Huy seng |

Seng Archive

“Notification” ខ្សែភាពយន្តភាគថ្មីរបស់នាង Kamolned និង លោក August

កាលពីម្សិលមិញនេះខ្សែភាពយន្តភាគថ្មីបែបលក្ខណៈស៊េរីរឿង “Notification” ដែលមានការសម្តែងដោយនាង Eye Kamolned តារាប្រចាំបុស្តិ៍លេខ៣ថៃ និង លោក August Vachiravit ដែលជាតារាចំនូលថ្មីរបស់ទូរទស្សន៍បុស្តិ៍លេខ៣ថៃ បានបើកសម្ពោធដំណើរការ និង ធ្វើការបួងសួង។ ស៊េរីនេះនឹងចាក់ផ្សាយនៅលើកម្មវិធី Mello ដែលជាកម្មវិធីវេទិកាថ្មីនៃបច្ចេកវិទ្យាចល័ត។ កុំភ្លេចរង់ចាំតាមដានទស្សនាទាំងអស់គ្នា៕

នាង Yaya Urassaya បានបញ្ជាក់ថានាងមិនបានដឹង ឬក៏ជិតស្និទ្ធេទៅហ្នឹងបុគ្គល Chokol ដែលជាមនុស្សម្នាក់ដែលត្រូវបានគេចាប់ខ្លួននោះទេ

តួឯកស្រីប្រចាំទូរទស្សន៍បុស្តិ៍លេខ៣ថៃ និង ជាតួឯកស្រីក្នុងរឿងភាគ “រលកជីវិត” នាងYaya Urassaya បានបញ្ជាក់ថានាងមិនបានដឹង ឬក៏ជិតស្និទ្ធេទៅហ្នឹងបុគ្គល Chokol ដែលជាមនុស្សម្នាក់ដែលត្រូវបានចាប់ខ្លួនក្នុងករណីនៃការលួចបន្លំប្រាក់ដ៏ច្រើន ហើយនាងក៏មិនបានចាំដែលថាពេលដែលរូបភាពនេះត្រូវបានថតនៅពេលណា កន្លែងណា (រូបថតខាងក្រោម) ។ នាង Yaya បាននិយាយបន្តថានាងបានថតរូបភាពជាមួយនឹងអ្នកគាំទ្ររបស់នាងជាច្រើនជារៀងរាល់ថ្ងៃទោះបីជាអ្នកនោះជាមនុស្សដែលនាងមិនដែលស្គាល់ក៏ដោយ៕ ប្រភព៖ NineEntertain

នាង Yaya បញ្ជាក់ថាទំនាក់ទំនងរបស់នាង និង លោក Nadech គឺនៅដូចដើម

តួឯកស្រីក្នុងរឿង “រលកជីវិត” នាង Yaya Urassaya បានបញ្ជាក់ថាទំនាក់ទំនងរបស់នាងជាមួយជាមួយ Nadech Kugimiya គឺនៅតែដូចដើមនៅឡើយទេ ទោះបីជាមនុស្សជាច្រើនបានគិតថាស្នេហារបស់នាង និង លោក Nadech មិនដូចមុន និង មិនផ្អែមល្ហែមទៀតដ៏ដោយ។ បន្ទាប់ពីមានមនុស្សជាច្រើនបើធៀបគូរបស់នាង និង លោក Nadech ជាមួយនឹងគូលោក Mark Prin និង នាង Kimberly ហើយនាង Yaya

លោក Mark Prin និង នាង Kimberly ធ្វើដំណើរទៅកោះម៉ាល់ឌីល ដើម្បីថតរូបទស្សនាវដ្តី

កាលពីម្សិលមិញនេះ លោក Mark Prin ដែលតួឯកប្រុសក្នុងរឿងភាគ រលកជីវិត និង នាង Kimberly តួឯកស្រីក្នុងរឿង ហង្សបាក់ស្លាបជំនាន់ទី៣ បាននាំគ្នាធ្វើដំណើរទៅកាន់កោះ ម៉ាល់ឌីវ (Maldive) ដើម្បីថតទស្សនាវដ្តីរូបគូរ។  ដូចកាលពីពត៌មានមុន ដែលអ្នកគាំទ្រទាំងអស់គូ លោក Mark Prin និង នាង Kimberly ចង់អោយអ្នកទាំងពីរថតរូបសំរាប់ទស្សនាវដ្តីបែប Sexy នារដូវក្តៅនេះ។ ឥឡូវលោក Mark

កំពូលតារាសម្តែងកូរ៉េ Lee Minho នឹងចូលបម្រើទ័ពនៅខែក្រោយនេះហើយ

កំពូលតារាសម្តែងនៃប្រទេសកូរ៉េលោក Lee Minho នឹងចូលបម្រើទ័ពនៅខែក្រោយនេះហើយ, អ្នកគ្រប់គ្រងរបស់លោកបាននិយាយ។ “The Korean Herald” ទើបតែទទួលបានការប្រកាសពីផលិតកម្ម “MYM” ថា៖ “ពេលវេលាសំរាប់លោក Lee Minho ចូលបម្រើទ័ពនោះត្រូវបានប្រកាសថ្ងៃនេះហើយ។ គាត់នឹងចាប់ផ្តើមបំរើទ័ពនៅថ្ងៃទី១២ ខែឧសភា នេះនៅ Gangnam-Gu។ គាត់នឹងត្រូវចំណាយពេលវេលាសំរាប់ការត្រៀមខ្លួនចូលបំរើទ័ពនេះរហូតដល់ខែឧសភា។” លោក Lee Minho នឹងចាកចេញពីវិស័យរឿងភាគកូរ៉េមួយរយៈធំ៕

តួឯកប្រុសក្នុងរឿង “The Karate Kid” លោក Jaden Smith នឹងចូលប្រឡូកក្នុងវិស័យ K-Pop

តារាសម្តែង និង តារាចម្រៀងរ៉េបរបស់ប្រទេសអាមេរិក លោក Jaden Smith ដែលជាតួឯកក្នុងរឿង “The Karate Kid” អាចនឹងបង្ហាញស្នាដៃដំបូងរបស់លោកក្នុងការប្រឡូកចូលវិស័យ K-Pop ក្នុងឆ្នាំនេះ? លោក Jaden Smith បានរៀបរាប់នៅលើគណនី Twitter របស់លោកថ្មីៗនេះថា “ហើយខ្ញុំបាទនឹងប្រឡូកចូលក្នុងវិស័យ K Pop នៅរយៈពេល៤ ខែបន្ទាប់នេះហើយ” ។ វាហាក់ដូចជាសិល្បករបរទេសកាន់តែច្រើនត្រូវបានទទួលយក និង ចាប់អារម្មណ៍ជាខ្លាំងនៅក្នុងវិស័យ K-Pop

មោះមកទស្សនាការសម្តែងពិសេស និង អត្ថន័យក្នុងបទ “Superwoman” របស់នាង Minzy បន្តិចមើល

នាង Minzy ដែលជាអតីតសមាជិកក្នុងក្រុម 2NE1 ទើបតែនឹងចេញអាល់ប៊ុលទោលរបស់ខ្លួនដំបូង។ ក្នុងអាល់ប៊ុលទោលនោះមានបទចម្រៀងមួយបទដែលមានចំណងជើងថា “Superwoman” ដែលអត្តន័យ និង អត្ថបទនៃចម្រៀងនេះផ្ទាល់គឺសរសេរដោយខ្លួននាងផ្ទាល់តែម្តង។ អត្ថន័យបទនេះចង់ប្រាប់ថានាង Minzy ជានារីដែលអាចក្រោកឈរឡើងវិញ និង និយាយពីការត្រលប់មកវិញរបស់ Minzy ដោយគ្មានបញ្ហាអ្វីទាំងអស់ហើយឈរឡើងប្រឆាំងនឹងអ្វីដែលទទួលបានរបស់នាង។ នាង Minzy បានបង្ហាញទាំងក្បាច់រាំដ៏រស់រវើក និង សំលេងដ៏ពិរោះរបស់នាងនៅក្នុងវីដេអូឃ្លីបនេះ។ តោះកុំអោយខាតពេលទៅទស្សនាទាំងអស់គ្នា៖

មោះមកទស្សនា MV បទចម្រៀងថ្មីរបស់ នាង Nicki Minaj បន្តិចមើល ញាក់សាច់ប៉ុណ្ណាដែរ

តារាចម្រៀង Pop របស់អាមេរិក នាង Nicki Minaj ទើបតែបង្ហោះ music video នៃបទចម្រៀងថ្មីរបស់នាង ដែលមានចំណងជើងថា “No Frauds” ដែល features ជាមួយ លោក Drake និង លោក Lil Wayne។ គ្រាន់តែបទចម្រៀងនេះត្រូវបានបញ្ចេញ និង បង្ហោះលើ YouTube ភ្លាមទទួលបានការ Trending

អ្នកប្រមាញ់ពត៌មានដ៏ល្បីល្បាញរបស់ប្រទេសចិន លោក Zhou Wei បានបង្ហាញពី់លោក Kris និយាយមិនល្អ ពីសមាជិកក្នុងក្រុម EXO

“អ្នកប្រមាញ់រូបភាព និង ពត៌មានរបស់ប្រទេសចិនដែលល្អបំផុត” បានបង្ហើបឱ្យដឹងពីរឿងរ៉ាវជាច្រើនទៀតដែលទាក់ទងទៅនឹងក្រុម EXO ជាថ្មីម្តងទៀត។ បច្ចុប្បន្ននេះលោក Zhou Wei ដែលត្រូវបានគេអោយរហាសនាមថាជាអ្នកប្រមាញ់ពត៌មាន និង រូបភាព ដំបូង និង ល្អបំផុតនៅក្នុងប្រទេសចិន, ភ្ញាក់ផ្អើលជាខ្លាំងខណៈដែលលោកបានប្រកាសដល់សាធារណជន និង អះអាងថា Luhan មានមិត្តស្រីម្នាក់និងកូនមួយ។ នេះបើយោងតាមរបាយការណ៍របស់ទូរទស្សន៍របស់តៃវ៉ាន់និងពត៌មានប្រចាំថ្ងៃ, ជាថ្មីម្តងទៀតដែលលោក Zhou Wei បានចែករំលែកពីរឿងគួរឱ្យរន្ធត់អំពីក្រុម EXO ខណៈពេលដែលឆ្លើយសំណួរអ្នកនិយមលេងអ៊ីនធឺណិត។ អ្នកនិយមអ៊ីនធឺណែតម្នាក់បានសួរលោក

Jiyeon បានបដិសេធពីទំនាក់ទំនងស្នេហារវាងនាង និង លោក Jung Joon Young

កាលពីថ្មីៗនេះ, Sport Chosun បានរាយការណ៍ថា នាង Jiyeon និង លោក Jung Joon Young បានទាក់ទងជាមួយគ្នាជិត១ខែមកហើយ។ ហើយពួកគេទាំងពីរនេះបានចេញក្រៅជាមួយគ្នាយ៉ាងញឹកញាប់និងត្រូវបានគេប្រទះឃើញនៅជាមួយគ្នាជាច្រើនដង។ ទោះជាយ៉ាងណា MBK Entertainment បានបដិសេធដំណឹងមួយនោះ ហើយបាននិយាយថា: «ទំនាក់ទំនងរវាង Jiyeon ជាមួយ Jung Joon Young គឺជាពាក្យចចាមអារាមដែលបានរីករាលដាលមួយកាលពីខែមុននេះ។ នៅពេលដែលយើងបានពិនិត្យកាលពីខែមុននេះពួកគេពុំបានណាត់គ្នា និងមានទំនាក់ទំនងជាមួយគ្នាឡើង។ យើងក៏បានសួរជាមួយនាង

មកទស្សនារូបភាពស្អាតៗនៃរឿង “The Moment” ដែលថតនៅទីក្រុងធំៗចំនួន៣

ភាពយន្តបែបរ៉ូមែនទិចដែលមានចំណងជើងថា “ស្នេហាយើង/The Moment” ដែលមានផ្តិតយករូបភាពស្រស់ស្អាតជាច្រើននៃទីក្រុងរបស់ប្រទេសធំៗចំនួន៣ គឺ ទីក្រុងញ៉ូយក នៃប្រទេសអាមេរិក ទីក្រុងឡុង នៃប្រទេសអង់គ្លេស និង ទីក្រុងសេអ៊ូល នៃប្រទេសកូរ៉េខាងត្បូង។ ភាពយន្តនេះផងដែលមានការចូលរួមសម្តែងពីសំណាក់តារាដ៏ល្បីៗជាច្រើននៃប្រទេសថៃ និង ប្រទេសកូរ៉េផងដែរ មានដូចជា៖ នាង Toey Jarinporn, លោក Peach Pachara, នាង Kao Supassara, លោក Toni Rakkaen, លោក Teo Yoo និង លោក

លោក Peach Pachara បានឆ្លើយតបទៅកាន់អ្នកគាំទ្រលោកថា នាង Patricia ជាមិត្តស្រីរបស់លោក

ក្រោយពីបានបង្ហោះរូបជាគូជាមួយគ្នានៅលើបណ្តាញសង្គម Instagram ដ៏ដូចជាលើ បណ្តាញសង្គម Twitter ទាំងនៅលើគណនីលោក Peach Pachara និង គណនីនាង Patricia Good មក ធ្វើអោយអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើល និង រំភើបដែលឃើញពួកគេទាំងពីរមានចេតនាចង់បង្ហាញអោយដឹងថា ពួកគេទាំងពីរកំពុងស្ថិតនៅក្នុងការស្រលាញ់។ លើសពីនេះទៅទៀតនៅលើគណនី Twitter របស់លោក Peach Pachara មានអ្នកគាំទ្រម្នាក់បានសួរលោកថា៖ នាង Patricia ជាមិត្តស្រីរបស់លោក Peach Pachara