Rotha Rotha |

Rotha Archive

ហួសចិត្ត ! ស្រ្តីជាប្អូនហ៊ានលើកជើងធាក់ បងប្រុសរបស់ខ្លួនដែលពិការដោយសារតែ…

ប្រទេសថៃ ៖ មនុស្សដែលពិការត្រូវការការមើលថែទាំយ៉ាងយកចិត្តទុកដាក់ ពីសំណាក់អ្នកដលមិនក្បែរ រឺគ្រួសាររបស់ពូកគេ។ ពួកគេមិនអាចធ្វើអ្វីបានដោយខ្លួនឯងនោះទេ ហេតុនេះហើយវាអាចជាការរំខានមួយសំរាប់មនុស្សដែលរស់នៅក្បែរខ្លួនគេ។ តែយ៉ាងណាក៏អ្នកមិនគួរប្រើប្រាស់សំដី រឺអាកប្បកិរិយាមិនសមរម្យចំពោះរូបគាត់នោះឡើយ ព្រោះគាត់ក៏ត្រូវការការអោយតម្លៃពីអ្នកដទៃដូចគ្នា។ តាមប្រភពពត៌មានមួយបានអោយដឹងថា នៅក្នុងបណ្តាញសង្គមរបស់ថៃកំពុងតែរំជើបរំជួលរឿងស្រ្តីម្នាក់លើកជើងធាក់ បុរសពិការជាបងប្រុសបង្កើត​របស់ខ្លួន។ ស្រ្តីនេះត្រូវបានគេថតបាននូវទិដ្ឋភាពដែលគាត់បានប្រើប្រាស់ហឹង្សាទៅលើបុរសពិការនោះ នៅពេលដែលរូបភាពនេះបានបង្ហោះក្នុងបណ្តាញសង្គមស្រ្តីរូបនេះត្រូបានរងការរិះគន់យ៉ាងដំណំ។ ប្រធានផ្នែកអភិវឌ្ឍសង្គម និង សន្តិសុខមនុស្សប្រចាំនៅខេត្ត Samutsakorn បានចុះទៅសាកសួរស្រ្តីឈ្មោះ Somjitពីមូលហេតុពិតដែលគាត់ធ្វើបែបនេះចំពោះបងប្រុសពិការដែលមានឈ្មោះ Somkiat។   ស្រ្តីរូបនេះបានប្រាប់ថាមកពីគាត់មានការនឿយហត់ខ្លាំងពេក ក្នុងការមើលថៃទាំបងប្រុសពិការនេះ ហើយបងប្រុសគាត់ចូលចិត្តមកសុំទិញទៅទិញតែស្រាផឹក។ គាត់បានប្រាប់ថាបងប្រុសម្នាក់នេះពីមុនជានាវិកដែលដើរតាមសមុត្រ តែបន្ទាប់ពីពិការមកគាត់រស់នៅជាមួយនងរហូតហើយមិនជួយធ្វើអ្វីបន្តិចសោះគិតតែពីសុំប្រាក់ទិញស្រាផឹក។

វ៉ាវពិតជាមិនដែលប្រទះមែន ! បុរសម្នាក់អាចបរិភោគមីម្តងបានមួយចានដែកធំ ហើយថែមទាំងធ្វើការរយៈពីរថ្ងៃដោយមិនបរិភោគអ្វីបានទៀត

ប្រទេសចិន ៖ ដោយសារតែសម័យនេះមានការរីកចម្រើនខ្លាំងទៅសេដ្ឋកិច្ច និង បច្ចេកវិទ្យាធ្វើអោយមនុស្សម្នាក់ៗមានការមមាញឹកណាស់ក្នុងមួយថ្ងៃៗ។ ហើយវាមានការងារខ្លះមានការមមាញឹកជាងការងារធម្មតា ដូចជាគ្រូពេទ្យ ប៉ូលីស អ្នកពន្លត់អគ្គិភ័យជាដើម។ កាងារទាំងនេះទាមទាអោយអ្នកដែលធ្វើវាមានការភាពអត់ធន់ខ្ពស់ព្រោះពេលខ្លះពួកគេត្រូវធ្វើការរហូតដល់មិនបានបាយទឹកទៀតផង។ តាមប្រភពពត៌មានរបស់ចិនមួយបានអោយដឹងថា កំពុងមានការល្បីខ្លាំងពីបុរសម្នាក់ដែលធ្វើជាភ្នាក់ងារពន្លត់អគ្គីភ័យគាត់អាចបរិភោគមីមួយចានដែកយ៉ាងធំអស់។ បើតាមសម្តីរបស់មិត្តរួមការងាររបស់បុរសនេះបានប្រាប់ថាការងាររបស់ខ្លួនមានភាពរវល់ខ្លាំងណាស់ ជួនការធ្វើដល់ហួសពេលបាយទឹកទៀតផង​ មានមិត្តរួមការងារច្រើនណាស់នៅទីនេះមានសភាពល្វើយបន្ទាប់ពីចប់ការងារម្តងៗ។ តែសំរាប់បុរសម្នាក់នេះវិញគាត់បែរជាមានសភាពធម្មតាមិនល្វើយខ្លាំងដូចអ្នកដទៃនោះទេ គាត់បរិភោគម្តងអាចមានកំលាំងបំពេញការងារដល់ទៅ២ថ្ងៃឯណោះ។ ដោយសារតែការញាុំបានច្រើន និង ធ្វើការយ៉ាងសកម្មមិនចេះហត់របស់គាត់នេះហើយទើបមិត្តភក្តិរបស់គាត់បង្ហោះគាត់ចូលក្នុងបណញតាញសង្គម ឥឡូវនេះរូបគាត់កំពុងតែល្បីយ៉ាងខ្លាំង៕ ប្រភព ៖ siamvariety

យីចម្លែកមែន ! បុរសម្នាក់ជាគ្រូបង្រៀនសំរេចចិត្តសម្លាប់ខ្លួន ដោយសារតែមានបញ្ហាជាមួយ…

ប្រទេសថៃ ៖ នាសម័យនេះបើទោះបីជាការរស់នៅរបស់មនុស្សកាន់តែងាយស្រួលទៅៗ ក៏ដោយក៏នៅមានមនុស្សមួយចំនួនមានការធុញថប់នឹងការរស់នៅដែរ។ ដោយសារតែសំពាធផ្សេងដែលទទួលរងពីសង្គមក៏បានគិតខ្លីចង់ទៅសម្លាប់ខ្លួន​ មានអ្នកខ្លះក៏មានអ្នកជួយទាន់ អ្នកខ្លះទៀតអកុសលមិនមានអ្នកជួយទាន់។ ករណីសម្លាប់ខ្លួនមួយក្នុងប្រទេសថៃធ្វើអោយមហាជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែបុរសនោះជាគ្រូបង្រៀនភាសាបរទេសម្នាក់បែរជាសំរេចចិត្តលោតសម្លាប់ខ្លួន ដោយសារមានបញ្ហាជាមួយមិត្តភក្តិ។ បើតាមមន្ត្រីប៉ូលីសនៅតំបន់នេះបានអោយដឹងថាបុរសដែលប៉ុនប៉ងសម្លាប់ខ្លួននេះមកពីខេត្ត Ratchaburi មានវ័យ៣១ឆ្នាំ គាត់ចង់លោតពីលើអគារជាន់ទី៩មួយដែលស្ថិតក្និុងតំបន់ Soi Ladprao ក្រុងបាងកក។ ប្រភពមួយបានអោយដឹងថាបុរសនេះបានឡើងទៅលើអគារនេះក្នុងម៉ោងប្រហែលជា៨ព្រឹក ប្រជាជននៅក្នុង​តំបន់នេះឃើញហេតុដូចមិនសូវស្រួលក៏បានប្តឹងទៅប៉ូលីសមូលដ្ឋានទីនេះ។ បន្ទាប់មកក៏មានឃើញក្រុមអ្នកសង្រ្គោះយកឧបរកណ៍មកទុកសង្គ្រោះបុរសម្នាក់នោះ​ បុរសនោះបានអង្គុយយំរយៈពេល៧ម៉ោង ហើយក៏បានធ្វើការសំរេចចិត្តថាឈប់សម្លាប់ខ្លួនវិញ។ បើតាមប្រភពដដែលបានអោយដឹងថា បុរសម្នាក់នេះប្រហែលជាមានបញ្ហាមិនចុះសម្រុងគ្នាជាមួយនឹងមិត្តភក្តិប្រុសរបស់ខ្លួន បើតាមការសម្តីបុរសនោះមិត្តភក្តិនោះប្រហែលជាមិត្តប្រុសរបស់គេ៕ ប្រភព ៖ sanook

អស្ចារ្យមែន ! ការពិតរូបមន្តបែបនេះសោះដែលធ្វើអោយ លោកតាម្នាក់មានអាយុដល់ទៅ១០៦ឆ្នាំហើយនៅតែមានសុខភាពរឹងមាំទៀត

ប្រទេសចិន ៖ មនុស្សក្នុងសម័យនេះភាគច្រើនរស់នៅបានចន្លោះពី៨០ ទៅ ៩០ឆ្នាំ បើទោះជាគេខិតខំប្រឹងប្រែងថែរក្សាសុខភាពយ៉ាងណាក៏ដោយ។ រូបមន្តនៃការធ្វើអោយមនុស្សមានអាយុវែង នៅតែជាអាថ៌កំបាំងដដែល​។ មានមនុស្សជាច្រើនមានទ្រព្យសម្បត្តិគ្រប់បែបយ៉ាងតែនៅតែមិនអាច ស្វែងរកវិធីសាស្ត្រ រឺ ឧសថពិសេសណាមកអោយខ្លួនអាចរស់នៅបានយូរបាននោះទេ។ តែចម្លែកតែលោកតាម្នាក់មានឈ្មោះ Wang Chunyun រស់នៅក្នុង ខេត្ត Shaanxi ភាគពាយ័ព្យនៃប្រទេសចិន គាត់មានអាយុដល់ទៅ ១០៦ឆ្នាំទៅហើយតែនៅតែមានសុខភាពរឹងមាំ ដែលគេរំពឹងថាគាត់នឹងអាចរស់​នៅបន្តបានយូរទៀត។ បើតាមអ្នកដែលបានទៅសាកសួរគាត់បានអោយដឹងថា លោកតាមានរូបមន្តពិសេសមួយដែលធ្វើអោយគាត់នៅតែមានសុខភាពរឹងមាំ និង មានអាយុវែងយ៉ាងនេះ។ គាត់តែងតែពិសារស្រាមួយពែង ជាមួយនឹងមីមួយចានជារៀងរាល់ព្រឹក គាត់ប្រាប់ថាគាត់ផឹកស្រាមិនតិចជាង១០០លីត្រទេក្នុងមួយឆ្នាំ

សាហាវមែន ! នារីដ៏ស្រស់ស្អាតម្នាក់ត្រូវបានជនមិនស្គាល់មុខសម្លាប់ដោយកាត់ជា២កំណាត់ គេសង្ស័យថាប្រហែលជា…

ប្រទេសថៃ ៖ ពិភពលោកមានភាពច្របូកច្របល់ពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែការកើតឡើងនូវករណីអសន្តិសុខជាច្រើនដូចជាការកាប់សម្លាប់។ ករណីនៃការសម្លាប់នេះបណ្តាលមកពីមូលហេតុផ្សេងជាច្រើន ហើយរូបភាពនៃការសម្លាប់នេះមានភាពសាហាវទៅៗ។ តាមប្រភពពត៌មានមួយរបស់ថៃបានអោយដឹងថា កាលពីថ្ងៃទី២៥ ខែ ឧសភា ម្សិលមិញនៅក្នុងខេត្ត Khon Kaen របស់ប្រទេសថៃ បានកើតឡើងនូវករណីមួយសម្លាប់យ៉ាងសាហាវមួយ តៅលើស្រ្តីដ៏ស្រស់ស្អាតម្នាក់ដែលរស់នៅក្នុងតំបន់នោះ។ បើតាមការអោយដឹង របស់ប៉ូលីសបានអោយដឹងថាស្រ្តីរងគ្រោះត្រូវបានឃាតករសម្លាប់ដោយកាត់ជាពីរកំណាត់ ហើយយកកំណាត់សាកសពនោះទៅដាក់ក្នុងធុងទឹក៣០លីត្រ។ ដំបូងប៉ូលីសរកឃើញសាកសពតែមួយកំណាត់ប៉ុណ្ណោះ តែបន្ទាប់មកក៏រកឃើញមួយកំណាត់ទៀតដែលត្រូវបានឃាតករយកទៅកប់ក្នុងដីជម្រៅប្រហែលកន្លះម៉ែត្រ។ តាមប្រភពដដែលបានអោយដឹងថាស្ត្រីម្នាក់នេះធ្វើការនៅក្នុងហាង Karaoke មួយកន្លែងនៅក្នុងខេត្តនេះ ហើយរូបនាងទើបតែរៀបការជាមួយស្វាមីរបស់ខ្លួនបាន៤ខែប៉ុណ្ណោះ។ បើតាមការសន្និដ្ឋានដំបូងរបស់ប៉ូលីសបានបញ្ជាក់ថា ករណីសម្លាប់មួយនេះប្រហែលជាកើតឡើងពីគំនុំផ្ទាល់ខ្លួន​ តែធាតុពិតយ៉ាងណាប៉ូលីសកំពុងតែស្រាវជ្រាវបន្ត៕

ពិតជាតិរច្ឆានណាស់ ! កូនប្រុសរមិលគុណម្នាក់វ័យ៥៨ឆ្នាំបានគំរាមសម្លាប់ និង ប៉ុនប៉ងរំលោភម្តាយរបស់ខ្លួន ចុងក្រោយទើបដឹងថាគេ…

ប្រទេសថៃ ៖ សម័យនេះរឿងអីក៏អាចកើតមានឡើងបានដែរ ជាពិសេសករណីការរំលោភបំពានផ្លូវភេទ។ ស្ត្រីរស់នៅក្នុងពេលបច្ចុប្បន្ននេះត្រូវរងនូវការគំរាមកំហែងខ្លាំងណាស់ ទោះបីេជាពួកនាងស្ថិតក្នុងវ័យណាក៏ដោយ។ កាលពីមុនយើងធ្លាប់ឃើញករណីឪពុករំលោភកូនស្រីរបស់ខ្លួន ដែលថ្មីៗនេះមានករណីមួយទៀតគឺកូនប្រុសបង្កើតចង់រំលោភម្តាយរបស់ខ្លួនឯង។ បើតាមប្រភពពត៌មានបានអោយដឹងថា កាលពីថ្ងៃទី ២៥ ខែឧសភា ម្សិលមិញនេះមានករណីដ៏គួរអោយហួសចិត្តជាខ្លាំងមួយគឺឺ លោកយាយម្នាក់ត្រូវកូនប្រុសរបស់ខ្លួនប៉ុនប៉ងរំលោភ។ ហេតុ​ការណ៍មួយនេះបានធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់មហាជាច្រើន និង ប៉ូលីសមូលដ្ឋានទីនោះ។ បើតាមរយៈប្រភពនេះដដែលបានអោយដឹងថា EIAM Wirot មានវ័យ ៧៨ឆ្នាំ ត្រូវបានកូនប្រុសរបស់ខ្លួន មានឈ្មោះ Surachai Wirot EIAM អាយុ៥៨ឆ្នាំប៉ុនប៉ងរំលោភ

ទឹកចិត្តម្តាយ! លោកយាយម្នាក់លក់មីស៊ុបមួយចាន ៥បាត ជាង៥០ឆ្នាំ អាចបញ្ជូនកូនទាំង២របស់ខ្លួនទៅរៀនរហូតបញ្ចប់ការសិក្សាដោយជោគជ័យ

ប្រទេសថៃ ៖ ក្នុងពេលសព្វថ្ងៃនេះមានអ្នកខ្លះមានដៃជើងគ្រប់គ្រាន់ ហើយមានវ័យក្មេងទៀតផងបែរជានាំគ្នាដើរសុំទានគេតាមដងផ្លូវទៅវិញ។ ខុសប្លែកពីអ្នកខ្លះទៀត គាត់មានវ័យចំណាស់ទៅហើយ តែគាត់នៅតែប្រកបរបររកស៊ីដោយកម្លាំងញើសឈាមរបស់ខ្លួន ដោយមិនពឹងពាក់លើនរណាឡើយ។ តាមរយៈប្រភពពត៌មានមួយរបស់ថៃបានអោយដឹងថា លោកយាយម្នាក់មានវ័យដល់ទៅ៧៤ឆ្នាំទៅហើយ តែរូបគាត់នៅតែមានកម្លាំងអាចប្រកបរបរចិញ្ចឹមខ្លួនឯងបាន។លោកយាយបានប្រាប់ថាគាត់ប្រកបរបរលក់មីស៊ុបនេះអស់រយៈពេល៥០ឆ្នាំមកហើយ គាត់លក់វាក្នុងមួយចានតែ៥បាតប៉ុណ្ណោះ។ បើតាមមើលទៅវាដូចជាមានតម្លៃថោកណាស់ មិនអាចអោយលោកយាយរកប្រាក់មកផ្គត់ផ្គង់គ្រួសាររបស់គាត់បានគ្រប់នោះទេ តែផ្ទុយទៅវិញលោក​យាយប្រាប់ថាគាត់ប្រកបតែមុខរបរនេះអាចចិញ្ចឹមគ្រួសារអោយរស់បានដូចគេឯង។ បន្ថែមលើនេះទៀត គាត់ថែមទាំងអាចបញ្ជូនកូនស្រីទាំងពីរអោយររៀនរហូតបានបញ្ចប់ការសិក្សាដោយជោគជ័យទៀតផង។ អតិថិជនជាប្រចាំរបស់គាត់ភាគច្រើនជាកម្មករ និង សិស្សសាលា មីស៊ុបរបស់គាត់មានឈ្មោះល្បីណាស់នៅក្នុងតំបន់ដែលគាត់រស់នៅនេះ ៕ ខាងក្រោមនេះវីដេអូ តោះទស្សនា ៖ ប្រភព ៖ .manager

ហួសចិត្ត ! ក្មេងស្រីសិស្សសាលាពីរនាក់ បាននាំគ្នាធ្វើរឿងគួរអោយអស់សំណើចមួយនៅសាលាផ្អើលពេញបណ្តាញសង្គម

ប្រទេសថៃ ៖ នាពេលបច្ចុប្បន្ននេះអោយតែទំនេពីការងារ រឺការសិក្សារមនុស្សភាគច្រើនតែងតែចាប់កាន់ទូស័ព្ទយកមកលេងកំសាន្តអារម្មណ៍។ តែមនុស្សមួយចំនួនទៀតគេមិនបានយកពេលទាំងនោះមកលេងទូស័ព្ទនោះទេ គេបែរជាទៅធ្វើរឿងប្លែកមួយចំនួនដែលជាចំណូលចិត្តរបស់គេ។ តាមរយៈប្រព័ន្ធសង្គមមួយបានបង្ហោះនូវរឿងដ៏គួរអោយអស់សំណើចរបស់សិស្សនារី២នាក់ ដែលគាត់បាននាំគ្នារាំ និង ដើរបង្ហាញម៉ូតក្នុងថ្នាក់រៀន។ បើតាមរយៈឃ្លីបវីដេអូដែលបានបង្ហោះដោយផេកមួយរបស់ថៃ បានអោយឃើញថានារីវ័យក្មេងស្រស់ស្អាត២នាក់នេះ បាននាំគ្នាបញ្ចេញនូវក្បាច់រាំ និង ការដើរម៉ូតបែបប្លែកៗតាមការនឹកឃើញរបស់ខ្លួន។ បើតាមមើលឃ្លីបនេះដំបូងវាហាក់ដូចជាមិនសូចសមរម្យនោះទេដែពួកគេ ធ្វើបែបនេះនៅក្នុងថ្នាក់រៀន តែពេលដែលអ្នកទាំងអស់គ្នាមើលឃ្លីបនេះដល់ចប់ នោះអ្នកនឹងមិនអាចទប់សំណើចបាននោះទេ។ ដោយសារតែការសម្តែងមើលទៅដូចជាមានភាពបិុនប្រសព្វខ្លាំងណាស់ ហើយថែមទាំងចូលតួខ្លាំងទៀតផង តែដល់ក្បាច់ចុងក្រោយពួកនាងមានការភ្លាត់ស្នៀតធ្វើអោយអ្នកទស្សនាឃ្លីបនេះសើចចង់ហៀរទឹកភ្នែក។ឃ្លីបនេះទទួលបានការគាំទ្រយ៉ាងខ្លាំង ដោយសារតែវាមានគេចុចចូលមើលរហូតដល់ទៅ២៤៤,០០០ Views ក្នុងរយ ៈពេលតែប៉ុន្មានម៉ោងតែប៉ុណ្ណោះ៕ ខាងក្រោមនេះជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖ ប្រភព

គួរអោយរន្ធត់ណាស់ ! ក្មេងតូចមិនដឹងអីម្នាក់ ត្រូវបានមនុស្សចិត្តឃោរឃៅគ្រវែងចោលតាមបង្អួចបណ្តាលអោយ…

ប្រទេសថៃ ៖ ក្នុងពេលបច្ចុប្បន្ននេះយើងមើលឃើញថា មានអត្រាអ្នកដែលយកក្មេងទៅបោះបង់ចោល និង ប្រើប្រាស់ហឹង្សាផ្សេងៗទៅលើក្មេងច្រើនណាស់។ មនុស្សខ្លះចលចិត្តយកកំហឹងរបស់ខ្លួនទៅជះលើក្មេងដែលមិនបានដឹងអីទាំងនោះ។ បើតាមប្រភពពត៌មានមួយបានអោយដឹងថាកាលពីថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំនេះ នៅក្នុប្រទេសថៃបានផ្ទុះនូវរឿងដ៏ចម្លែកមួយ គេបានប្រទះឃើញក្មេងម្នាក់ស្លាប់ទាំងននលគក នៅលើដំបូលអគារមួយ។ នេះបើតាមសម្តីរបស់ប៉ូលីបានអោយដឹងថា គាត់បានទទួលការរាយការណ៍ពីប្រជាជននៅម្តុំនោះទេមានភាំពខុសក្រក្រតីនៅលើដំបូលអគារនោះ។ យ៉ាងនេះហើយបានជាពួកគាត់នាំកម្លាំងទៅពិនិត្យមើល ក៏បានប្រទះឃើញសាកសពរបស់ក្មេងនេះ។ បើតាមការសន្និដ្នានដំបូងរបស់ប៉ូលីលបានអោយដឹងថា កុមារម្នាក់នេះប្រហែលជាត្រូវគេគ្រវែងចោលមកតាមបង្អួច ហើយបោកទៅនឹងដំបូលអគារបង្ករអោយស្លាប់។ យ៉ាងណាប៉ូលីសក៏កំពុងស្វែងរកមុខម្តាយឪពុករបស់ក្មេងនេះដែល ដើម្បីស៊ីេបអង្គេតបន្តរកហេតុផលដែលពិតប្រាកដដែលបណ្តាលអោយក្មេងម្នាក់នេះស្លាប់។ ពេលនេះប៉ូលីសកំពុងតែយកសពរបស់ក្មេងនេះទៅធ្វើ កោសល្យវិច័យ ដើម្បីអោយដឹងពីមូលហេតុពិតប្រាកដដែលធ្វើអោយក្មេងនេះស្លាប់ និង វែកមុខឃាកតចិត្តឃោរឃៅនេះអោយឃើញ៕

យីចំជាឆ្លាតមែន ! បុរសម្នាក់គ្រាន់តែបង់សំណាញនៅមុខផ្ទះ ក៏បានត្រីច្រើនយ៉ាងនេះដែរ (មានវីដេអូ)

ប្រទេសថៃ ៖ ធ្លាប់តែលឺគេនិយាយថា” មានទឹកមានត្រី “ក្នុងន័យចង់យកទៅប្រៀបធៀបជាមួយនឹងអ្វីមួយដែលគេចង់និយាយ។ ពាក្យនេះវាគ្រាន់តែជាពាក្យក្នុងការប្រៀបធៀបរបស់គេមែនរឺយ៉ាងណា អ្នកជឿទេថាគ្រប់កន្លែងដែលមានទឹកពិតជាមានត្រីពិតមែន។បើស្ដាប់ទៅវាដូចជាប្លែកបន្តិច តែវាបានកើតឡើងនៅនឹងមុខពិតមែនដែលយើងមិនអាចប្រកែកបាន។ បុរសជនជាតិថៃម្នាក់ត្រូវបានគេថតយកមកបង្ហោះក្នុងបណ្តាញសង្គមដោយសារតែរូបគាត់បានបង់សំណាញត្រី នៅលើចិញ្ចើមផ្លូវដែលលិចទឹក។                 រូបភាពនេះមើលទៅដូចជាគួរអោយអស់សំណើចខ្លាំងណាស់ តែវាមិនបានអត់ប្រយោជន៍នោះទេ បុរសម្នាក់នោះគាត់ទទួលបានត្រីជាច្រើនពីការបង់សំណាញលើចិញ្ចើមផ្លូវដែលលិចទឹកនេះ។ រូបភាពនេះត្រូវបានគេចែករំលែកពាសពេញបណ្តាញសង្គម មានអ្នកខ្លះនិយាយថាវាពិតជាមិនគួរអោយជឿនោះទេ តែអ្នកខ្លះទៀតបានសរសើរគាត់ដែលមានគំនិត មកបង់សំណាញតាមកន្លែងលិចទឹកនេះ។ សំខាន់បំផុតនោះគឺគាត់ទទួលបានត្រីជាច្រើនដោយមិនលំបាកទៅណាឆ្ងាយ គ្រាន់តែយកសំណាញមកបង់លើចិញ្ចើមផ្លូវមុខផ្ទះក៏បានត្រីមកបរិភោគ៕ ខាងក្រោមនេះជាវីដេអូ

នេះហើយទឹកចិត្តឪពុក ! គ្រាន់តែលឺថាកូនប្រុសរបស់ខ្លួនឈឺភ្លាម លោកតាចំណាស់ម្នាក់សុខចិត្តរត់មកពីស្រុកទាំង…

ប្រទេសចិន  ៖ ទឹកចិត្តឪពុកចំពោះកូនវាពិតជាមិនមានដែនកំណត់នោះទេ គាត់តែងតែបារម្ភពីកូនរហូតបើទោះជាកូនគាត់ស្ថិតក្នុងវ័យណាក៏ដោយ។ គាត់សុខចិត្តស៊ូទ្រាំនឹងរឿងគ្រប់យ៉ាង ដើម្បីអោយកូនរបស់គាត់រស់នៅបានស្រួលហើយមានសុខភាពល្អ។ នៅពេលដែលកូនឈឺម្តង ម្តាយឪពុកទាំងឡាយសុខចិត្តអត់ដេកអត់ពួននៅមើលថែរក្សាពួកគេយ៉ាងយកចិត្តទុកដាក់បំផុត។ នៅទីក្រុង Lanzhou ខេត្ត Kansu ប្រទេសចិនបានអោយដឹងថាមានព្រឹត្តិការណ៍ដ៏រំជួលចិត្តមួយបានកើតឡើង កូនប្រុសដែលមានវ័យ៥២ឆ្នាំម្នាក បានដួលសន្លប់នៅកន្លែងធ្វើការរបស់ខ្លួន ក្រោយពីពិនិត្យបានអោយដឹងថាគាត់មានជំងឺរលាកស្រោមខួរធ្ងន់ធ្ងរ។ ឪពុករបស់គាត់ដែលមានវ័យចំណាស់ណាស់ទៅហើយ គ្រាន់តែលឺដំណឹងនេះហើយគាត់បានស្រូតដំណើរមកពីស្រុកកំណើត មកមើលកូននៅមន្ទីពេទ្យយ៉ាងប្រញាប់ប្រញាល់។ មកដល់មន្ទីពេទ្យគាត់នៅអង្គុយយាមមុខបន្ទប់  ICU រហូតមិនព្រមទៅណាទេ បើតាមអោយដឹងគាត់មិនបានបាយទឹកអីបន្តិចទេ តាំងពីលឺដំណឹងកូនរបស់ខ្លួន​ចូលមន្ទីពេទ្យ។ បើតាមប្រភពមួយអោយដឹងថាលោកតានេះ និង ភរិយាគាត់បានលែងលះគ្នាជាយូមកហើយ កូនប្រុសរបស់គាត់ម្នាក់នេះក៏ត្រូវបែកមករស់នៅឆ្ងាយដែល

មិនធម្មតាមែន !សត្វតុកកែកំពុងមានទីផ្សារខ្លាំងក្នុងប្រទេសថៃ ហើយវាមានតម្លៃដល់ទៅ១លានបាតក្នុងមួយក្បាលឯណោះ

ប្រទេសថៃ ៖  អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់ស្គាល់ហើយ នូវសត្វល្មូនមួយប្រភេទដែលគេហៅវាថាតុកកែ។ សត្វនេះយើងតែងឧស្សាហ៍ឃើញវាវារនៅតាមជញ្ជាំងផ្ទះ វាជាប្រភេទសត្វល្មូនមួយដែលកំពុងមានទីផ្សានៅពេលបច្ចុប្បន្ននេះ។ បើតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមកំពុងតែមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះឃើញមានគេបង្ហោះច្រើនទាក់ទងនឹងការស្វែងរកទិញសត្វនេះនៅក្នុងប្រទេសថៃ។ ឈ្មួញកណ្តាលម្នាក់ដែលរស់នៅក្នុងខេត្ត Songkhla ប្រទេសថៃបានអោយដឹងថាតុកកែនេះ ត្រូវបានប្រមូលទិញយកទៅលក់បន្តនៅឯប្រទេសម៉ាឡេស៊ី ។ គាត់បានបន្តថាគាត់ទិញសត្វនេះក្នុងតម្លៃពី ១ ទៅ ៣ លានបាតក្នុងសត្វតុកកែមួយ តែតម្លៃនេះវាសំរាប់តែសត្វតុកកែដែលត្រូវតាមស្តង់ដា ដែលមានប្រវែង ១៧.៥ អ៊ីញ​ ប្រ​ហែ​ល​០.៤៤ម៉ែត្រ។ សត្វនេះត្រូវបានគេប្រាប់អោយដឹងថា ប្រទេសម៉ាឡេស៊ីប្រមូលទិញដើម្បីយកទៅធ្វើជាថ្នាំ ព្រោះគេជឿថាសត្វនេះអាចព្យាបាលជំងឺនានាក្នុងរាងកាយ៕ ខាងក្រោមនេះជាវីដេអូ ៖