ពិតជាមិនធ្លាប់ឃើញមែន ! ស្ត្រីមានទំងន់ដល់ទៅជាង១០០គីឡូ ត្រូវការគ្រូពេទ្យ១៦ | Komsan.khmer-note.com

ពិតជាមិនធ្លាប់ឃើញមែន ! ស្ត្រីមានទំងន់ដល់ទៅជាង១០០គីឡូ ត្រូវការគ្រូពេទ្យ១៦

ប្រទេសចិន ៖ វាជារឿងគ្រោះថ្នាក់ខ្លាំងណាស់សំរាប់ស្ត្រី នៅពេលដែលដែលពួកគេសំរាលកូន។ ស្រ្តីប្រថុយខ្លួនជាមួយនឹងការស្លាប់ក្នុង កំឡុងពេលដែលនាងសំរាលកូននេះ។ តាមរយៈពត៌មានមួយបានអោយដឹងថា ស្ត្រីដែលមានទំងន់ ដល់ទៅ ១២៧ គីឡូក្រាម សំរាលកូនដោយប្រើគ្រូពេទ្យ១៦ នាក់។

ដោយសារតែស្ត្រីម្នាក់នេះមានទំងន់ធ្ងន់ពេក ហើយមានជំងឺប្រចាំកាយខ្លះទៀតផង ធ្វើការបង្កើតកូនរបស់នាងជួបនៅផលវិបាកយ៉ាងខ្លាំង រហូតដល់ទាមទាគ្រូពេទ្យ១៦នាក់ទើបអាចបង្កើតបាន។ ក្នុងពេលបង្កើតនោះគ្រូពេទ្យបានប្រាប់ថា បានចាក់ថ្នាំស្ពឹកអស់ ៨ម្ជុល ទៅលើស្ត្រីទំងន់ធ្ងន់ម្នាក់នេះ។ ដំបូងកូនរបស់នាងត្រូវគេបានសន្និដ្ឋានថាមិនអាចកើតមកបានឡើយ តែក្រោមការប្រឹងប្រែងរបស់គ្រូពេទ្យជាច្រើននោះ ការបង្កើតក៏ទទួលបានជោគជ័យ៕

ប្រភព ៖ siamvariety