ខ្សែភាពយន្ត |

ខ្សែភាពយន្ត Archive

ភាពយន្តរឿង “សសរកន្លោង” វណ្ណកម្មទី២របស់ផលិតកម្ម ឥន្ទ្រានិម្មិត បន្ទាប់ពីរឿង “កំណត់ហេតុនាងនាថ”

បន្ទាប់ពីទទួលបានជោគជ័យខ្លាំងពីការចាក់បញ្ចាំងរឿងដំបូងនៃរឿង “កំណត់ហេតុនាងនាថ” ផលិតកម្មឥន្ទ្រានិម្មិតបានរៀបចំពិធីក្រុងពាលីប្រកាសចេញផលិតរឿង “សសរកន្លោង” កាលពីព្រឹកថ្ងៃទី៦ មីនា ឆ្នាំ២០១៧នេះ នាទឹកដីវិហារសួគ៌ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ តារាសម្តែងនៅក្នុងរឿងនេះមានដូចជា៖ កញ្ញា យ៉ែម ស្រីពេជ្រ លោកទ្រី តារាវុធ លោកភី ម៉ៃ អ្នកនាងប៉េង ប៉ោង លោកហេង ចាន់វិសាល អ្នកនាង ឆៃ លីដាឡែន លោក ហ៊ុន សុភី

Power Rangers ភាពយន្តដែលនាំលោកអ្នកនឹកឃើញកាលពីកុមារភាព

កាលពីថ្ងៃពុធ ទី២២ ខែមិនា ឆ្នាំ២០១៧ កន្លងទៅនេះរោងភាពយន្ត Major Cineplex by Cellcard បានដាក់សម្ភោធរឿងថ្មី Power Rangers ដែលជារឿងកាលពីកុមារភាពតែរឿងនេះបានត្រូវគេលើកយកមកថតសារជាថ្មីដែលចំណាយដើមទុនអស់ប្រមាណ 105លានដុល្លារសហរដ្ឋអាមេរិច។ ក្នុងរឿង Power Rangers ថ្មីនេះបាននិយាយពីកាលព្យាយាមកម្ទេចផែនដីពីបិសាច Goldar អតីតក្រុម Power Rangers ដែលក្បត់ Zordon ដែលជាមេបញ្ជាការរបស់ក្រុម Power Rangers ។

រឿង Top Funny Comedian ជារឿងថ្មីរបស់ Mr Bean ប៉ុន្តែមានបញ្ចាំងតែនៅក្នុងរោងមហោស្រពប្រទេសចិនប៉ុណ្ណោះ(មានវីដេអូ)

តារាកំប្លែងមុខស្ងួត Rowan Atkinson ដែលគ្រប់គ្នាស្គាល់ឈ្មោះថា Mr Bean ក្រោយពីបាត់មុខទៅយ៉ាងយូរក្នុងពេលនេះលោកបានវិលត្រលប់មកវិញជាមួយខ្សែភាពយន្តបែបកំប្លែងថ្មីមួយហើយបើតាមប្រភពព័ត៌មានមួយបានឲ្យដឹងថាខ្សែភាពយន្តថ្មីរបស់ Mr Bean មានចំណងជើងថា Top Funny Comedian មានចាក់បញ្ចាំងតែនៅក្នុងរោងមហោស្រពប្រទេសចិនតែប៉ុណ្ណោះ ហើយរំពឹងថានឹងរកកម្រៃបានកាន់តែច្រើន ជាងរឿង Mr Bean Holiday ដែលបានចាក់បញ្ចាំងកាលពីឆ្នាំ២០០៧ ទៅទៀត។ គួររំលឹកផងដែរថា ខ្សែភាពយន្ត Mr Bean Holiday អាចរកចំនូលបានរហូតទៅដល់ជិត៣លានដុល្លារអាមេរិក ។

ពិតជាអស្ចារ្យ ! រឿង “Beauty and the Beast” ក្នុងមួយសប្ដាស៍អាចរកចំណូលបានកប់ពពក

ខ្សែភាពយន្ដស្នេហ៍រ៉ូមែនទិចដែលយកមកពីខ្សែរឿងតុក្កតារបស់លោកខាងលិចរបស់ក្រុមហ៊ុន Disney រឿង “Beauty and the Beast” ដែលកំពុងតែចាក់បញ្ជាំងក្នុងរោងភាពយន្ដសឹងគ្រប់ប្រទេសដែលមានទាំងប្រទេសកម្ពុជាផងដែរនោះ បានលេចលឺដំណឹងមកថាខ្សែភាពយន្តមួយនេះអាចរកចំណូលបាន 170 លានដុល្លារក្នុងរយៈពេលតែមួយសប្ដាស៍ប៉ុណ្ណោះ ។ គួរបញ្ជាក់ផងដែរថា ខ្សែភាយន្ដតុក្កតាដែលត្រូវបានយកមកសម្ដែងដោយមនុស្សដូចជារឿង “Beauty and the Beast” ក៏មានច្រើនដែរហើយវាក៏ជោគជ័យនឹងមានអ្នកគាំទ្រខ្លាំងរីឯចំណូលក៏ទទួលបានខ្ពស់ ។ ខ្សែភាពយន្ដព្រេងនិទានរឿង “Alice in Wonderland” អាចរកចំណូលសរុបបានដល់ទៅ 1ពាន់លានដុល្លារអាមេរិច, “Cinderella” អាចរកចំណូលសរុបបានដល់ទៅ 543.5 លានដុល្លារអាមេរិច, “The Jungle Book” អាចរកចំណូលសរុបបានដល់ទៅ

ខ្សែភាពយន្ដល្អ ដែលមិនគួរខកខានសម្រាប់ឆ្នាំ២០១៧នេះ

ដូចជារាល់ឆ្នាំដែរ យើងតែងសង្កេតឃើញមានខ្សែភាពយន្ដល្បីៗ ល្អៗមើលជាច្រើនបានចូលមកដល់រោងភាពយន្ដដើម្បីដំណើរការចាក់ផ្សាយជូនអ្នកទស្សនាដែលខំទន្ទឹងរងចាំអស់រយៈពេលយ៉ាងយូរមកនេះ។ ដោយឡែក សម្រាប់ឆ្នាំ2017 នេះក៏ដូចជារាល់ឆ្នាំដែរ គឺបានពាំនាំយកនូវខ្សែភាពយន្ដល្បីៗជាច្រើនសម្រាប់អ្នកទស្សនា។ ហើយខាងក្រោយនេះគឺជា Trailer ខ្សែភាពយន្ដល្បីទាំងឡាយ ដែលនឹងចូលមកដល់ក្នុងពេលឆាប់ៗនេះ។ 1/ King Arthur: Legend of the Sword កាលបរិច្ឆេតចាក់បញ្ចាំងសម្រាប់ចក្រភពអង់គ្លេស៖ ថ្ងៃទី24 ខែមិនា អ្នកដឹកនាំ៖ Guy Ritchie តារាសម្ដែង៖ Charlie Hunnam, Annabelle Wallis, Jude Law

“ថ្ងៃស្អែកនៅតែស្រលាញ់អូន” ឬ “Tomorrow I Will Date with Yesterday’s You” ខ្សែភាពយន្តស្នេហាបែបយុវវ័យ ចាក់បញ្ចាំងចាប់ពីថ្ងៃនេះតទៅ (មានវីដែអូ)

តម្រូវការដ៏សំខាន់មួយរបស់មនុស្សគ្រប់រូប គឺរស់នៅជាមួយមនុស្សដែលខ្លួនស្រលាញ់ និងចំណាយទាំងពេល សប្បាយ កើតទុក្ខ ហែលឆ្លងឧបសគ្គ និងទទួលជោគជ័យជាមួយគ្នា។ ចុះបើមានម្នាក់ត្រូវចាកចេញវិញនោះ នឹងមានអ្វីកើតឡើង? តោះ មកទស្សនារឿងបែបមនោសញ្ចេតនារបស់ជប៉ុនម្តងមើល! រឿង “ថ្ងៃស្អែកនៅតែស្រលាញ់អូន” ឬ “Tomorrow I Will Date With Yesterday’s You” និងនិយាយពីកម្លោះសង្ហាម្នាក់ឈ្មោះ ថាកាធូស៊ី មីណាមីយ៉ាម៉ា (សម្តែងដោយ សូតា ហ្វូគូស៊ី) រៀនខាងសិល្បៈនៅសាកលវិទ្យាល័យតូក្យូ។

រឿង Kong: Skull Island បង្ហាញវត្តមានរបស់សត្វចម្លែកៗធំៗយ៉ាងច្រើនកំពុងចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តចាប់ពីថ្ងៃនេះតទៅហើយ

“Kong: Skull Island” ត្រូវបានផលិតឡើងជាថ្មី ដោយយកលំនាំតាមរឿងស្តេចគីងកុង បែបផ្សងព្រេងរឿងដើម។ ក្នុងភាពយន្តនេះ ក្រុមរុករកដែលមកពីក្រុមផ្សេងៗគ្នា បានចាប់ដៃគ្នាផ្សងព្រេងនៅលើកោះដាច់ស្រយាលមួយនៅប៉ាស៊ីហ្វិក ដែលជាកោះដ៏ស្រស់ស្អាត ប៉ុន្តែគ្រោះថ្នាក់ហើយពួកគេមិនដឹងខ្លួនថាកំពុងឆ្លងកាត់តំបន់ត្រួតត្រារបស់ស្តេចគីងកុងទេ។ មិនមែនមានតែស្តេចស្វាគីងកុងដ៏ធំដែលទស្សនិកជនបានឃើញក្នុងឃ្លីបវីដេអូនៃរឿង “Kong: Skull Island” ទេ នៅមានពពួកសត្វចម្លែកៗ ទំហំយក្សជាច្រើនទៀតដែលរស់នៅលើកោះដ៏ស្រស់ស្អាត ប៉ុន្តែពោរពេញដោយអាថ៌កំបាំងនេះ។   ការថតដល់ទីកន្លែងពិតៗ សាច់រឿងដែលទាក់ទងនឹងសម័យកាលសង្គ្រាម ការប្រយុទ្ធគ្នាយ៉ាងសាហាវ អារម្មណ៍បាត់បង់អ្នកជាទីស្រលាញ់ និងការសងសឹកនឹងមាននៅក្នុងភាពយន្តនេះ។ អ្វីដែលពិសេស គឺនេះជាស្នាដៃថ្មីមួយទៀតរបស់ផលិតកម្មហូលីវូដដ៏ល្បី Warner

“I Love You Two”ខ្សែភាពយន្តបែបកំប្លែងរវាងស្នេហាបីនាក់របស់តារាថៃដ៏ល្បីធានាថាសើចបិទមាត់មិនជិតនោះទេ ចាក់បញ្ចាំងចាប់ពីថ្ងៃនេះតទៅ (មានវីដែអូ)

ខ្សែភាពយន្តសម្រាប់ថ្ងៃអបអរសាទរទិវានារីអន្តរជាតិនេះបានមកដល់ហើយ មិនដឹងថាទៅណាទេមែនទេអាចមកទស្សនារឿង I Love You Two ធានាថាសើចបិទមាត់មិនជិតទេ។ ធ្លាប់តែឮគេថា ‘កើតមកជាស្រីស្អាតពិតជាពិបាកមែន!’ ។ ឥឡូវនេះ ពេលជួបខ្លួនឯងចឹង បានដឹងថាពិបាកមែន។ តើផ្កាក្រពុំដ៏ស្រស់ស្អាត Araya គិតយ៉ាងម៉េចទៅបើមានបុរស់សង្ហា ហើយសុទ្ធតែមានលក្ខណៈល្អៗដល់ទៅពីរនាក់ តាមស្រលាញ់ក្នុងពេលតែមួយនោះ?  រឿងថៃថ្មី “I Love You Two” នឹងឆ្លើយនឹងសំនួរនេះបាន។ “I Love You Two”

“The Shack” ខ្សែភាពយន្តផ្អែកលើប្រលោមលោកលក់ដាច់បំផុត របស់ញ៉ូវយ៉កថាម ចាក់បញ្ចាំងចាប់ពីថ្ងៃនេះតទៅ (មានវីដែអូ)

  ការយកចិត្តទុកដាក់ ការលះបង់ និងកាស្រលាញ់របស់ ឪពុកម្តាយពិតជាធំធេងមែន ហើយសមាជិកគ្រួសារនិមួយៗ អាចទទួលបានភាពកក់ក្តៅ ព្រោះបានរស់នៅជួបជំជាមួយអ្នកជាទីស្រលាញ់។ ប៉ុន្តែបើបើបាត់បង់អ្នកណាម្នាក់ គ្រួសារទាំងមូលប្រាកដជាមានទុក្ខសោកសៅយ៉ាងខ្លាំង។ រឿង “The Shack” ផ្អែកលើប្រលោមលោកលក់ដាច់បំផុត របស់ញ៉ូវយ៉កថាម។ រឿង “The Shack នាំយើងទៅរកដំណើរផ្សេងព្រេង បែបតស៊ូរបស់ឪពុកម្នាក់ ដោយក្រោយរងគ្រោះ ដោយសារឧប្បទ្ទេវហេតុក្នុងគ្រួសារ បុរសជាឪពុកឈ្មោះ Mack Phillips (សម្តែងដោយ Sam Worthington)

Logan ខ្សែភាពយន្តចុងក្រោយរបស់ Wolverine ដែលមាន X-23 មានសមត្ថភាពប្រហាក់ប្រហែលនឹង Wolverine ក៏ដូចជា Professor-X ផងដែរ ធានាម៉ាអេមគ្រប់ឈុតឆាក ចាក់បញ្ចាំងចាប់ពីថ្ងៃនេះតទៅ (មានវីដេអូ)

វីរៈបុរស ក្លាំងយ៉ាងណាក៏ត្រូវការគ្រួសារដ៏កក់ក្តៅមួយដែរ ពីព្រោះរស់នៅជាមួយអ្នកជាទីស្រលាញ់ គឺជាកម្លាំងពិសេសមួយដែលជំរុញឲ្យយើងហ៊ាន និងពុះពារគ្រប់ឧបសគ្គបាន។ ភាពយន្ត “Logan” និយាយពីវីរៈបុរសម្នាក់ឈ្មោះ Logan ហើយដោយឈានទៅកាន់អនាគតកាល Logan មានការខ្វាយខ្វល់យ៉ាងខ្លាំងចំពោះ Professor X ដែលកំពុងតែមានជំងឺយ៉ាងខ្លាំង និងលាក់ខ្លួននៅក្បែរព្រំប្រទល់ Mexico។ Logan បោះបង់ចោលនូវការលាក់បាំង និងបានបង្ហាញខ្លួនវិញនៅពេលដែលមានវត្តមានរបស់មនុស្សប្រែរូបវ័យក្មេងម្នាក់។ “Logan” ដឹកនាំដោយលោក James Mangold ជាមួយនឹងវត្តមានរបស់តួហូលីវូដដូចជាលោក Hugh Jackman លោក

ចាំអង្កាល់ទៀតមកស្រែកពេញរោងជាមួយ រឿង ខ្មោច The Bye Bye Man ទាំងអស់គ្នា  ចាក់បញ្ចាំងចាប់ពីថ្ងៃនេះតទៅ (មានវីដែអូ)

ធ្លាប់ជឿងថាមានខ្មោចដែរឬទេ ធ្លាប់ធ្វើសកម្មភាពហើយនិយាយខុសមាត់ខុសករហើយមានគេមកតាមលងបន្លាចទន្រ្ទានអារម្មណ៏អោយវិលវល់ដែរទេ? មនុស្សធ្វើសកម្មភាពរាល់ថ្ងៃ ដោយមិនចេះគិត។ ម្តងហើយម្តងទៀត យើងព្យាយាមចង់ដឹងថា តើជាអ្វីទៅ ដែលនាំមនុស្សម្នាក់ ទៅធ្វើសកម្មភាពអាក្រក់បែបនោះ? ហើយចុះបើចម្ងល់ទាំងនោះ សុទ្ធតែខុសវិញនោះ? ចុះបើដើមហេតុនៃគ្រប់វិញ្ញាណបិសាច មិនសំខាន់លើរបស់អ្វីមួយ … តែជាមនុស្សណាម្នាក់វិញនោះ? ពីផលិតករនៃរឿង Oculus និងរឿង The Strangers បាននាំមករឿង The Bye Bye Man ជាប្រភេទរឿងភ័យរន្ធត់ ព្រឺរោម ដែលបង្ហាញធាតុពិតរបស់វិញ្ញាណបិសាច

ចាំតែស្រែកទៅ ! កុំគិត កុំរំលឹកពីវា The Bye Bye Man ធ្វើអោយផ្អើលរោងកុនទៀតហើយលើកនេះ

តើអ្នកធ្លាប់ជឿថាពិភពលោកមួយនេះមានខ្មោចដែរឬទេ? ហើយអ្នកធ្លាប់ធ្វើសកម្មភាពចង់សាកល្បងនឹងពួកគេដែរទេ ? មនុស្សធ្វើសកម្មភាពរាល់ថ្ងៃ ដោយមិនចេះគិត។ ម្តងហើយម្តងទៀត យើងព្យាយាមចង់ដឹងថា តើជាអ្វីទៅ ដែលនាំមនុស្សម្នាក់ ទៅធ្វើសកម្មភាពអាក្រក់បែបនោះ? ហើយចុះបើចម្ងល់ទាំងនោះ សុទ្ធតែខុសវិញនោះ? ចុះបើដើមហេតុនៃគ្រប់វិញ្ញាណបិសាច ទាំងនោះមិននៅលើតែរបស់ប៉ុន្តែនៅក្នុងចិត្តគំនិត ឬជាមនុស្សណាម្នាក់វិញនោះ ? អ្នកដឹកនាំរឿង Oculus និងរឿង The Strangers បាននាំមកនូវរឿង The Bye Bye Man ជាប្រភេទរឿងភ័យរន្ធត់ ពញាក់អារម្មណ៍