komsan |

komsan Archive

ទទួលយកភាពស្រៀវស្រាញជាមួយខ្សែភាពយន្ត “The Monster” ដែលកំពុងចាក់បញ្ចាំងគ្រប់រោងភាពយន្តចាប់ពីថ្ងៃនេះតទៅ (មានវីដេអូ)

“The Monster” ជាភាពយន្តដែលនិយាយពីសត្វបិសាចដ៏សាហាវមួយ ជាមួយនឹងឈុតឆាកភ័យរន្ធត់ និងកំសត់រវាងសមាជិកគ្រួសារ។ ភាពយន្តនេះ និយាយពីម្តាយញៀនថ្នាំម្នាក់ (សម្តែងដោយ Zoe Kazan) និងកូនស្រីតូច (សម្តែងដោយ Ella Ballentine) កំពុងធ្វើដំណើរតាមផ្លូវ ដើម្បីនាំកូនស្រីទៅរស់នៅជាមួយឪពុកនាង។ ពួកគេត្រូវឈប់ឡានកណ្តាលផ្លូវ បន្ទាប់ពីឡានគេបុកចំសត្វចចកមួយក្បាល ដែលរត់គេចពីក្នុងព្រៃ កាត់តាមផ្លូវ។ ឡានពួកគេក៏ខូច ហើយពេលដែលពួកគេកំពុងតែព្យាយាមរកជំនួយ ទើបពួកគេដឹងថា ទីនោះមានអ្វីផ្សេងមកយាយី ជាបិសាចដ៏គួរឱ្យខ្លាច ដែលចាំឆ្មក់នៅក្នុងព្រៃ ដែលមិនព្រមលែងពួកគេឱ្យរួចខ្លួននោះឡើយ។ អ្វីដែលពួកគេមិនដឹងគឺ

រំដួលលិចទឹក ខឹងខ្លាំងចំពោះអ្នកអួតថាខ្លួនមានសមត្ថភាព ចង់ថែរក្សាវប្បធម៌ តែទាល់តែបានលុយបានព្រមធ្វើ… ហើយពេលបាត់បង់កូនខ្មែរកុំស្តាយ

ពាក់ពន្ធ័នឹងប្រទេសថៃ បានយកវប្បធម៌របស់ខ្មែរយើងជាច្រើនទៅធ្វើជារបស់ខ្លួនហើយដាក់ចូលជាសម្បត្តិវប្បធម៌ពិភពលោក ទាំងខ្មែរជាម្ចាស់ដើម បានត្រឹមតែស្រែកថាខឹងណាស់ ហើយម្នាក់ៗនាំគ្នាព្រងើយកណ្តើយ ចំពោះវប្បធម៌ដ៏រុងរឿងរបស់ខ្លួន មិនថាតែសិល្បៈល្ខោនខោល ល្ខោនស្បែក អ្វីនោះទេ សូម្បីតែពេលនេះ រូបអប្សរា ក៏ត្រូវបានតារាសម្តែងថៃ តុបតែងខ្លួនដូចទាំងស្រុង ដើម្បីថតខ្សែភាពយន្តថែមទៀតផង។ ក្នុងនោះដែរអ្នកច្នៃម៉ូដល្បីឈ្មោះដែលគេស្គាល់ថា រំដួលលិចទឹក បានផ្ទុះកំហឹងទប់អារម្មណ៍មិនបានចំពោះអ្នកដែលអួតថាខ្លួនមានសមត្ថភាព ប៉ុន្តែមិនជួយធ្វើអ្វីដែលអាចជួយដល់ការថែរក្សានេះឡើយ ទាល់តែបានលុយកាក់ ទើបធ្វើ។ ហើយក្នុងនោះ រំដួលលិចទឹកបានរៀបរាប់ថា៖ “ជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំមានរឿងក្នុងចិត្តចង់និយាយយូរមកហើយតែមិនដាច់ចិត្ត តែថ្ងៃនេះសូមលើកយកមកនិយាយម្តងចះុ ព្រោះឃើញផេកមួយចំនួនតែងតែផុសថាគេលួចរបស់យើង ..ចឹងនៅមានច្រើនរូបទៀតតែខ្ញុំមិនចង់យកមកផុសទេព្រោះបើកាលណាយើងកាន់តែផុសរូបគេក៏ដូចជាយើងនេះហើយជួយផ្សព្វផ្សាយអោយគេ តែរូបខ្ញុំមិនសោកស្តាយទេព្រោះគេយកទៅថែរក្សារហើយផ្សព្វផ្សាយហើយធ្វើបានស្អាតទៀត ខ្ញុំមានតែសប្បាយចិត្ត

ឈិន សុធារី ជួបគ្រោះថ្នាក់ចរាចរណ៍ ខូចខាតរថយន្តមួយកំណាត់មុខ តែមិនទទួលបានសំណងសូម្បីតែ ១០០ រៀលព្រោះតែម្ចាស់ម៉ូតូថា….

តារាសម្តែងល្បីឈ្មោះ អ្នកនាង ឈិន សុធារី បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលអោយរថយន្តរបស់នាងរងការខូចខាតធ្លាក់កាងខាងមុខជិះលែងបាន ហើយអ្វីដែលនាងទទួលបានពីជនបង្កគឺត្រឹមតែពាក្យសុំទោសមួយម៉ាត់ប៉ុណ្ណោះ ដោយមិនទទួលបានសំណងជាប្រាក់សូម្បីតែ ១០០រៀលឡើយ។ ក្រោយពីមានព័ត៌មានជាច្រើនបានចុះផ្សាយទាក់ទងនឹងការបែកបាក់ស្នេហ៍រវាងនាង និង លោក សុវណ្ណ មករា រួចមក ស្រាប់តែពេលនេះនាងជួបរឿងស៊យថែមមួយទៀត។ អ្នកនាង ឈិន សុធារី បានរៀបរាប់នៅលើ Facebook ថា៖ “ហុឹម…ជួបទុក្ខផ្ទួនៗ  ទើបតែមានពត៍មានដែលហួសចិត្តនិងហួសវាចារ  ឥលូវមកជួបគ្រោះចរាចរណ៍ត្រូវគេបុកឡានទៀត យី គ្រាន់តែគេថាអត់លុយសងទេហើយនិយាយពាក្យសុំទោសមួយម៉ាត់អោយគេទៅដែរ ដល់ពេលគិតចុះគិតឡើងយើងត្រូវធ្វើឡានអស់លុយខ្លួនឯងប៉ាដោយ ហុឹម..ប្អូនជិះម៉ូតូឡើងលឿនស្លេវ..អត់មើលមុខមើលក្រោយទេដល់ពេលគ្រោះថ្នាក់ទើបដឹងយ៉ាប់ណាស់ក្មេងៗឥលូវជិះប្រហើនអត់ខ្លាចនិងគិតដល់អាយុជីវិតទេ..ហុឹម..ឥលូវបើជ្រុលតែសយអោយវាសយអោយអស់តែម្តងម៉ងទៅ ដោះស្រាយម្តងចប់ ខ្ញុំសូមផ្តាំផ្ញើរដល់បងប្អូនជាពិសេសប្អូនៗយុវវ័យសូមបើកបរអោយមានការប្រុងប្រយ័ត្ន អាយុជីវិតសំខាន់ណាស់មានលុយក៏មិនអាចទិញមកវិញបានទេណាប្អូនបើយើងបាត់បង់ជីវិតហើយ.នេះប៉ះ

សម្រស់កូនស្រី ស្តេចបង្ក្រាបគ្រឿងញៀនរបស់ ហ្វីលីពីន ស្អាតមិនចាញ់តួកុនឡើយ

Rodrigo Duterte ប្រធានាធិបតីប្រទេសហ្វីលីពីន ដែលតែហៅលោកថាជាស្តេចបង្ក្រាបគ្រឿងញៀននៅក្នុងប្រទេសនោះ ធ្វើអោយល្បីកក្រើកពេញពិភពលោក សូម្បីប្រទេសមហាអំណាចមួយចំនួន ក៏ភ្ញាក់ផ្អើលនូវសកម្មភាពបង្ក្រាបគ្រឿងញៀនរបស់លោកដែរ។ បើតាមការអោយដឹងពីគេហទំព័រ Wikipedia លោកប្រធានាធិបតីហ្វីលីពីន រូបនេះបានក្លាយជាអ្នកនយោបាយចាប់តាំងពីលោកនៅអាយុ ១៦ឆ្នាំមកម្លេះ ហើយបច្ចុប្បន្ន លោកគឺជាប្រធានាធិបតី របស់ប្រទេសដីកោះមួយនេះផងដែរ។ អ្វីដែលគេចាប់អារម្មណ៍នៅលើ Facebook នាពេលថ្មីៗនេះគឺកូនស្រីរបស់លោកដែលមានឈ្មោះថា Kitty Duterte ដោយនាងត្រូវបានអ្នកលេង Facebook នៅប្រទេសហ្វីលីពីន សរសើរគ្រប់គ្នាតែម្តង ថាទាំងស្អាត និងឆ្លាត ហើយចំពោះសម្រស់វិញនោះគឺ មិនចាញ់តួកុនប៉ុន្មាននោះទេ។ ចង់ដឹងអត់ថា សម្រស់កូនស្រី

បទសម្ភាសន៍ជាមួយ សុខ ខេមរៈបុត្រី យុវតីក្លាហាន លោតពីលើអាគារខ្ពស់ជាងគេលើពិភពលោកសម្រាប់កីឡា BUNGY SPORT

យុវតីវ័យក្មេងម្នាក់ហ៊ានចូលលេងកីឡា BUNGY SPORT ដោយលោតពីលើអាគារខ្ពស់ជាងគេនៅលើពិភពលោកសម្រាប់កីឡាមួយនេះ។ ប្អូនស្រី សុខ ខេមរៈបុត្រី គឺជាកូនខ្មែរអាយុត្រឹមតែ១៣ឆ្នាំ ប៉ុន្តែនាងមានភាពក្លាហាន ហ៊ានលោតពីលើអាគារកម្ពស់ ២៣៣ម៉ែត្រ នៅទីក្រុងម៉ាកាវ ដោយចងធ្ពក់ជើងឡើងលើ។ ក្នុងនោះលោក ហេងឡុង ក៏បានធ្វើការណាត់ជួបសម្ភាសន៍ជាមួយប្អូនស្រី តាមការសន្យារបស់លោកផងដែរ។ តោះទស្សនាវិដេអូសម្ភាសន៍ ខាងក្រោមនេះ៖

ស្រណោះណាស់ ! នាយហុងដា ថាព្រលឹងប្រពន្ធរបស់គាត់ទៅណាមកណាតាមគាត់រហូត ហើយគាត់ប្រាថ្នារយជាតិ ជួបប្រពន្ធរបស់គាត់

តារាកំប្លែងល្បីឈ្មោះគឺលោក ហុងដា បានចូលរួមនៅក្នុងកម្មវិធីតុបំភ្លឺ រៀបរាប់ពីភរិយារបស់លោកដែលបានស្លាប់ទៅកាលពីពេលថ្មីៗនេះ ទាំងអួលដើម ក និងស្រក់ទឹកភ្នែក។ តារាកំប្លែងរូបនេះ បានបាត់បង់ភរិយាជាទីស្រលាញ់របស់លោក ដោយសារតែកូនប្រុសដែលជាឃាតករសំលាប់ម្តាយចុងខ្លួនឯង ដោយរឹត ក នៅក្នុងបន្ទប់ខុនដូររបស់លោកផងដែរ។ ចង់ដឹងអត់ថាតើប្រវត្តិស្នេហ៍របស់នាយហុងដា និងភរិយាក្រោយរបស់លោកយ៉ាងដូចម្តេចខ្លះ? តោះទស្សនាវិដេអូខាងក្រោម៖

Sweet ផង អស់សំណើចផង! លី វ៉ាហេត ច្រៀងឲ្យ សុខ សុម៉ាវត្តីស្តាប់ កន្លះបទ ដូរតុងចង់ ៧០០តុង

មុននេះប៉ុន្មានម៉ោងអ្នកនាងសុខ សុម៉ាវត្តីបានបង្ហោះវិដេអូលោកលី វ៉ាហេត ច្រៀងនៅក្នុងឡានឲ្យអ្នកនាងស្តាប់ ធ្វើឲ្យគាត់អស់សំណើចជាខ្លាំងដោយគាត់រៀបរាប់ថា៖ មើល10 សើចទាំង 10ដង មោះមោះមកមើល Footballer ច្រៀងម្ដងថាអាក្រក់ស្ដាប់ប៉ុណ្ណា ច្រៀងកន្លះបទដូរតុងចង់700តុង នេះជា video កាដូខួបកំនើតណា Dear bro … សន្យាគ្នាសិនថាលេងកុំខឹងហាហាហា។ ប្រភពវិដេអូ៖ Sok somavatey

ហេតុតែចង់ឲ្យប្រពន្ធល្អ! បុរសជាប្តីមុនពេលសម្លាប់ខ្លួួន ឆ្លៀតឲ្យលេខឆ្នោតប្រពន្ធថែមទៀត

កាលពីព្រឹកថ្ងៃទី ២៥ ខែឧសភាកន្លងទៅនេះ ស្ថិតក្នុងភូមិ រតនាបុរី ខេត្តសុរិន្ទ ប្រទេសថៃ បានកើតរឿងអកុសលមួយគឺបុរសម្នាក់បានចងកសម្លាប់ខ្លួនក្នុងផ្ទះ ដែលហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនៅទីនោះយ៉ាងខ្លាំង។ បុរសរងគ្រោះត្រូវបានគេស្គាល់ថាឈ្មោះ Boon Tuan អាយុ ៥២ឆ្នាំ បានសម្រេចចិត្តចងកសម្លាប់ខ្លួននៅក្នុងផ្ទះ និងបានប្រទះឃើញដោយអ្នកភូមិស្របពេលដែលគាត់បានស្លាប់បាត់បង់ជីវិតទៅហើយ។ បើតាមចម្លើយពីការសាកសួររបស់ប្រពន្ធគាត់បានឲ្យដឹងថា៖ ប្ដីរបស់នាងមានបញ្ហាសរសៃប្រសាទ និងមានអាការៈឈឺជើងរ៉ាំរ៉ៃជាយូរណាស់មកហើយ។ ពួកគាត់បានទៅជួបគ្រូពេទ្យ ប៉ុន្តែអាការៈហាក់ដូចជាមិនមានការធូរស្រាលសោះ។ នៅមុនពេលកើតហេតុ ប្ដីគាត់មានការឈឺចាប់ខ្លាំងជាខ្លាំង ហើយប្រាប់គាត់ឲ្យឆាប់ត្រលប់មកផ្ទះវិញ ប៉ុន្តែគាត់ពេលគាត់មកដល់អ្វីៗបានយឺតពេលទៅហើយ។ ស្រ្តីជាប្រពន្ធជនរងគ្រោះបានបន្ថែមទៀតថា យប់មុនពេលកើតហេតុគាត់បានហាមមិនឲ្យប្ដីគាត់មិនឲ្យគិតខ្លីទៀតផង ប្ដីរបស់គាត់បានប្រាប់គាត់ថា

ទើបទិញឡានថ្មីបកកេសជិះទៅរកព្រះសង្ឃឲ្យសរសេរយ័ន្តសុខសប្បាយឲ្យ មានអីចុងក្រោយធ្លាក់ថ្លើមក្តុកនិយាយមិនចេញ ដោយសារតែ…

មនុស្សជាច្រើនដែលស្ថិតក្នុងទ្វីបអាស៊ី ហើយជាពុទ្ធសាសនិកនោះភាគច្រើនតែងតែមានជំនឿថារបស់ដែលពួកគេទិញយកមកមុននឹងប្រើប្រាស់គឺត្រូវយកទៅឲ្យព្រះសង្ឃសូត្រមន្ត ស្រោចទឹក ដើម្បីជាការផ្ដល់សំនាងល្អ។ ប្រៀបដូចជាបុរសក្មេងម្នាក់បានយកឡានថ្មីរបស់ខ្លួនទៅឲ្យព្រះសង្ឃសរសេរយ័ន្ត ប្រសិទ្ធពរ តែហាក់គេនឹកស្មានមិនដល់បានកើតឡើងពេលដែលកូនសិស្សរបស់ព្រះសង្ឃយកហ្វឺតខុសមកប្រើ។ រឿងហេតុគួរឲ្យហួសចិត្តមួយនេះបានកើតឡើងនៅប្រទេសថៃ នាម្សិលមិញពេលដែលបុរសវ័យក្មេងបានបង្ហោះលើគណនី Facebook របស់ខ្លួនថា កូនសិស្សក្នុងវត្តបានយកច្រលំហ្វឺតដែលលុបមិនជ្រះ មកឲ្យព្រះសង្ឃសរសេរយ័ន្ត។ ជាលទ្ធផលឡានពណ៌សថ្មីស្រឡាងរបស់គេត្រូវជាប់ប្រតាកដោយទឹកហ្វឺតលាងយ៉ាងណា ក៏មិនជ្រះ ទោះបីជាគេប្រើវិធីគ្រប់បែបយ៉ាងមិនថាជាការដុះខាត់យ៉ាងណាក្ដីក៏បានត្រឹមតែរលុបបន្តិចបន្តួចប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា ម្ចាស់ឡានវ័យក្មេងពេលនេះកំពុងតែស្វែងរកវិធីលាងជម្រះហ្វឺតឲ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន។ តាមសារមួយនេះ សង្ឃឹមថាបងប្អូនទាំងអស់នឹងមានការប្រយ័ត្នប្រយែង ចៀសវាងកើតរឿងដូចនេះ៕ ប្រភព៖​ kapook

សង្សារនាយ ចយ ព្រលះអ្នកចោទនាងថា ស្រលាញ់ព្រោះតែលុយ ឃើញហើយចង់ក្អួតឈាម

សមាជិក​ក្នុង​ក្រុម​កំប្លែងនាយ ក្រឹម គឺនាយចយ ដែលបាន​ប្រឡូក​សិល្បៈ​ជាង ១០ ឆ្នាំ​ ជាតារាកំប្លែង និងតារាសម្តែងដែលមានទេពកោសល្យ ប៉ុន្តែអភ័ព្វរូបរាងតែងតែធ្វើឲ្យប្រិយមិត្តមានចម្ងល់ជាមួយនឹងជីវិតឯកជនរបស់ខ្លួន តើនារីណាដែលមាននិស្ស័យធ្វើជាគូរជីវិត? ប៉ុន្តែនាពេលថ្មីៗនេះ នាយចយ បានឲ្យមហាជនមានការភ្ញាក់ផ្អើល និងកើតភាពច្រណែនចំពោះជីវិតគូរបស់នាយចយ ដោយគូស្នេហ៏របស់ នាយចយ បានបង្ហោះរូបភាពយ៉ាងស្និទ្នស្នាលផ្អែមល្ហែម។ ក្នុងនោះដែរក៏ មានអ្នកលេង Facebook មួយចំនួនបាននិយាយនិងធ្វើការចោទថា សង្សារនាយចយ ស្រលាញ់នាយបានព្រោះតែប្រាក់ ទើបធ្វើអោយនាងព្រលះពាក្យមួយឃ្លាទៅវិញថា៖ “លុយអាចទិញអ្វីគ្រប់យ៉ាងបាន តែមិនអាចទិញក្តីស្រលាញ់ នឹង សុភមង្គលបានទេ.

ឆក់ទៀតហើយ ឆក់ឥតល្ហែ! ស្តែងណាស់ ស្ត្រីម្នាក់ត្រូវចោរឆក់កាបូបដួលម៉ូតូបោកនឹងថ្នល់ក្រោកមិនរួច (មានវីដេអូ)

ភ្នំពេញ៖ នាពេលបច្ចុប្បន្ននេះសកម្មភាពចោរលួច ឆក់ ប្លន់ហាក់កំពុងតែធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងភ្នំពេញមានការខ្លាចរអាយ៉ាងខ្លាំង ដោយសារតែគេសង្កេតឃើញសកម្មភាពទាំងនោះតែងតែកើតមានជារៀងរាល់ថ្ងៃ ហើយអំពើឆក់ ប្លន់ទាំងនោះជួនកាលធ្វើឲ្យប្រជាពលរដ្ឋរងរបួសធ្ងន់ធ្ងរ និងពេលខ្លះទៀតធ្វើឲ្យប្រជាពលរដ្ឋស្លាប់បាត់បង់ជីវិតថែមទៀតផង។ អំពើចោរកម្មឆក់ ប្លន់ទាំងនោះហាក់មិនអន់ថយសោះ បើទោះបីជាកម្លាំងសមត្ថកិច្ចនៅតាមមូលដ្ឋានព្យាយាមបង្ក្រាបយ៉ាងសកម្មក៏ដោយ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ កាមេរ៉ាសុវត្ថិភាពបំពាក់ជាប់នៅក្នុងរថយន្តថតបានទាំងស្រុងនូវសកម្មភាពចោរឆក់កាបូបពីស្ត្រីម្នាក់នៅតាមដងផ្លូវ បណ្តាលឲ្យស្ត្រីរងគ្រោះដួលបោកនឹងថ្នល់រងរបួសស្ទើរក្រោកមិនចង់រួច។ យោងតាមកាមេរ៉ាសុវត្ថិភាពនោះបានឲ្យដឹងថា ហេតុការណ៍ឆក់កាបូបនោះកើតឡើងកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅម្តុំសាលាសន្ធរមុខ ចំណែកឯស្លាកលេខរបស់ចោរនោះគឺ កំពត 1H-8059។

ឈិន សុធារី និង សុវណ្ណ មករា ដើរដល់ផ្លូវបញ្ចប់កំពុងរងចាំសាលាសង្កាត់ជាអ្នកសំរេចអោយ

រឿងរ៉ាវស្នេហាបែកបាក់រវាងតារា២ដួង គឺលោក សុវណ្ណ មករា និង អ្នកនាង ឈិន សុធារី ត្រូវបានមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយមកទល់ពេលនេះលេចលឺដំណឹងថា អ្នកទាំង២កំពុងប្តឹងផ្តល់លែងលះគ្នានៅសាលាសង្កាត់ ដោយកំពុងរងចាំការសំរេចរបស់សាលាសង្កាត់ថែមទៀតផង។ ទោះជាអ្នកទាំង២ដើរដល់ផ្លូវបែកបាក់យ៉ាងណាក្តី កាលពីពេលថ្មីៗនេះ អ្នកនាង ឈិន សុធារី បានបង្ហោះសារនៅលើ Facebook ដោយចោទតារាម៉ូដែលវ័យក្មេងម្នាក់ ថាជាស្រីស្នេហ៍របស់លោក សុវណ្ណ មករា ហើយហៅប្តីពេញៗមាត់។ ទាក់ទងនឹងករណីមួយនេះលោក សុវណ្ណ មករា ក៏បានឆ្លើយតបទៅកាន់អ្នកនាង