ខ្ទេចអស់ហើយប្រាសាទខ្មែរ! ពិតជាមហាចង្រៃមែន ឆ្លាក់ឈ្មោះលើជញ្ជាំងប្រាសាទ សូមជួយស៊ែរឲ្យសមត្ថកិច្ចរកមុខផង |

ខ្ទេចអស់ហើយប្រាសាទខ្មែរ! ពិតជាមហាចង្រៃមែន ឆ្លាក់ឈ្មោះលើជញ្ជាំងប្រាសាទ សូមជួយស៊ែរឲ្យសមត្ថកិច្ចរកមុខផង

នេះពិតជាក្តីបារម្ភមែនទែន ដែលលើជញ្ជាំងប្រាសាទមួយចំនួន ត្រូវបានគេដើរឆ្លាក់ឈ្មោះពេញជញ្ជាំង បង្កាន់ដៃ ឬទីកន្លែងសក្ការៈផ្សេងៗ ដែលធ្វើឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរ ពីមួយថ្ងៃទៅមួយថ្ងៃ ឥលូវនេះស្រាប់តែឃើញរូបថតពីរសន្លឹកដែលមានឆ្លាក់ឈ្មោះយ៉ាងធំលើជញ្ជាំងប្រាសាទ គឺឈ្មោះ សម សារ៉ុម។

screen-shot-2016-10-22-at-9-44-53-am

ខ្ញុំក៏ដូចជាប្រជាជនខ្មែរទាំងអស់មានក្តីបារម្ភជាខ្លាំង និងមិនចង់ឲ្យប្រាសាទរបស់ខ្មែរដែលមានឈ្មោះល្បីល្បាញត្រូវបំផ្លាញបន្តិចម្តងៗ ដោយសារជនអគតិមួយចំនួននោះទេ។ គេសង្កេតឃើញថាមិនត្រឹមតែជនជាតិខ្មែរមួយចំនួនតូចនោះទេ នៅមានជនបរទេសដែលមកទស្សនាប្រាសាទខ្មែរ បានយកវត្ថុរឹងឆ្លាក់ ឬគូសវៀសលើទៀត។

រូបថតពីរសន្លឹកនេះគឺប្រហែលនៅប្រាសាទអង្គរវត្ត អាស្រ័យហេតុនេះសួមសមត្ថកិច្ចដែលពាក់ព័ន្ធបន្ថែមកម្លាំងក្នុងការពិនិត្យករណីនេះ និងផ្តន្ទាទោសឲ្យធ្ងន់ទៅលើជនដែលគូសវៀស ឬឆ្លាក់ធ្វើឲ្យខូចប្រាសាទបុរាណខ្មែរយើង។ ជាងនេះទៅទៀតសូមសម្ថតកិច្ចជួយស្រាវជ្រាវឈ្មោះ សម សារ៉ុម ផង៕

ប្រភពរូបភាព៖ Architure, Interior & Exterior Design, Construction

14567438_459423787561530_8441808641057479171_o14707020_459423804228195_7182786060932150743_o