bee Juli |

Bee Archive

អាសូរណាស់!! ក្មេងតូចម្នាក់ត្រូវបានឪពុកម្ដាយបោះបង់ចោល ដោយទុកតែសំបុត្រដ៏គួរឲ្យរំជួលចិត្តមួយច្បាប់ឲ្យ…

ហ្វីលីពីន៖ ជាធម្មតា ឪពុកម្ដាយតែងត្រូវបានគេរំពឹងថានឹងផ្ដល់ក្ដីស្រឡាញ់ខ្លាំងបំផុត រួមជាមួយនឹងការថែរក្សាចំពោះកូនៗរបស់ខ្លួន ដែលនេះជាទំនួលខុសត្រូវមួយរបស់ឪពុកម្ដាយ។ ប៉ុន្តែទោះជាយ៉ាងណា មិនមែនឪពុកម្ដាយគ្រប់រូបបានបំពេញនូវទំនួលខុសត្រូវរបស់ខ្លួនបានពេញលេញនោះឡើយ។ ករណីដែលក្មេងៗត្រូវបានឪពុកម្ដាយរបស់ពួកគេបោះបង់ចោលតែងកើតមានឡើងសឹងជារៀងរាល់ថ្ងៃនាបណ្ដាប្រទេសលើពិភពលោក ព្រោះតែកត្តាភាពក្រីក្រ និងកត្តាផ្សេងៗមួយចំនួនទៀត។ ជាក់ស្ដែងកាលពីថ្ងៃទី ២៥ ឧសភា ឆ្នាំ ២០១៧ កន្លងទៅនេះ ក្មេងប្រុសតូចមួយរូបត្រូវបានគេប្រទះឃើញក្បែររថយន្តក្នុងសាលាក្រុង New Washington ប្រទេសហ្វីលីពីន យោងតាមការរាយការណ៍របស់ស្ថានីយ៍វិទ្យុ Visayan បានឲ្យដឹងថាក្មេងប្រុសតូចត្រូវបានឪពុកម្ដាយរបស់គេយកមកបោះបង់ ចោល។ អ្វីដែលធ្វើឲ្យមនុស្សជាច្រើនកាន់តែរំជួលចិត្តខ្លាំងនោះ គឺខ្លឹមសារនៃសំបុត្រមួយច្បាប់ដែលនៅជាប់ខ្លួនក្មេងប្រុសតូច។ សំបុត្រដែលត្រូវបានគេជឿថាសរសេរដោយឪពុកម្ដាយក្មេងប្រុសកំសត់ ក្នុងខ្លឹមសារសំបុត្របានសុំឲ្យអ្នកដែលរើសបានក្មេងគួរតែមើលថែរក្សាគេឲ្យបានល្អផង។ អក្សរក្នុងសំបុត្របានបញ្ជាក់ទៀតថា ឪពុកម្ដាយក្មេងតូចបោះបង់កូនបែបនេះ ព្រោះតែមិនមានលទ្ធភាពក្នុងការចញ្ចឹមមើលថែគេបន្តទៀត ។ ឪពុកម្ដាយបានបញ្ជាក់ថា ពួកគេស្រឡាញ់កូនណាស់

ចំជាឆ្លាតមែន!! មេស្វាមួយក្បាលទាក់ទាញចំណាប់អារម្មណ៍មនុស្សជាច្រើន ដោយសារជំនាញពិសេសរបស់វាមួយនេះ (មានវីដេអូ)

មាននរណាខ្លះដែលចូលចិត្ត ហើយនិងរីករាយជាមួយការលាងចានទៅ? បើទោះជាមានមនុស្សចូលចិត្តក៏វាមិនមែនជារឿងចម្លែកអ្វីដែរ ប៉ុន្តែវាពិតជាចម្លែកណាស់ដែលសត្វស្វាមួយក្បាលនេះមើលទៅហាក់ដូចជាមានអារម្មណ៍ចូលចិត្តធ្វើការលាងសម្អាតចានដែកនោះ។ វីដេអូឃ្លីបដែលត្រូវបានថតមិនបញ្ជាក់ទីតាំងបានឲ្យឃើញនូវ សត្វស្វាអៀវកូននៅនឹងខ្នងមួយក្បាល ព្យាយាមកាន់ច្រាសមកដុសសម្អាតចានដែកនៅក្បែរមាត់ទឹក។ ក្រោយពីត្រូវបានបង្ហោះក្នុងបណ្ដាញសង្គមវីដេអូនេះទាក់ទាញចំណាប់អារម្មណ៍បានជាច្រើនដែលមានការចុចចូលមើលដល់ទៅ ៤.៧លានដងឯណោះ។ មេស្វាមួយក្បាលនោះមើលទៅហាក់ដូចជារវល់នឹងការដុសសម្អាតខ្លាំងណាស់ ដល់ថ្នាក់មិនដឹងថាមានមនុស្សលួចថតសកម្មភាពវាថែមទៀត។ មនុស្សមួយចំនួនឆ្ងល់ថា ហេតុអ្វីបានជាមានច្រវាក់ជាប់ខ្លួនវា ប៉ុន្តែប្រហែលជាបើមិនដាក់ដូច្នេះទេ សត្វស្វានេះវាអាចនឹងធ្លាក់ហូរតាមទឹក។ ទោះជាយ៉ាងណាក៏មានមនុស្សមួយចំនួនទៀត សម្ដែងការព្រួយបារម្ភថា មេស្វានេះទទួលរងនូវការធ្វើបាបពីសំណាក់ម្ចាស់វា ហើយការដុសសម្អាតនេះអាចជាការពិន័យមួយដែលវាទទួល៕ ចូលមើលវីដេអូខាងក្រោម៖  

គួរឲ្យសរសើរណាស់!! ទោះជាស្លៀកសំពត់និងពាក់ត្រឹមតែស្បែកជើងធម្មតាមួយគូក៏ពិតមែន តែនាងអាចយកឈ្នះបានលេខ ១ក្នុងការប្រកួតរត់ប្រណាំង

ម៉ិកស៊ិកកូ៖ ស្ត្រីជនជាតិម៊ិកស៊ិកកូវ័យ ២២ឆ្នាំមួយរូបឈ្មោះ María Lorena Ramírez បានធ្វើឲ្យមនុស្សជាច្រើនក្នុងពិភពលោកមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីនាងបានចូលរួមប្រកួតរត់ម៉ារ៉ាតុងបានឈ្នះលេខ ១ ក្នុងចំណោមបេក្ខជន ៥០០នាក់ដែលមកពីប្រទេសផ្សេងៗគ្នា។ អ្វីដែលធ្វើឲ្យនាងទទួលបានការសរសើរជាខ្លាំងនោះព្រោះតែខណៈដែលប្រកួត ស្ត្រីរូបនេះស្លៀកត្រឹមតែអាវយឺតជាមួយសំពត់ និងពាក់ស្បែកជើងសង្រែកធម្មតាមួយគូរត់ឆ្លងកាត់ព្រៃភ្នំ  ខុសពីអ្នកចូលរួមប្រកួតដទៃដែលមានប្រើប្រាស់សម្លៀកបំពាក់កីឡា និងឧបករណ៍កីឡាទំនើបគ្រប់គ្នា។ យោងតាមអ្នករៀបចំការប្រកួតបានឲ្យដឹងថា María បានរត់ចម្ងាយ ៥០គីឡូម៉ែតក្នុងរយៈពេល ៧ម៉ោង និង ៣នាទីប៉ុណ្ណោះ ដោយមានកាន់តែទឹកមួយដបនៅនឹង ដៃ។ អ្នកប្រហែលជាគិតថានាងប្រាកដជាធ្លាប់បានហ្វឹកហាត់ជាអ្នករត់ប្រណាំងដែលមានជំនាញហើយ ប៉ុន្តែការគិតនេះពិតជាខុសហើយ។ តាមពិត Maria

គណបក្សនយោបាយតៃវ៉ាន់មួយជ្រើសយកតារាម៉ូដែលស្រស់ស្អាតធ្វើជាអ្នកតំណាង ដើម្បីទាក់ទាញប្រជាប្រិយភាព

តៃវ៉ាន់៖ តារាម៉ូដែលតៃវ៉ាន់ដ៏មានប្រជាប្រិយភាពមួយរូប ត្រូវបានគេចាត់បញ្ចូលទៅក្នុងគណបក្សនយោបាយធំមួយនៅក្នុងសាធារណរដ្ឋចិន (ROC) ដើម្បីជាបង្កើននូវចំនួនអ្នកគាំទ្របក្សឡើងវិញ ក្រោយពីកំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះបក្សមួយនេះមានការធ្លាក់ចុះនូវប្រជាប្រិយភាពយ៉ាងខ្លាំង។ នាពេលបច្ចុប្បន្ន Kuomintang (KMT) ជាគណបក្សធំជាងគេទីរពីរនៅតៃវ៉ាន់កំពុងតស៊ូធ្វើការប្រជែងសម្រាប់ការត្រឡប់មកវិញ ដោយសង្ឈឹមទៅលើនារីដ៏ស្រស់ស្អាតគួរឲ្យចង់គយគន់វ័យ ២៨ឆ្នាំ មួយរូប ឈ្មោះ Akina Li Tzu-yu  ដែលទើបនឹងត្រូវបានគេបោះឆ្នោតជាប្រតិភូភាគីរបស់បក្សនៅក្នុងទីក្រុង Hsinchu តៃវ៉ាន់ភាគខាងត្បូង។ Akina Li Tzu-yu ជាតារាម៉ូដែលមួយរូបដែលមានប្រជាប្រិយភាពមិនចាញ់ Fan bing bing និង Ivy Chen ដែលជាតារាសម្ដែងល្បីឈ្មោះប្រចាំប្រទេសចិនឡើយនៅក្នុងហ្វេសប៊ុក ដោយនាងមានអ្នកតាមដាន

បើទៅដើរលេងឆ្នេរ ហើយរើសបានដុំថ្ម មានក្លិនស្អុយនេះ! កុំច្រលំបោះចោលអី!​ ព្រោះតម្លៃរបស់វាអាចទិញឡានទំនើបមួយបាន…..

បរទេស៖ វាហាក់ដូចជាចម្លែក ប៉ុន្តែប្ដីប្រពន្ធមួយគូរនេះពិតជាមានសំណាងខ្លាំងមែនទែនដែលបានជួបប្រទះនូវដុំថ្មក្លិនស្អុយធំមួយនេះនៅឆ្នេរសមុទ្រ។ ហេតុអ្វីរបស់ដូចដុំថ្មនេះមានក្លិនដូចត្រីងាប់? នេះ ក៏ព្រោះតែរបស់ចម្លែកដែលមើលទៅដូចថ្មនេះ ការពិតជាកម្អួតរបស់ត្រីបាឡែន ដែលកម្អួតត្រីនេះអាចមានតម្លៃដល់ទៅជាង ៦៥០០០ដុល្លារអាមេរិកឯណោះ!! ប្ដីប្រពន្ធដ៏មានសំណាងមានឈ្មោះថា Gary និង Angela Williams រស់នៅក្នុងប្រទេស អង់គ្លេស បានដើរលេងតាមបណ្ដោយឆ្នេរខ្សាច់ Middleton ជិតឈូងសមុទ្រ Morecambe ហើយក៏ស្រាប់តែធំក្លិនចម្លែកតាមខ្យល់ដែលបក់មក។ អ្នកទាំងពីរក៏ដើរតាមក្លិន រហូតដល់បានរកឃើញវត្ថុចម្លែករូបរាងដូចដុំថ្មនេះ។ ពួកគេបានដឹងភ្លាមថា វាជាកម្អួតរបស់ត្រីបាឡែន ព្រោះធ្លាប់បានអានកាសែតប៉ះចំគេនិយាយអំពីរឿងពាក់ព័ន្ធនឹងកម្អួតនេះ។ កម្អតត្រីបាឡែន ជាសារធាតុមួយដែលមានតម្លៃខ្ពស់បំផុតក្នុងចំណោមសារធាតុដែលបានប្រើ សម្រាប់ធ្វើទឹកអប់!! កម្អួតត្រីបាឡែននេះក៏ត្រូវបានគេហៅផងដែរថាជា

គួរឲ្យអាណិតណាស់!! លោកយាយកំសត់ត្រូវកូនបោះបង់ចោលឲ្យរស់នៅម្នាក់ឯងក្នុងខ្ទមតោកយ៉ាកតូចមួយ…

ហ្វីលីពីន៖ ភាគច្រើននៃពួកយើងសុទ្ធតែធ្លាប់មាននូវអនុស្សាវរីយ៍ល្អៗដែលយើងបានចំណាយជាមួយនឹងលោកតាលោកយាយរបស់យើង។ ទោះជាយ៉ាងណា ជីដូនជីតាមួយចំនួន ពួកគាត់មិនដែលធ្លាប់មានឪកាសចំណាយពេលវេលាលេងជាមួយនឹងចៅៗរបស់គាត់ឡើយ។ លោកតាលោកយាយមួយចំនួនទៀតត្រូវបានកូន និងចៅបង្កើតរបស់ខ្លួនបោះបង់ចោលទុកឲ្យនៅតែឯងថែមទៀតផង ជាក់ស្ដែង ដូចជាលោកយាយចំណាស់ដ៏កំសត់ Nanay Trinidad។ លោកយាយ Nanay Trinidad រស់នៅម្នាក់ឯងក្នុងខ្ទមតោកយ៉ាកតូចមួយក្នុងខេត្ត Negros Occidental ប្រទេសហ្វីលីពីន។ ខ្ទមដ៏តូចរបស់គាត់ស្នាក់នៅរាល់ថ្ងៃមិនមានជញ្ជាំង បង្អួច ទ្វារអ្វីត្រឹមត្រូវនោះទេ គ្រាន់តែមានដំបូលដើម្បីបាំងភ្លៀងនិងថ្ងៃប៉ុណ្ណោះ។ បើយោងតាមការបង្ហោះរបស់ទំព័រហ្វេសប៊ុក Philippine Factor បានឲ្យដឹងថាលោកយាយកំសត់បានប្រាប់ថាមានកូនស្រី២នាក់ដែរ ឈ្មោះ Babelonia និង Jocelyn ប៉ុន្តែគាត់មិនបានដឹងថាពួកគេនៅទីណាឡើយ៕ ប្រភព៖ Facebook  

អាយុគ្រាន់តែជាតួលេខ! លោកយាយវ័យ ៧៣ឆ្នាំម្នាក់រៀបការជាមួយបុរសវ័យ ៣២ឆ្នាំ ដោយមិនខ្វល់ពីរឿងខុសជំនាន់…

អ្នកណានិយាយថាស្នេហារវាងមនុស្សដែលមានអាយុខុសគ្នាច្រើនមិនអាចទៅរួចនោះ? កាលពីពេលថ្មីៗនេះ គូស្នេហ៍ខុសជំនាន់មួយគូទើបនឹងរៀបការជាមួយគ្នា ដោយខាងស្រីមានវ័យ ៧៣ឆ្នាំ រីឯខាងប្រុសមានវ័យ ៣២ឆ្នាំប៉ុណ្ណោះ។ លោកយាយវ័យចំណាស់មានឈ្មោះថា Lydia Montalbo និងបុរសជាគូស្នេហ៍ ដែលមានអាយុប្អូនគាត់ដល់ទៅ ៤១ឆ្នាំឈ្មោះ Ferdinand dela Cruz បានបង្ហាញឲ្យមនុស្សជាច្រើនឃើញថារឿងអាយុវាមិនមានជាឧបសគ្គនៃសេចក្ដីស្រឡាញ់ឡើយ។ លោកយាយ លី ឌៀរ (Lydia) បានឲ្យដឹងថាគាត់បានជួបស្គាល់គ្នាជាមួយស្វាមីគាត់ ៥ឆ្នាំមកហើយ។ លោក Ferdinand ដែលជាស្វាមីបានជួបគ្នាជាមួយប្រពន្ធវ័យចំណាស់គាត់ដំបូង នៅពេលដែលលោកពូរបស់គាត់បានសុំជួលលោកឲ្យទៅជួយមើលថែរក្សាលោកយាយ លី ឌៀរ ដែលជាម្ដាយក្មេងរបស់គាត់បណ្ណោះអាសន្ន។ ព្រោះតែលោកយាយ លី

វ៉ាវ!! ឧទ្យានដ៏ស្រស់ស្អាតនៅក្នុងប្រទេសចិននេះមានមនុស្សជាច្រើនមិនជឿទេថាមានពិត…

ចិន៖ ប្រទេសចិនជាប្រទេសមួយនៅក្នុងពិភពលោក ដែលសម្បូរទៅដោយកន្លែងធម្មជាតិដែលមានទេសភាពស្រស់ស្អាតជាច្រើនសឹងមិនគួរឲ្យជឿដូចជាជ្រលងភ្នំ ទឹកជ្រោះ ឧទ្យានជាដើម។ ជាក់ស្ដែង នៅមានឧទ្យានជាតិមួយទៀតនៅក្នុងប្រទេសចិន មានទេសភាពស្រស់ត្រកាលជាខ្លាំងដែលមិនត្រឹមតែទាក់ទាញខ្សែភ្នែកអ្នកទាំងអស់គ្នាតែប៉ុណ្ណោះទេ ប៉ុន្តែនឹងទាក់ទាញបេះដូង រួមទាំងចិត្តរបស់អ្នកឲ្យប្រាថ្នាចង់ទៅលេងឬទស្សនាកន្លែងនេះផ្ទាល់ថែមទៀតផង។ ឧទ្យានដ៏ស្រស់ត្រកាលនេះ ហៅថាឧទ្យានជាតិ Jiuzhai Valley ដែលស្ថិតនៅក្នុងខេត្ត ស៊ីឈួន ប្រទេសចិន ។ ជឿឬក៏អត់ថា ទីកន្លែងនេះគឺពិតប្រាកដ!! ឧទ្យាន Jiuzhai ល្បីល្បាញខ្លាំងដោយសារតែវាមានបឹងចម្រុះពណ៌ដ៏ធំជាច្រើន រួមនិងទឹកធ្លាក់ច្រើនដំណាក់។ តោះចង់ដឹងថាឧទ្យាននេះស្រស់ស្អាតខ្លាំងប៉ុណ្ណាចូលមើលរូភាពជាច្រើនទៀតខាងក្រោម៖ ប្រភព៖ wereblog

ចម្លែកមែន!! ស្ត្រីម្នាក់ពពោះចាស់ខែយ៉ាងនេះហើយ នៅតែហាត់ប្រដាល់ទៀត ព្រោះ…

បរទេស៖ ស្ត្រីមួយរូបព្យាយាមហាត់ប្រដាល់ក្នុងមួយសបា្តហ៍រយៈពេល ៤ម៉ោង ខណៈដែលកំពុងតែពពោះទៅហើយនោះ អះអាងថាការធ្វើបែបនេះអាចជួយនាងបំបាត់អាការៈចាញ់កូនបាន។ អ្នកម្ដាយប្លែកគេរូបនេះមានឈ្មោះថា Vicky Sim ជាម្ចាស់ក្លឹបប្រដាល់មួយកន្លែង ជានារីមួយរូបដែលស្រឡាញ់ការហាត់ប្រាណជាខ្លាំង ហើយបើទៅះជានាងផ្ទៃពោះ ក៏នាងនៅរក្សាទម្លាប់ឡើងហ្វឹកហាត់ប្រដាល់លើសង្វៀនតាំងពីមានផ្ទៃពោះខែដំបូង រហូតមកដល់នេះពពោះរយៈពេល​​​៧ខែក៏នាងមិនបញ្ឈប់ការធ្វើលំហាត់ប្រាណដែរ។ Vicky បាននិយាយថា “នៅពេលដែលអ្នកមានផ្ទៃពោះ អ្នកនឹងមានអារម្មណ៍ប្រែប្រួលច្រើន រួមទាំងរាងកាយមានការផ្លាស់ប្ដូរផងដែរ វាជាការលំបាកក្នុងការឲ្យអ្នក សម្របខ្លួនតាម ប៉ុន្តែការធ្វើលំហាត់ប្រាណពិតជាជួយអ្នកឲ្យមានអារម្មណ៍ល្អជាក់ជាមិនខាន។” “វាពិតជាសំខាន់ណាស់ ក្នុងការចងចាំថាគ្រប់គ្នាសុទ្ធតែខុសពីគ្នា ហើយអ្វីដែលល្អសម្រាប់ខ្ញុំ អាចនឹងជាអ្វីដែលមិនល្អសម្រាប់អ្នក។” “អ្នកមិនអាចឡើងសង្វៀនបែបនេះទេ តែជាក់ស្ដែងណាស់ខ្ញុំមិនបានធ្វើអ្វីឲ្យប៉ះពាល់ដល់កូនក្នុងផ្ទៃអាចឲ្យគេមានការឈឺចាប់ឡើយ នេះមិនមែនជាការប្រយុទ្ធលំបាកប៉ះទង្គិចដល់កូននាងនោះទេ៕” ចូលមើលវីដេអូខាងក្រោម៖

គួរឲ្យសរសើរណាស់!! ស្ត្រីចំណាស់វ័យ ៥១ឆ្នាំតស៊ូជីកអណ្ដូងជម្រៅ ៦០ហ្វីតតែម្នាក់ឯង ព្រោះតែ…

ឥណ្ឌា៖ ភាគច្រើននៃពួកយើងមានទឹកគ្រប់គ្រាន់ប្រើបានស្រួលតាមចិត្ត ដោយគ្រាន់តែមូរក្បាលរ៉ូមីនេ ហើយទឹកក៏ហូរមកតែម្ដងនោះ វាជាហេតុផលមួយដែលធ្វើឲ្យយើងអាចនឹងមិនដឹងទេថា នៅក្នុងកន្លែងជាច្រើនផ្សេងទៀតនៅលើពិភពលោកនេះ គ្មានទឹកគ្រប់គ្រាន់ ងាយស្រួលយកមកប្រើនោះទេ។ ជាក់ស្ដែង នៅក្នុងប្រទេសឥណ្ឌា ប្រជាជនឥណ្ឌាជាច្រើនមិនមានលទ្ធភាពទទួលបានឬមានទឹកស្អាតប្រើប្រាស់ឡើយ ជាហេតុធ្វើឲ្យពួកគេត្រូវការជីកអណ្ដូង ដើម្បីមានទឹកប្រើប្រាស់។ ខណៈដែល មនុស្សមួយចំនួនមានសំណាង ដោយមានសមាជិកគ្រួសារ ឬ សហគមន៍ជួយដល់ពួកគេក្នុងការជីកអណ្ដូងជាមួយគ្នានោះ ស្ត្រីម្នាក់ដែលមានវ័យ ៥១ឆ្នាំទៅហើយបែរជាសម្រេចចិត្តធ្វើការជីកអណ្ដូងមួយតែម្នាក់ឯងទៅវិញ។ គាត់ត្រូវបានគេស្គាល់ឈ្មោះថា Gauri S. Naik រស់នៅក្នុងស្រុក Uttara Kannada ប្រទេស ឥណ្ឌា បានធ្វើឲ្យមនុស្សជាច្រើននាំគ្នាស្ងោចសរសើរចំពោះទង្វើនិងការព្យាយាមរបស់គាត់។ ក្រោយពីរឿងរ៉ាវរបស់គាត់ត្រូវបានបើកកកាយឡើងដោយស្ត្រីផ្សេងទៀតនៅក្នុងភូមិដែលបានទៅលេងផ្ទះរបស់គាត់

ហួសចិត្ត!! គាំងនិយាយលែងចេញ ខាតលុយជាង ៧២០០ដុល្លារក្នុងមួយពព្រិចភ្នែក ព្រោះតែលោកកូន… 

ចិន៖ តើអ្វីជារឿងដែលអាក្រក់បំផុតដែលអ្នកធ្លាប់ធ្វើការពីនៅអាយុ ៥ឆ្នាំ ? ទោះជាអ្វីក៏ដោយ ក៏ប្រហែលជាមិនអាក្រក់ដល់អ្វីដែលក្មេងម្នាក់នេះបានធ្វើឡើយ។ កាលពីអាទិត្យមុននេះ ក្មេង​​​ប្រុសអាយុ ៥ឆ្នាំម្នាក់រស់នៅក្នុងទីក្រុង Qingdao ប្រទេសចិន បានហែកនូវក្រដាសប្រាក់ដាច់ជាចំរៀកៗអស់ជាង ៧២០០ដុល្លារឯណោះ ពេលដែលគេត្រូវបានឪពុកម្ដាយទុកឲ្យនៅផ្ទះតែម្នាក់ឯង។ បើយោងតាមសារពត៌មាន Qiangdao បានឲ្យដឹងថាឪពុកក្មេងប្រុសរូបនេះឈ្មោះ Gao ជាអ្នកជំនួញមួយរូបបានចេញទៅក្រៅរកទិញអ្វីមួយ ដោយទុកឲ្យកូនតូចគាត់នៅផ្ទះម្នាក់ឯង។ នៅពេលត្រឡប់មកវិញ គាត់ពិតជាភ្ញាក់ផ្អើលជាខ្លាំងរកនិយាយអ្វីមិនចេញ ដោយឃើញក្រដាសប្រាក់ ១០០យ័នសរុបដល់ទៅ ៥០០០០យ័ន ប្រមាណជាជាង ៧២០០ដុល្លារ ត្រូវបានហែកជាចំរៀកនៅក្នុងថតតុ ដែលកូនប្រុសតូចគាត់ទើបតែហែកហើយយកមកទុកជាមួយគ្រឿងប្រដាប់លេងរបស់គេ។ គាត់មិនបានវាយកូនទុកជាការពិន័យអ្វីឡើយ គាត់គ្រាន់តែស្ដីបន្ទោសឲ្យក្មេងដែលមើលទៅគ្មានកំហុសសោះរូបនេះប៉ុណ្ណោះ

គិលានុបដ្ឋាយិកាស្រស់ស្អាតមួយរូបសុំលាឈប់ពីការងារភ្លាមៗ ក្រោយពីទទួលរងនូវការរិះគន់យ៉ាងចាស់ដៃចំពោះរឿង…

ថៃ៖ គិលានុបដ្ឋាយិកាសិចស៊ីមួយរូបនៅក្នុងប្រទេសថៃពេលនេះ បានសុំលាឈប់ពីការងារហើយ ក្រោយពីរងការរិះគន់យ៉ាងខ្លាំងចំពោះការស្លៀកពាក់ឯកសណ្ឋានសិច ស៊ីហួសពេក។ បន្ទាប់ពីរូបភាពរបស់នាងត្រូវបានគេចែកចាយរិះគន់ ល្បីពេញបណ្ដាញសង្គមហ្វេសប៊ុកកាលពីដើមខែនេះ ជាមួយនឹងការបញ្ចេញមតិ​​​ប្រឆាំងមិនគាំទ្រជា ច្រើនពីសំណាក់អ្នកលេងអ៊ីនធើណិត។ អតីតគិលានុបដ្ឋាយិកាឈ្មោះ Parichat វ័យ ២៦ឆ្នាំ បានផ្ដល់កិច្ចសម្ភាស៍ដល់ Daily News អំពីរូបភាពផ្ទាល់ខ្លួនរបស់នាងដែលត្រូវបានគេចែកចាយនៅលើ ទំព័រហ្វេសប៊ុក Thai Nurse Lovers Association។ រូបភាពរបស់នាងត្រូវបានគេនិយាយថាមិនត្រឹមតែស្លៀកពាក់មិនសមរម្យនោះទេ តែថែមទាំងមិនគោរពនូវវិជ្ជាជីវៈជាគ្រូពេទ្យថែមទៀត។ Parichat បាននិយាយថា “ខ្ញុំបានពន្យល់ទៅក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យហើយ ប៉ុន្តែពួកគាត់សង្កត់ធ្ងន់ទៅលើរូបភាពគឺស្ថិតនៅក្នុងមន្ទីរពេទ្យ។ ខ្ញុំយល់អារម្មណ៍ពួកគាត់ ហើយខ្ញុំក៏មិនចង់ឲ្យវាក្លាយជាបញ្ហាធ្ងន់ធ្ងរដែរ។ ដូច្នេះ