Lee Min Ho ត្រៀមថតរឿងថ្មី ដែលត្រូវសម្តែងជាមួយនឹងតួឯកស្រីក្នុងរឿង “សង្សារខ្ញុំជាមនុស្សភពផ្កាយ” |

Lee Min Ho ត្រៀមថតរឿងថ្មី ដែលត្រូវសម្តែងជាមួយនឹងតួឯកស្រីក្នុងរឿង “សង្សារខ្ញុំជាមនុស្សភពផ្កាយ”

តារាសម្តែងដ៏ល្បីនៅប្រទេសកូរ៉េលោក Lee Min Ho និងកញ្ញា Jun Ji Hyun បានចាប់ដៃគ្នាសម្តែងនូវខ្សែភាពយន្តថ្មីគឺរឿង “Legend Of The Blue Sea”។ បើតាមប្រភពព័ត៌មានបានអោយដឹងដែរថា ចំពោះរឿងនេះដែរនឹងចាប់ផ្តើមថតនៅខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខនេះ ហើយអ្វីដែលពិសេសនោះគឺផលិតកម្ម all-star គឺជាអ្នកដឹកនាំរឿងនេះទៀតផង។

គួរបញ្ជាក់ផងដែរថា តារាសម្តែងដែលមានឈ្មោះបោះសម្លេងសឹង តែគ្រប់ប្រទេសទាំងពីរដួងនេះ នឹងសម្តែងខ្សែភាពយន្តជាមួយគ្នានៅខែវិច្ឆិកាខាងមុខនេះ (សូមរងចាំមើលទាំងអស់គ្នាណា៎)។

គួររំលឹកផងដែរថា លោក Lee Min Ho ជាតារាសម្តែងម្នាក់ ដែលមានទេពកោសល្យក្នុងការសម្តែង ហើយរូបលោក ក៍ទទួលបានការគាំទ្រខ្លាំង ពីសំណាក់ទស្សនិកជន៕

lee-min-ho-jun-ji-hyun_1464620700_af_org