កូនប្រុសរបស់ គីម លីហ្សា ឈ្មោះ Nicolas កើតហើយ… ថ្លោសគួរអោយស្រលាញ់ |

កូនប្រុសរបស់ គីម លីហ្សា ឈ្មោះ Nicolas កើតហើយ… ថ្លោសគួរអោយស្រលាញ់

អតីតតារាសម្តែង អ្នកនាង គីម លីហ្សា កើតបានកូនប្រុសម្នាក់ដែលមានមុខមាត់គួរអោយស្រលាញ់ ហើយមានឈ្មោះថា Nicolas ក្រោយពេលពពោះអស់រយៈពេលយ៉ាងយូរ។ កាលពីម្សិលមិញនេះ⁣អ្នកនាង គីម លីហ្សា បានបង្ហោះរូបថតប៉ុន្មានសន្លឹកដែលបង្ហាញពីការត្រៀមខ្លួនសម្រាលកូន ខណៈដែលកូនប្រុសនេះកើតមុនពេលរយៈពេល ១០ថ្ងៃ។

14642416_10202581273048375_5167916833153364501_n

ថ្មីៗនេះដែរស្រាប់តែ លោក សាវិន ហ្វីលីព តារាសម្តែងជើងចាស់ បានរៀបរាប់នៅលើ Facebook ថា៖ “ក្មួយប្រុស Nicolas កូនប្រុសរបស់ អ្នកនាង គឹម លីហ្សា កេីតហេីយ , មុខគួរអោយស្រលាញ់ណាស់ ជូនពរម្ដាយនិងកូនមានសុខភាពល្អ ! សូមអរគុណដែលបានផ្ញេីរូបក្មួយប្រុសមកបងមេីល” ហើយបើតាមមើលក្នុងរូបថត គឺកូនប្រុសរបស់ គីម លីហ្សា ពិតជាថ្លោស ហើយមុខមាត់គួរអោយស្រលាញ់យ៉ាងខ្លាំង។

14650509_10202581273448385_3770876929995133208_n

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ១៨ ធ្នូ ២០១៣ អតីតតារា សម្តែង គឹម លីហ្សា បានលាចាកភាពក្រមុំ រៀបការជាមួយ ស្វាមីដ៏សង្ហារបស់នាងគឺលោក គីវ វុទ្ធី មានជំនាញជាគ្រូពេទ្យរស់នៅប្រទេសអូស្ត្រាលី ដោយនាថ្ងៃនោះ មានមិត្តសិល្បៈករជាច្រើនចូលរួមយ៉ាងអាធិកអាធមផងដែរ ហើយរយៈពេលជិត ៣ឆ្នាំ មកនេះ អ្នកនាង គឹម លីហ្សា មានផ្ទៃពោះ ជាង ៤ ខែហើយ ដែលវាជាដំណឹងល្អមួយសំរាប់គ្រួសារ សាច់ញាតិ របស់នាង ក៍ដូចជា រូបនាង និងស្វាមីផងដែរ។

14721619_10202581272928372_450913023935921810_n