ឌីជេ អាចារ្យ ធំបង្ហោះសារខ្លី អានរួចអាចក្អួតឈាមបាន ! | Komsan.khmer-note.com

ឌីជេ អាចារ្យ ធំបង្ហោះសារខ្លី អានរួចអាចក្អួតឈាមបាន !

កាលពីពេលកន្លងទៅមានការចែកចាយតៗគ្នា ពាក់ព័ន្ធនឹងរឿងយុវតីខ្មែរ មួយចំនួនតូចបានស្លៀកពាក់សិចស៊ី ហើយអ្នកខ្លះសរសេរ អក្សរនៅលើថ្ងាសថា XNXX ថែមទៀតផង ដែលធ្វើអោយមានការរិះគន់ ខណៈយុវតីទាំងនោះទៅទស្សនាការប្រកួតបាល់ទាត់នៅពហុកីឡាដ្ឋានជាតិអូឡាំពិក។

download-1

ថ្មីៗនេះដែរ ឌីជេអាចារ្យធំ ក៍បានបង្ហោះសារខ្លីមួយពាក់ព័ន្ធនឹងរឿងនេះដូចគ្នា ដោយគាត់បាននិយាយចំៗអោយ យុវតីខ្មែរទាំងនោះថា៖ “បេីស្លៀកពាក់បែបនេះនៅកន្លែងឯកជនរបស់នាង គ្មានអ្នកណាទៅឈឺក្បាលវិលមុខអីនោះទេ! តែនេះនៅស្តាតណានាង! បេីមិនជួយចំរេីនទេ កុំនាំវប្បធម៌គម្រក់មកបំពុល និងបំផ្លាញមុខមាត់ជាតិអីចឹង!!!”

គួរបញ្ជាក់ថានេះមិនមែនជាលើកទីមួយទេ ដែល ឌីជេអាចារ្យធំ ធ្វើការរិះគន់ចំពោះអ្នកចូលចិត្តស្លៀកពាក់សិចស៊ីខុសកាលទេសៈបែបនេះ ហើយរូបលោកក៍ធ្លាប់បានរិះគន់សិល្បៈករមួយចំនួន ដែលចូលចិត្តធ្វើអោយវប្បធម៌ខ្មែរធ្លាក់ចុះដូចគ្នា។ តើប្រិយមិត្តយល់ស្របចំពោះការរិះគន់ដែររឺយ៉ាងណា?

14708362_1772148749706374_8678969024926591031_n 14717036_1772148746373041_4077513262190265189_n  download-2 download