ចំណេះដឹងសង្គម | Komsan.khmer-note.com

ចំណេះដឹងសង្គម Archive

ហេតុផល៧យ៉ាង ដែលបញ្ជាក់ថា អ្នកដែលយំច្រើនជាមនុស្សដែលរឹងមាំបំផុត !

យោងតាមអ្នកវិទ្យាសាស្រ្តផ្នែកប្រព័ន្ធប្រសាទ និងជាអ្នកស្រាវជ្រាវទឹកភ្នែកម្នាក់ឈ្មោះ William H. Frey II បាននិយាយថា “ការយំ” មិនត្រឹមតែជាការឆ្លើយតប ទៅនឹងទុក្ខព្រួយ ភាពមិនសប្បាយចិត្តប៉ុណ្ណោះទេ វាជាវិធីដ៏ល្អបំផុត ដើម្បីកាត់បន្ថយនូវអារម្មណ៍តានតឹងផងដែរ។ ការស្រាវជ្រាវមួយបង្ហាញថាបន្ទាប់ពីយំរួច​ យើងនិង បាត់ខឹង បាត់ទុក្ខកង្វល់បានច្រើន។ ទោះបីជាអ្នកដែលឧស្សាហ៍ស្រក់ទឹកភ្នែក ត្រូវបានគេចាត់ទុកថា ជាមនុស្សដែលមានភាពទន់ខ្សោយ អារម្មណ៍មិននឹងនរ និងមានបញ្ហាផ្លូវចិត្តក៏ពិតមែន ប៉ុន្តែជាក់ស្តែង វាជារឿងដែលផ្ទុយពីការពិតទៅវិញទេ។ ខាងក្រោមនេះ ជាហេតុផលជាក់ស្តែងដែលបង្ហាញថា អ្នកដែលចូលចិត្តសម្រក់ទឹកភ្នែក ជាមនុស្សដែលមានភាពរឹងមាំ

គួរឲ្យកោតសរសើរ!​ ឪពុកជាជាងប៉ះកង់ តែកូនតស៊ូបានទៅសិក្សានៅអាមេរិក (មានវីដេអូ)

មនុស្សគ្រប់រូបកើតមកតែងតែមានការតស៊ូខុសៗគ្នាដូចរឿងរ៉ាវមួយនេះកញ្ញា ឡៅ ដាណេ ជានិស្សិតកំពុងសិក្សានៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ មុខជំនាញពាណិជ្ជកម្មព័ត៍មានវិទ្យា ដែលមានឪពុកជាជាងប៉ះកង់ និងម្តាយជាអ្នកលក់ត្រី។ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើល និងកោតសរសើរចំពោះកញ្ញាដែលខិតខំតស៊ូក្នុងជីវិតរហូតដល់បានអាហារូបករណ៍បានសិក្សានៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ និងប្រឡងជាប់ទៅសិក្សានៅសហរដ្ឋអាមេរិករយៈពេល១០ខែ ។ ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូនៅខាងក្រោម៖

សំណង់អច្ចរិយៈទាំង១០ក្នុងលោកដែលជាគោលដៅទេសចរណ៍សំខាន់នៅក្នុងឆ្នាំ២០១៧ ប៉ុន្ដែបែរជាមិនមានប្រាសាទអង្គរវត្តទៅវិញ

ទោះបីជាភពផែនមានអាយុកាលរាប់រយលានឆ្នាំក៏ដោយ ក៏បុព្វបុរសនៃបណ្ដាប្រទេសនីមួយៗបានបន្សល់កេរិ៍្ដស្នាដៃនៃកំពូលសំណង់អច្ចរិយៈដើម្បីបញ្ជាក់ពីប្រទេសរបស់ខ្លួនទុកអោយក្មេងជំនាន់បានស្គាល់។ ដោយឡែកនៅក្នុងឆ្នាំ២០១៧នេះ ប្រទេសកម្ពុជាយើងទោះបីជាមានប្រាសាទអង្គរដែលជាកេរិ៍្ដមរតករបស់ដូនតាបានបន្សល់ទុកនិងជាកំពូលសំណង់អច្ចរិយៈក្នុងលោកក៏ដោយ ក៏មិនបានជាប់ឈ្មោះជាប្រទេសដែលមានសំណង់អច្ចរិយៈក្នុងលោកទាំង១០ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់សម្រាប់ភ្ញៀវមកទស្សនានោះទេ។ ពេលនេះកំពូលសំណង់អច្ចរិយៈទាំង១០ក្នុងលោកដែលទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនមកទស្សនាមានដូចជា៖ ១០. អាងទឹករបស់ពួករ៉ូមុាំង (Roman Bath) អាងទឹកនេះត្រូវបានគេកំទេចចោលនៅក្នុងសតវត្សទី៦ តែត្រូវបានជួសជុលឡើងវិញនៅក្នុងឆ្នាំ ១៨០០។ អាងទឹកជាកន្លែងងូតទឹកបែបសាធារណៈរបស់ពួករ៉ូមុាំង។ ៩. អាគារ Pisa (Leaning Tower of Pisa) អាគារនេះត្រូវបានបុព្វបុរសរបស់ប្រទេសអ៊ីតាលីសាងសង់ឡើងនៅក្នុងថ្ងៃទី ១៤ ខែសីហា ឆ្នាំ១១៧៣។ វាត្រូវបានគេស្គាល់ជាអាគារដែលមានទំនោរមកខាងស្ដាំ មកដល់ពេលនេះអាគារមួយនេះនៅរក្សាសភាពនៅល្អដដែល។ ៨.

អ្នកណាមិនស្រលាញ់! លោកអ្នកនឹងកាន់តែក្រិតខ្នាញ់ពេលដឹងការពិតខ្លះៗ របស់ខ្លាឃ្មុំ Panda

Panda គឺជាសត្វអភិរក្សមួយប្រភេទនៅក្នុងពិភពលោក។ ខ្លាឃ្មុំរោមខ្មៅសនេះ មានពូជពីប្រទេសចិន និងត្រូវបានចាត់ទុកថាជាសត្វដ៏គួរឲ្យស្រលាញ់មួយ ដោយសារតែពួកវាស៊ីរុក្ខជាតិជាអាហារ និងមិនមានពិសពុលបង្ករគ្រោះថ្នាក់អ្វីដល់មនុស្សឡើយ។ ប៉ុន្តែវាមិនមែនត្រឹមតេប៉ុន្នឹងនោះទេ ខ្លាឃ្មុំផេនដា ក៏មាននៅមានចំនុចពិសេសជាច្រើនដែលលោកអ្នកប្រហែលជាមិនទាន់បានដឹង។ ខ្លាឃ្មុំផេនដាចំនាយពេលខ្លីប៉ុណ្ណោះក្នុងការធំធាត់ ចាប់តាំងពីកើតមកពណ៌ក្រហមស្រគាល មិនទាន់បើកភ្នែក និងគ្មានរោម កូនផេនដាមានទម្ងន់ត្រឹមតែជាង ១៤០ក្រាម ព្រមទាំងត្រូវប្រៀបធៀបទៅនឺងដុំប៊័រប៉ុណ្ណោះ។ ប៉ុន្តែឆ្លងកាត់រយៈពេលត្រឹមតែមួយឆ្នាំទេ ខ្លាឃ្មុំផេនដាអាចកើនទម្ងន់ដល់ទៅ ១០០ផោន មានកម្ពស់ប្រហែល ១៨០សង់ទីម៉ែត្រ និងអាចកើនទម្ងន់ដល់ ៣៥០ផោន ប្រហែល ១៦០គីឡូក្រាមឯណោះ។ សហរដ្ឋអាមេរិកចំនាយប្រាក់មហាសាលក្នុងការសុំសិទ្ធិចិញ្ចឹមផេនដាក្នុងសួនសត្វ ក្រៅពីសួនសត្វនៅប្រទេសចិន

ជំនឿនៃពេលវេលាសត្វតុកកែយំប្រាប់ពីប្រផ្នូលមួយចំនួន ដែលចាស់ៗតែងនិយាយប្រាប់តៗគ្នា ពិតជាគួរឲ្យ…

តាំងពីយូរលង់ណាស់មកហើយ មនុស្សនិងសត្វតែងតែរស់នៅដោយផ្សារភ្ជាប់ជាមួយនឹងធម្មជាតិ ។ ម្ល៉ោះហើយ ទំនាក់ទំនងរវាងភាគីទាំងបីនេះ តែងតែជះឥទ្ធិពលដល់គ្នាទៅវិញទៅមក ។ រហូតមកដល់សព្វថ្ងៃនេះ វត្តមានសត្វនៅទីកន្លែងណា សម្រែកសត្វរាត្រីចរ មានប្រផ្នូលយ៉ាងណានោះ ក៏នៅតែមានមនុស្សខ្មែរជឿ និងយកចិត្តទុកដាក់ជាពិសេស។ បើនិយាយពីជំនឿទាក់ទងនឹងសត្វតុកកែវិញ គឺ ជាការពិតណាស់ចាស់ៗ ជឿ និងតែងនិយាយប្រាប់កូនចៅតៗគ្នាថា មានសត្វតុកកែរស់នៅក្នុងផ្ទះជារឿងល្អមួយដែលសត្វនេះអាចនាំនូវសំណាងចូលមកក្នុងផ្ទះរបស់យើងបាន។ ពួកគាត់ជឿថាសត្វតុកកែ គឺ ជាដូនតាសាច់ញាតិក្នុងគ្រួសារដែលបានស្លាប់ទៅ ហើយចាប់ជាតិថ្មីជាសត្វនេះមករស់នៅក្នុងផ្ទះមើលថែរក្សាកូនចៅជំនាន់ក្រោយ។ តាមសម្ដីចាស់ៗ កំឡុងពេលដែលសត្វតុកកែយំសុទ្ធតែជាប្រផ្នូលប្រាប់ដល់ពួកយើង។ ខាងក្រោមជាប្រផ្នូលនិងអត្ថន័យតាមម៉ោងដែលសត្វតុកកែយំ៖ ១. ប្រសិនបើឮតុកកែយំចន្លោះម៉ោង

៥ចំណុច គួរយល់ដឹង! មុនពេលទទួលទានធូរេន ព្រោះមិនប្រយ័ត្ន អាចបណ្តាលឱ្យស្លាប់បាន!

សព្វថ្ងៃមានមនុស្សជាច្រើនដែលចូលចិត្តផ្លែធុរេន ប៉ុន្តែអ្នកមិនដែលដឹងនោះទេថា វាក៏អាចមានគ្រោះថ្នាក់ដល់ជីវិតផងដែរ ។ ដូច្នេះគួរអាន៥ចំណុចនេះសិនមុននឹងអ្នកសម្រេចចិត្តបរិភោគផ្លែធុរេន ៖ ១. ផ្លែធូរេនជាអាហារដែលមានកាល់ឡូរីខ្ពស់ ព្រោះសាច់វា៤-៦គ្រាប់ ផ្តល់កាល់ឡូរីដល់ទៅ ៤០០ កាល់ឡូរី ស្មើនឹងភេសជ្ជៈដែលមានជាតិអាល់កុល ចំនួន២កំប៉ុង ឬបាយ ១ចានធំពេញ។ ដូច្នេះមុនបរិភោគគួរពិចារណាដោយប្រុងប្រយ័ត្ន ព្រោះវាអាចបណ្តាលឱ្យអ្នកឡើងទម្ងន់ជាងធម្មតាដោយមិនដឹងខ្លួន។ ២. ធូរេនមួយផ្លែមានផ្ទុកជាតិស្ករខ្ពស់ ចំពោះអ្នកមានជម្ងឺទឹកនោមផ្អែម គួរតែចៀសវាង ព្រោះវាអាចធ្វើឱ្យជាតិស្ករ នៅក្នុងឈាមកាន់តែឡើងខ្ពស់ ងាយប្រឈមមុខនឹងការលើសឈាមគ្រប់ពេល ជួនកាលបើការពារមិនទាន់ អាចមានគ្រោះថ្នាក់ដល់ស្លាប់ផងក៏មាន។ ៣. លើសពីនេះទៀត

តិចអត់ដឹងថាប្រទេសសឹង្ហបុរីជាប់លេខ ២ក្នុងចំណោម ២០ប្រទេសដែលមាន WiFi ឥតគិតថ្លៃក្នុងទីសារធាណៈហើយមានល្បឿនលឿនជាងគេក្នុងពិភពលោក

បច្ចុប្បន្ននេះ អ៊ីនធឺណេតបានក្លាយទៅេជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងការរស់នៅរបស់មនុស្សប្រចាំថ្ងៃដោយសារតែវាអាចជាប្រភពកំសាន្ដដ៏សម្បូរបែប, ប្រភពពត៌មានទាន់ហេតុការណ៍, ប្រភពចំណេះដឹង, -ល- ។ មនុស្សគ្រប់គ្នាបានប្រើប្រាស់អ៊ីនធឺណេត សឹងតែពាក់កណ្ដាលពេលក្នុងមួយថ្ងៃដើម្បីធ្វើការភ្ជាប់ទំនាក់ទំនងទៅកាន់ដៃគូមុខជំនួញ,មនុស្សសំខាន់, ក្រុមគ្រួសារ ។ គួរអោយកត់សម្គាលផងដែរថា នៅក្នុងប្រទេសមួយចំនួនពួកគេបានតំឡើងប្រព័ន្ធ WiFi នៅតាមទីសារធារណៈក្នុងប្រទេសដោយឥតគិតថ្លៃដើម្បីផ្ដល់ភាពងាយស្រួលទៅដល់ប្រជាជន និងភ្ញៀវទេសចរណ៍។ ខាងក្រោមនេះជាចំណាត់នៃលឿន WiFi តាមបណ្ដាប្រទេសទាំង ២០ដែលបានតំឡើងប្រព័ន្ធ WiFi ដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋ ហើយក្នុងនោះប្រទេសសឹង្ហបុរី ដែលជាមាជិកអាស៊ានបានជាប់ចំណាត់ថ្នាក់លេខ ២ឯណោះ ៕ ប្រភព ៖ Boardingarea

ផ្លែឈើទាំង ១០ ដែលជួយឲ្យស្បែកអ្នកស្រស់ស្អាត

យើងទាំងអស់គ្នាដឹងថាការញ៉ាំផ្លែឈើនិងបន្លែដើរតួនាទីយ៉ាងសំខាន់មិនត្រឹមតែនៅក្នុងសុខភាពទូទៅរបស់យើងប៉ុណ្ណោះទេថែមទាំងរូបរាងនៃស្បែករបស់យើង។ ក្នុងនោះផងដែលក៏មានផ្លែឈើ ១០ មុខដែលអ្នកគួរឧស្សាហ៍ញាុំដើម្បីសុខភាពស្បែកល្អ ៖ ផ្លែ Blueberries ផ្លែប៊្លូបឺរីនេះមាន ប្រភពសារធាតុប្រឆាំងអុកស៊ីតកម្មអស្ចារ្យនិងជាតិសរសៃ សម្បូរវីតាមីន A និង C ដែលល្អសម្រាប់ស្បែករបស់អ្នក។ ផ្លែប៉ោម ផ្លែប៉ោមគឺនៅតែជាផ្នែកមួយសម្រាប់អ្នកដែលចង់បានស្បែកមានសុខភាពល្អ សម្រាប់ស្បែកយុវវ័យជ្រើសពពួកផ្លែពណ៍ក្រហមឆ្ងាញ់ដែលមានមាតិកាខ្ពស់បំផុតនៃស្រទាប់កូឡាជែន។ ឪឡឹក ល្អបំផុតសម្រាប់ខែក្តៅនេះផ្លែឪឡឹកផ្អែមនិងស្រស់ជាមួយជាតិទឹកជាង 90% ការបរិភោគផ្លែឈើឆ្ងាញ់នេះនឹងផ្តល់សំណើមស្បែករបស់អ្នក។ ចេក ចេកគឺជាផ្នែកមួយនៃប្រភពល្អបំផុតនៃប៉ូតាស្យូម សារធាតុរ៉ែដែលចាំបាច់ក្នុងការរក្សាតុល្យភាពសំណើមស្បែករបស់អ្នក។ ស្បែកស្ងួតគឺជារោគសញ្ញានៃការកង្វះប៉ូតាស្យូមបុរាណដូច្នេះផ្លែចេកជាផ្នែកមួយនៃការទទួលទានផ្លែឈើប្រចាំថ្ងៃរបស់អ្នក។ ម្នាស់ ម្នាស់ត្រូវបានគេប្រើនៅក្នុងប្រទេសមួយចំនួនដូចជារុក្ខជាតិឱសថ គឺមានតែមួយគត់ដែលគេស្គាល់ថាផ្លែឈើនេះមានផ្ទុកអង់ស៊ីមមួយក្នុងការដែលគេហៅ bromelain

ពិតជាអស្ចារ្យណាស់!! អ្នកប្រាកដជាស្មានមិនដល់ឡើយ ចំពោះលទ្ធផលនៃការដាក់ខ្ទឹមសក្នុងត្រចៀក ថាវាមាន…

កំពុងតែពិបាកចិត្តនឹងការស្វែងរកនូវវិធីធម្មជាតិដ៏ងាយស្រួលនិងមានប្រសិទ្ធភាពក្នុងការបំបាត់ នូវការឈឺក្បាលខ្លាំង ព្យាបាលការឆ្លងមេរោគត្រចៀក ក៏ដូចជាការឈឺចាប់ក្នុងត្រចៀកដោយមិន ចាំបាច់ប្រើថ្នាំពេទ្យមែនទេ? ឈប់បារម្ភទៅ អ្នកអាចដោះស្រាយបញ្ហាខាងលើបានយ៉ាងងាយ ស្រួលដោយគ្រាន់តែប្រើមើមខ្ទឹមស!! ដោយសារតែខ្ទឹមសមានផ្ទុកមកជាមួយនូវសារជាតិថ្នាំ សំលាប់មេរោគ(antibiotics ) ព្រមទាំងមានប្រសិទ្ធភាពប្រឆាំងនឹងការរលាក។ ហេតុនេះទើបខ្ទឹម អាចត្រូវយកមកប្រើដើម្បីកម្ចាត់នូវអាការៈ ឈឺក្បាល អាការៈឈឺចាប់ក្នុងត្រចៀករបស់អ្នកបានត្រឹមតែ ១៥នាទី ប៉ុណ្ណោះ ហើយអាចបំបាត់ការឆ្លងមេរោគត្រចៀកបានទាំងស្រុងក្នុងរយៈពេល ៤៨ម៉ោង ដោយអ្នកគ្រាន់តែយកវាមកដាក់ក្នុងត្រចៀក។ អ្វីដែលអ្នកត្រូវធ្វើនោះគឺ៖ កាត់មួយចំណិតតូចនៃមើមខ្ទឹមស្រស់ឲ្យទៅជារាងដូចបំពង់ រុំចំណិតខ្ទឹមរាងដូចបំពង់ក្នុងក្រដាសជូតមាត់ ដាក់ខ្ទឹមដែលរុំហើយចូលទៅក្នុងរន្ធត្រចៀករបស់អ្នក វាជាការល្អបំផុតបើអ្នកអនុវត្តវិធីនេះនៅពេលយប់មុនចូលគេង ។ ត្រូវចាំថាកុំដាក់ឬរុញចំណិតខ្ទឹមនេះចូលជ្រៅពេក។ ទុកឲ្យខ្ទឹមនៅក្នុងត្រចៀករបស់អ្នកពេញមួយយប់ក៏ជាការល្អ។

ពិតជាគួរអោយអាណិតណាស់! ពូម៉ូតូឌុបម្នាក់នេះមិនប្រយ័ត្នត្រូវជនខិលខូចឆបោកយកម៉ូតូបានសម្រេច

សព្វថ្ងៃនេះយើងតែងឃើញមានអំពើឆបោកកើតឡើងជាច្រើនករណីពីមួយថ្ងៃទៅមួយថ្ងៃ ហើយវិធីដែលជនខិលខូចយកមក​បោកប្រាស់​តែងមានភាពប្លែកផ្សេងៗពីគ្នា ​ដោយសារតែហេតុនេះហើយទើបធ្វើអោយជនស្មោះត្រង់ត្រូវពួកឆបោកទាំងនោះ កេងចំនេញមកលើខ្លួនបាន។​ វីដេអូខាងក្រោមនេះ ជាករណីឆបោកយកម៉ូតូដោយពួកវាបានជួលឲពូម៉ូតូឌុបជូនវាមករកផ្ទះបងប្អូនហើយធ្វើជានិយាយទូរសព្ទ័ បន្ទាប់មកក៍សុំខ្ចីម៉ូតូប្រាប់ថាទៅរកផ្ទះបងប្អូននៅជិតនេះ ប៉ុន្តែវាបានទៅបាត់ស្រមោលទៅហើយ ។ ដូច្នេះហើយសូមបងប្អូនប្រុងប្រយត្ន័ព្រោះពួកវាមានល្បិចច្រើនណាស់ ៕ ប្រភព ៖ facebook

កូនកំលោះសារភាពប្រាប់កូនក្រមុំថាខ្លួនស្រលាញ់នារីម្នាក់ទៀតនៅក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍…!

ក្នុងក្ដីសុបិន្ដរបស់នារីគ្រប់រូបគឺចង់អោយថ្ងៃរៀបអាពាហ៍ពិពាហ៍របស់ខ្លួនល្អឥតខ្ចោះព្រោះវាជាថ្ងៃពិសេស ថ្ងៃដែលអ្នកគ្រប់គ្នាមកចូលរួមធ្វើជាសាក្សីដល់ក្ដីស្នេហ៍របស់គូស្វាមីភរិយា ហើយវាជាថ្ងៃដែលមានភាពរីករាយជាមួយក្ដីស្រលាញ់ ប៉ុន្តែគូស្វាមីរបស់ Jefferson និង Jessica គឺមិនដូចអ្នកដទៃឡើយដោយសារតែកូនកំលោះបែរជាសារភាពស្នេហ៍ចំពោះនារីផ្សេងទៅវិញ ។ កូនកំលោះឈ្មោះ Jefferson បានធ្វើអោយអ្នកគ្រប់គ្នានៅក្នុងកម្មវិធីភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយរូបគេបាននិយាយសារសារភាពទៅកាន់កូនស្រីរបស់កូនក្រមុំ Jessica ថា ៖ ប្រសិនបើជាខ្ញុំអាចសុំអ្វីពីព្រះបាន ខ្ញុំនឹងសុំអោយអ្នកក្លាយជាកូនស្រីរបស់ខ្ញុំហើយខ្ញុំពិតជាមានមនោទនៈភាពណាស់ដែលមានកូន្សរីដែលស្រស់ស្អាត, ឆ្លាត និងស្ដាប់បង្គាប់ដូចជាកូន ។ មិនតែប៉ុណ្ណោះ Jefferson ក៏បានបន្ដទៀតថា ៖ ប៉ានឹងផ្ដល់ក្ដីស្រលាញ់, ការយកចិត្តទុកដាក់, មើលថែរក្សា និងការពារកូនអោយផុតពីរឿងអាក្រក់ទាំងអស់ ។ គ្រប់គ្នានៅទីនោះបានស្រកទឹកភ្នែកជាពិសេសកូនក្រមុំដោយនាងពិតជាសប្បាយចិត្តខ្លាំងណាស់ ហើយខាងក្រោមនេះជាវីដេអូកូនកំលោះនិយាយទៅកាន់កូនស្រី ៕ ប្រភព

កុំវាយតម្លៃមនុស្ស ព្រោះការពិតអ្នកនឹងភ្ញាក់ផ្អើល…

ជាការពិតណាស់ នាសម័យនេះមនុស្សភាគច្រើនតែងចូលចិត្តវាយតម្លៃអ្វីមួយតែលើសម្បកក្រៅ ពោលគឺឃើញអ្វីថានឹងទាំងពួកគេពុំទាន់ដឹងរឿងច្បាស់។ ដោយឡែក ទង្វើរបែបនេះ ពុំមែនទើបតែមាននាពេលបច្ចុប្បន្ននេះទេ អាចនិយាយបានថា វាបានក្លាយទៅជាវប្បធម៌មួយទៅហើយ។ ទាក់ទងទៅនឹងការវាយតម្លៃមនុស្សនេះដែរ យើងសូមលើយកឧទាហរណ៍ជាសាច់រឿងមួយមកជម្រាបជូនលោកអ្នក រវាងក្មេងប្រុសអាយុ 7ឆ្នាំម្នាក់ ជាមួយនឹងឪពុកខ្លួន។ តាមបណ្ដោយផ្លូវរថភ្លើងមួយ ក្មេងប្រុសម្នាក់បានបានសម្លឹងទៅមើលដើមឈើនៅក្រៅបង្អួចនៃរថភ្លើង រួចក៏ស្រែកលឺៗថា “ប៉ាៗ មើលដើមឈើទាំងនោះកំពុងរត់តាមយើង។” ភ្លាមនោះ ឪពុកក៏ញញឹមដើម្បីជាការឆ្លើយតបទៅនឹងកូនប្រុសវិញ។ ស្រពេលជាមួយគ្នានេះដែរ ក្មេងប្រុសម្នាក់ផ្សេងទៀតបានសម្លឹងមើលទៅក្មេងប្រុសនោះទាំងទឹកមុខអស់សំណើចជាមួយនឹងភាពល្ងង់ខ្លៅរបស់គេ។ សម្រាប់ឪពុកពេលបានឃើញបែបនេះ ក៏ពុំបានបង្ហាញអាកប្បកិរិយាអ្វីចំពោះក្មេងប្រុសម្នាក់នោះដែរ ពោលគឺបានត្រឹមញញឹមដដែល។ បន្ទាប់មកទៀត ក្មេងប្រុសដដែលបានសម្លឹងទៅមើលពពករសាត់ រួចក៏លាន់មាត់និយាយម្ដងទៀតថា “ប៉ាៗ