Leakhena |

Leakhena Archive

អ្នកណាមិនរំភើបបើកាត់នំខេកមកឃើញអញ្ចឹងអី

រូបភាពដំណើរការនៃការធ្វើនំខួបកំណើតមួយដែលបានបង្ហោះដោយគណនី Facebook របស់ម្ចាស់ហាងនំខេកមួយឈ្មោះ Dav Decore ហើយរូបភាពទាំងនោះពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងមែនទែនដោយមានការ Share ដល់ទៅជាង ១ពាន់អ្នកជាមួយអ្នកចូលទៅខំមិនយ៉ាងច្រើន ។ នំខេកដែលមានអក្សរ Happy Birthday love K’ter Chatti Ya ដែលបានរៀបចំតុបតែងយ៉ាងស្រស់ស្អាត លើសពីនេះទៅទៀតអ្វីដែលពិសេសនោះគឺជាទូរសព្ទថ្មីមួយគ្រឿងម៉ាក​IPhone 7Plus Red ត្រូវបានយកទៅធ្វើជាស្នូលរបស់នំខេក។ តោះទៅមើលរូបភាពដំណើរនៃការរៀបចំនំខេកខួបកំណើតមួយនោះទាំងនោះទាំងអស់គ្នាទើបដឹងថាវាស្រស់ស្អាតប៉ុណ្ណា ៕ ប្រភព ៖ facebook

បាត់មុខ ២ឆ្នាំកូនកាត់អាមេរិក​-ខ្មែរ Autumn Allen ពិតជាស្រស់ស្អាតហើយចេញវីដេអូចម្រៀងដំបូងទៀតផង

អ្នកទាំងអស់គ្នានៅចាំក្មេងស្រីវ័យ ១៣ឆ្នាំម្នាក់ដែលមានសញ្ជាតិអាមេរិក​កាត់ខ្មែរ Autumn Allen ដែលនាងធ្លាប់បានបង្ហាញមុខនៅក្នុងប៉ុស្តិ៍ទូរទស្សន៍ My TV ក្នុងកម្មវិធី ពេញចិត្តឬអត់ ដោយពេលនោះនាងបង្ហាញខ្លួននៅក្នុងបុណ្យម្ដាយកាលពី ២ឆ្នាំកន្លងផុតទៅ។ មកដល់ពេលនេះដែរ  Allen មានវ័យ ១៥ឆ្នាំហើយនាងពិតជាស្អាតខ្លាំងជាងពេលមុនទៅទៀតមិនតែប៉ុណ្ណោះក្មេងស្រីម្នាក់នេះក៏បានបញ្ចេញនូវវីដេអូចម្រៀងថ្មីរបស់ខ្លួនជាលើកដំបូង។ វីដេអូចម្រៀងមួយនោះមានចំណងជើងថា “Beautiful Scar” ដែលទើបតែនឹងដាក់នៅលើ Channel YouTube របស់នាងផ្ទាល់កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០១៧នេះឯង។ តោះទៅទស្សនានូវចម្រៀង Beautiful Scar របស់ក្មេងស្រី  Allen ទាំងអស់គ្នា ៕

សង្ហាហើយមានសមត្ថភាពខ្ពស់ទៀត! បុរសម្នាក់នេះពិតជាអាចធ្វើអោយកាក់ក្លាយជាស្រទាប់ផ្កាកុលាបពណ៌ក្រហមយ៉ាងស្រស់ស្អាត

ប្រិយមិត្តច្បាស់ជាធ្លាប់បានទស្សនានូវកម្មវិធី America’s Got Talent ដែលជាកម្មវិធីប្រឡងសមត្ថភាពលំដាប់ពិភពលោកមួយហើយក្នុងពេលនេះដែរអ្នកទាំងអស់គ្នាសាកមកមើលបុរសសង្ហាម្នាក់ដែលបានឡើងមកបង្ហាញសមត្ថភាពសៀករហ័សកម្មនឹងបានធ្វើអោយអ្នកដែលចូលរួមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមិនលើកលែងសូម្បីតែគណៈកម្មការទាំង ៤នាក់។ បុរស​សង្ហាម្នាក់នេះឈ្មោះ Will មាន​វ័យ ៣៣ ឆ្នាំបានបង្ហាញ​ទេពកោសល្យ ​ដ៏​រហ័សរហួនដោយអាចធ្វើឱ្យ​កាក់​រត់​ពី​ទីតាំង​មួយ​ទៅ​ទីតាំង​មួយទៀតហើយព្រមទាំងបានធ្វើអោយ​កាក់​ទាំងបួន​ក្លាយជា​ស្រទាប់​ផ្កាកូឡាប​ក្រហម​ដ៏​ស្រស់ស្អាត​សឹង​មិន​គួរឱ្យ​ជឿ​ និងបានបញ្ចប់ទទៅជាមួយសំឡេងគាំទ្រ​កងរំពង​ពេញ​​ស្ទូ​ឌី​យោ​។ តោះទៅមើលវីដេអូខាងក្រោមនេះទាំងអស់គ្នាប៉ុន្តែសូមកុំព្រិចអោយសោះណា៕ ប្រភព ៖ facebook

តារាសម្ដែង Pinky Savika បង្ហាញខ្លួនម្ដងនេះប្រៀបដូចទេពអប្សរនៅលើដី

ប្រិយមិត្តនៅចាំតួស្រីក្នុងរឿងកំប្លែង ទាសករស្នេហ៍ បានឬអត់? តារាសម្ដែងស្រីល្បីឈ្មោះអ្នកនាង Pinky Savika បានបាត់មុខទៅយ៉ាងយូរពីរង្វង់សិល្បៈបន្ទាប់ពីនាងបានរៀបអាពាហ៍ពិពាហ៍ជាមួយអ្នកជំនួញធំម្នាក់ក្នុងប្រទេសថៃលោក Itthi Chavalitdhamrong កាលពីខែកញ្ញាឆ្នាំ២០១៤កន្លងទៅ ។ កាលពីយប់មិញនេះតារាស្រី Pinky បានបង្ហាញខ្លួនម្ដងទៀតនៅក្នុងកម្មវិធីមួយនៅ Central Ladprao ហើយការបង្ហាញខ្លួនម្ដងនេះធ្វើអោយភ្ញៀវនៅក្នុងកម្មវិធីទាំងមូលមានការភ្ញាក់ផ្អើលលាន់មាត់សរសើរ។ ក្នុងកម្មវិធីសង្គមមួយនេះ Pinky Savika បង្ហាញខ្លួនប្រៀបដូចជាព្រះនាងម្ចាស់ដោយនាងបានគ្រងនូវរ៉ូបពណ៍ សដ៏ស្រស់ស្អាតជាមួយមកុដនឹងគ្រឿងអលង្ការលម្អយ៉ាងចែងចាំង។ តោះទៅមើលរូបសម្រស់ដ៏ត្រកាលរបស់តារាសម្ដែងវ័យ ៣០រូបនេះទាំងអស់គ្នា ៕ ប្រភព ៖ kapook

ពិតជាគួរអោយស្រលាញ់មែន! ក្មេងស្រីម្នាក់នេះទើបតែមានអាយុ ៥ឆ្នាំប៉ុន្តែស្រស់ស្អាតដល់ថ្នាក់នេះទៅហើយ

ប្រិយមិត្តច្បាស់ជាដឹងហើយមែនទេថាអ្នកដែលជាកូនកាត់គេច្បាស់ជាមានរូបរាង និងមុខមាត់ស្អាតខុសពីអ្នកធម្មតាហើយ ឧទាហរណ៍ ក្មេងស្រី Ellie Field ដែលមានម្ដាយជាជនជាតិកូរ៉េរីឯឪពុកមានសញ្ជាតិអាមេរិច ហើយទើបតែមានអាយុត្រឹមតែ ៥ឆ្នាំប៉ុណ្ណោះ ប៉ុន្តែនាងបានធ្វើអោយអ្នកលេងបណ្ដាញអ៊ីនធើណេតជាច្រើនមិនថាជាបុរសឬស្រីមានការចាប់អារម្មណ៍ទៅនឹងសម្រស់ដ៏ស្រស់ស្អាតព្រមជាមួយមុខពណ៌ផ្កាឈូកដ៏គួរអោយក្នាញ់។ តោះទៅមើលរូបភាពជាមួយកាយវិកាដ៏គួរអោយស្រលាញ់របស់នាងទាំងអស់គ្នា ៕   ប្រភព ៖ kapook

ក្មេងស្រីម្នាក់បានផ្លាស់ប្ដូរខ្លួនទៅជានារីដ៏ស្រស់ស្អាតជាមួយស្បែកសភ្លឺម៉ត់រលោងដោយសារតែរបស់មួយនេះ!

នៅក្នុងសង្គមនាពេលបច្ចុប្បន្ន ភាពស្រស់ស្អាតគឺសម្គាល់ទៅលើការមានស្បែកសជាមួយរាងស្គមស្រឡូនដែលមើលទៅមានភាពទាក់ទាញយ៉ាងខ្លាំងហើយមនុស្សសឹងទាំងអស់ក៏បានព្យាយាមធ្វើអោយខ្លួនមានស្បែកសដោយការជ្រើសយកវិធីធ្វើការវះកាត់កែសម្ផស្ស ឬផលិតផលធ្វើអោយស្បែកសជាដើម ។ បើយើងក្រឡេកមកមើលក្មេងស្រី Cai Cortez បានជ្រើសប្រើសាប៊ូដុសខ្លួនឈ្មោះ kojic ហើយវាបានផ្លាស់ប្ដូរនាងពីក្មេងស្រីស្គមហើយមានស្បែកខ្មៅទៅជានារីដ៏ស្រស់ស្អាតជាមួយស្បែកសភ្លឺម៉ត់រលោងដែលធ្វើអោយមនុស្សជាច្រើនមានការភ្ញាក់ផ្អើល៉ាងខ្លាំងចំពោះការផ្លាស់ប្ដូរមួយនេះដោយគ្រាន់តែប្រើសាប៊ូដុំដុសខ្លួនតែប៉ុណ្ណោះ។ ផ្ទុយទៅវិញបើយើងទៅមើលរូបភាពកាលពីនាងនៅរៀនថ្នាក់អនុវិទ្យាល័យវិញវាពិតជាខុសគ្នាឆ្ងាយខ្លាំងណាស់ មិនតែបុណ្ណោះអ្នកផ្សេងៗក៏បានទៅទិញសាប៊ូនេះយកមកប្រើដែរប៉ុន្តែវាមិនមានលិទ្ធផលដូចជា Cai Cortez នោះទេ ៕ ប្រភព ៖ viral4real

កំពុងតែធុញថប់មែនទេ? តោះមកមើលរូបភាពទាំង ១៥នេះវាពិតជាអាចជួយអោយអ្នកផ្ទុះសំណើចបាន!

ជីវិតមនុស្សមិនទៀងទាត់នោះទេ ដូចនេះយើងត្រូវបង្កើតភាពរីករាយអោយច្រើនៗដើម្បីអោយពេលវេលានៃជីវិតមានន័យ ហើយពេលខ្លះរឿងដែលតូចមួយដែលពិតជាអាចធ្វើអោយយើងទប់សំណើចមិនបាន ដូចជាសកម្មភាពក្មេងៗប្រលែងគ្នាឬពេលពួកគេសើចជាដើម ហើយលើសពីនេះទៅទៀតគ្រាន់តែរូបភាពប៉ុន្មានសន្លឹកក៏អាចធ្វើអោយអ្នកផ្ទុះសំណើចមួយថ្ងៃពេលនឹកឃញដល់វា។ តោះប្រិយមិត្តសាកមកមើលរូបភាពទាំងនេះវាពិតជាអាចធ្វើអោយស្នាមញញឹមលេចចេញមកដោយមិនដឹងខ្លួន៕ សុនខមួយក្បាលនោះដូចជាបានធ្វើអ្វីខុសហើយ ពេលដែលឃើញដូណាត់ ខ្សែភ្នែកជាមួយស្នាមញញឺមមួយនេះ ពេលដែលកំពុងតែនិយាយពីរបស់ញាំុ ប្រភព ៖ brightside  

កន្លែងកំសាន្ដថ្មី ឧទ្យានកំសាន្ដលើអាកាសនៅក្នុងទីក្រុងសេអ៊ូលបានបើកអោយដំណើរការហើយពិតជាអស្ចារ្យមែន(មានវីដេអូ)

ស្ពានអាកាសដ៏វែងមួយបានលេចរូបរាងឡើងជាស្ថាពរក្នុងទីក្រុងសេអូលប្រទេសកូរ៉េដែលមានប្រវែងប្រហែលជិត ១ពាន់មែត្រនិងមានកម្ពស់ប្រហែលជាង ១៦មែត្រពីដីហើយសំណង់មួយនេះបានចំណាយរយៈពេលជិត ២ឆ្នាំជាមួយទឹកប្រាក់ប្រហែល ៧២លានដុល្លារ លើសពីនេះស្ពានអាកាសមួយនេះធ្វើឡើងក្នុងគោលបំណងជាឧទ្យានកំសាន្ដមួយ ហើយនៅទីនោះក៏មានហាងផ្សេងៗនិងភោជនីយ៍ដ្ឋានទៀតផង។ បើយើងឡើងទៅលើឧទ្យានកំសាន្ដលើអាកាសមួយនោះយើងអាចមើលឃើញពីទិដ្ឋភាពដ៏ស្រស់ស្អាតនៅក្នុងទីក្រុងសេអ៊ូលមិនតែប៉ុណ្ណោះដើមឈើប្រមាណជាង ២៤ពាន់ដើមបានត្រូវគេយកទៅដាំលំអនៅលើនោះផងដែរ។ គួរបញ្ជាក់ផងដែរថា នៅតំបន់នោះក៏ធ្លាប់មានស្ពានមួយដែលត្រូវគេវាយកម្ទេចោលតាំងពី ៤០ឆ្នាំមកម្លេះហើយអភិបាលក្រុងក៏សម្រេចចិត្តរៀបផែនការកែច្នៃដើម្បីអាចទាក់ទាញភ្ញៀវទេសចរណ៍និងបង្កើនការងារដល់ប្រជាជនថែមទៀតផង៕ ប្រភព ៖ koreaboo

ប្អូនប្រុសតែម្នាក់របស់កញ្ញា ទេព បូព្រឹក្ស រ៉េបមួយបទនេះពិតជាឡូយមែន

កាលពីមួយរយៈមុននេះ ប្អូនប្រុសបងបង្កើតរបស់តារាចម្រៀងស្រីកំពុងតែមានប្រជាប្រិយភាពកញ្ញា ទេព បូព្រឹក្ស  បានប្រកាសថាប្អូនប្រុសបាននិពន្ធបទចម្រៀងមួយបទអោយដែលបទនោះជាចង្វាក់ញាក់កន្ត្រាក់អារម្មណ៍ និងទទួលបានប្រជាប្រិយភាពខ្លាំងពីសំណាក់បងប្អូនទស្សនិកជន ។ កាលពីយបមិញនេះ លោក ទេព និមិត្ត ដែលជាប្អូនប្រុសតារាចម្រៀងកញ្ញា ទេព បូព្រឹក្ស ក៏បានបញ្ចេញនូវទេពកោសល្យសិល្បៈផ្នែកចម្រៀងរ៉េប ដោយលោកបានបង្ហោះវីដេអូរ៉េបខ្លីមួយដែលមានអ្នកចូលទៅទស្សនាដល់ទៅ ៣ពាន់នាក់ឯណោះ ហើយលោកថែមទាំងបានរៀបរ៉ាប់ថា​ “ លើកទីមួយ រៀនរ៉េប (Rap) ខុសឆ្គង កុំប្រកាន់ខ្ញុំអីណា ព្រោះស្រលាញ់ទើបខំ “ ។ តោះបើចង់ដឹងថាប្អូនប្រុសតារាចម្រៀង ទេព បូព្រឹក្ស រ៉េបឡូយយ៉ាងណានោះទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា ៕

គិតមិចដែរបុរសៗដែលមានមិត្តស្រីជាពេទ្យ! បុរសជនជាតិរុស្សីហ៊ានវះកាត់ដាក់ចិញ្ចៀនក្នុងក្រពះដើម្បីសុំមិត្តស្រីរៀបការ

ការសុំមិត្តស្រីរៀបការបុរសៗតែងតែមានគម្រោងប៉ុន្តែបើនឹកដល់រឿងលុតជង្គង់ចុះបង្ហាញចិញ្ចៀនវាពិតជារឿងមួយដែលធម្មតាពេកហើយ ដូចនេះពួកគេក៏បានព្យាយាមនឹកស្វែងរកវិធីផ្សេងដើម្បីពញ្ញាក់អារម្មណ៍អនាគតភរិយារបស់ខ្លួនដោយមានអ្នកខ្លះបានលាក់ចិញ្ចៀននៅក្នុងបាច់ផ្កាដោយសារនាងចូលចិត្តផ្កា, រីឯអ្នកខ្លះក៏បានយកវាទៅលាក់ក្នុងសៀវភៅព្រោះមិត្តស្រីជាបណ្ណារក្ស ។ ក្រឡេកមកមើលបុរសជនជាតិរុស្សីម្នាក់គេមានគម្រោងសុំមិត្តរៀបការហើយគេក៏បានជ្រើសវិធីយកចិញ្ចៀនទៅលាក់ក្នុងក្រពះ ព្រោះថាមិត្តស្រីជាគិលានុបដ្ឋាកយិការ ។ បុរសវ័យក្មេងនេះឈ្មោះថា Latario រស់នៅក្នុងតំបន់ Caracyn-Chechnya ស្ថិតនៅភាគខាងលិចនៃប្រទេសរុស្ស៊ី បានវះកាត់យកចិញ្ចៀនទៅដាក់ក្នុងក្រពះ ហើយគេក៏បានទៅរកមិត្តស្រីដើម្បីអោយនាងជួយលាងក្រពះ។ ក្នុងខណៈពេលដែលនាងកំពុងលាងសម្អាតមុខរបួសនាងស្រាប់តែប៉ះវត្ថុរឹងម្យ៉ាងហើយនាងក៏ព្យាយាមយកវាចេញទើបដឹងថាវាជាចិញ្ចៀន ។ មិត្តស្រី Lorio បានងក់ក្បាលយល់ព្រមដោយទឹកភ្នែក ៕ ប្រភព ៖ dailymail

ចម្រៀងថ្មី “មកផ្ទះញាុំបាយ” អាចនាំអារម្មណ៍ប្រិយមិត្តអោយនឹកដល់រសជាតិម្ហូប, នឹកដល់អ្នកម្តាយ…!

ក្នុងពេលនេះ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ​លោក ខាន់ ជែមស៍​ បានជូនចំរៀងមួយបទដែលមានចំណងជើងថា “មកផ្ទះញាុំបាយ” ដោយបទចម្រៀងមួយនេះបានដកស្រង់អត្ថន័យខ្លះៗចេញពីចំរៀងចិនមួយបទ លើសពីនេះទៅទៀត បទមួយនេះបានបញ្ជាក់និងមានអត្ថន័យក្នុងការដាស់តឿនកូនៗអោយនឹកដល់អតីតកាល នឹកដល់អ្នកម្តាយដែលធ្លាប់មើលថែកូននិងរសជាតិម្ហូបដ៏ឆ្ងាញ់របស់ម៉ាក់ ។ សូមបងប្អូនមិត្តយុវវ័យទាំងអស់រីករាយស្តាប់កំសាន្តបទថ្មីនេះទាំងអស់គ្នា ៕

លោក ឆាយ វីរៈយុទ្ធ បង្ហើបពីប្រវត្តិស្នេហ៍ស្តាប់ចប់ទប់ទឹកភ្នែកសឹងមិនបាន

តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មសាន់ដេលោក ឆាយ វីរៈយុទ្ធ ដែលទើបបញ្ចេញវីដេអូ Pre-Wedding ដ៏ផ្អែមល្ហែមជាមួយនឹងភរិយាដែលបានថតនៅខេត្តសៀមរាប ដែលបានរៀបចំតែងជាឈុតបែបប្រពៃណីបុរាណ និងមានទាំងឈុតបែបសម័យបច្ចុប្បន្ន ដែលមើលទៅពិតជាស្រស់ស្អាតខ្លាំងមែនទែន ។ ក្នុងពេលនេះផងដែរ លោក ឆាយ វីរៈយុទ្ធ បានបង្ហើបពីប្រវត្តិស្នេហ៍របស់ខ្លួននិងភរិយាសំណព្វចិត្តដែលស្ដាប់ហើយពិតជារំជួលចិត្តដោយភរិយារបស់គាត់បានបញ្ជាក់ថា ៖ ស្វាមីរបស់ខ្លួនមិនសូវជាអ្នកនិយាយឬសន្យាច្រើនអ្វីទេប៉ុន្តែគាត់បានសម្ដែងក្ដីស្រលាញ់ទាំងអស់ទៅតាមសកម្មភាព ។ ពេលចុងបញ្ចប់លោក ឆាយ វីរៈយុទ្ធ បានបញ្ជាក់ការស្រលាញ់ទៅដល់ភរិយាថា ៖ បងស្រលាញ់អូន! បងនឹងមើលថែរអូនអស់មួយជីវិត! ទោះជាមានឧបសគ្គយ៉ាងណាក៏យើងត្រូវឆ្លងទៅជាមួយគ្នា! បងស្រលាញ់អូន ស្រលាញ់រហូត… ។ ស្តាប់ចប់ទប់ទឹកភ្នែកសឹងមិនបាន!