាបូបមានផ្ទុកលុយសុទ្ធដល់ទៅ ២៩៨២២ បាត និង សែកដែលមានទឹកប្រាក់៤០០ ០០០ បាត ចំនួន ៣សែកឯណោះ។ នាងបាននិយាយថា “ខ្ញុំមានអារម្មណ៍សោកស្ដាយចំពោះម្ចាស់កាបូប ហើយខ្ញុំក៏មិនចង់បានទ្រព្យសម្បត្តិរបស់អ្នកដទៃនោះដែរ ។ ខ្ញុំដឹងថាពួកគេប្រាកដជាត្រូវការរបស់ត្រឡប់ទៅវិញ។”

ក្មេងប្រុសអាយុ៨ឆ្នាំមានសាច់ដុំធំៗ ធ្វើអោយអ្នកលេងបណ្តាញសង្គមភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីរូបគេបង្ហាញខ្លួនម្តងទៀតក្នុងវ័យ២៤ឆ្នាំដោយសារតែ…

Richard Sandrak ជាក្មេងប្រុសម្នាក់ដែលប្រើជីវិតរស់នៅខុសពីក្មេងៗដ៏ទៃដោយគេត្រូវចំណាយពេលពេលទាំងអស់ដើម្បីវឹកហាត់បង្កើនសាច់ដុំតាំងពីគេអាយុ ២ឆ្នាំ ហើយមកដល់អាយុ ៨ឆ្នាំ Richard ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកលេងអ៊ីនធើណេតហើយពួកគេថែមទាំងដាក់រហ៍សនាមអោយថា “Little Hercules (ក្មេងរឹងមាំ)” ។ Richard Sandrak កើតនៅខែមេសា ឆ្នាំ១៩៩២ ក្នុងគ្រួសារអ្នកធូរធារដោយឳពុកគេជាជើងឯកចម្បាំង រីឯម្ដាយជាអ្នករបាំ ហើយពេលដែល Richard មានអាយុ ២ឆ្នាំគេចាប់ផ្ដើមវឹកហាត់បង្កើនសាច់ដុំជាមួយលោកគ្រូឈ្មោះ Frank Giardinaដោយក្នុងមួយថ្ងៃ Richard ត្រូវហាត់លើកដុំដែកងើបឈរហើយអង្គុយដដែលៗ ៦០០ដងនិង អង្គុយច្រហោង ៣០០ដង លើសពីនេះក្មេងប្រុសម្នាក់នេះត្រូវហាមមិនអោយបរិភោគអាហារដែលមានសារជាតិធាត់នោះទេ ។

អ្នកលេងបណ្តាញសង្គមសម្តែងក្តីអាណិតអាសូរ ចំពោះក្មេងប្រុសដែលមកធ្វើការសំណង់ដើម្បីសន្សំលុយចូលស្តីដណ្តឹងកូនស្រីអ្នកលក់ចាប់ហួយ (មានវីដេអូ)

នាពេលថ្មីនេះមានគណនីហ្វេសប៊ុកឈ្មោះ រ៉ាដូ បានបង្ហោះវីដេអូដែលបងប្រុសបានសួរទៅក្មេងប្រុសជាកម្មករសំណង់ដោយបានប្រាប់ថាខ្លួន ស្រលាញ់កូនស្រីអ្នកលក់ចាប់ហួយណាស់សុខចិត្តមកធ្វើការសំណង់ដើម្បីសន្សំលុយដណ្តឹងនាង។ ក្នុងនោះបងប្អូនដែលលេងបណ្តាញសង្គមបានសម្តែងក្តីអាណិត ដោយសារតែភាពតស៊ូរបស់ក្មេងប្រុសម្នាក់នេះ។ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូនៅខាងក្រោម៖