ទឹកចិត្តម្តាយចំពោះកូន! ម្តាយ វ៉ាន់ នីឡា ទោះកូនធំប៉ុណ្ណាក៏នៅតែយកចិត្តទុកដាក់ | Komsan.khmer-note.com

ទឹកចិត្តម្តាយចំពោះកូន! ម្តាយ វ៉ាន់ នីឡា ទោះកូនធំប៉ុណ្ណាក៏នៅតែយកចិត្តទុកដាក់

តារាកំប្លែងវ័យក្មេងល្បីឈ្មោះនិងជាកូនស្រីតែម្នាក់គត់របស់លោក សុវណ្ណ រិទ្ធី ហៅលោកតាវ៊ិទ័រអ្នកផលិតកម្មវិធី និងជាអ្នកដឹកនាំក្រុមកំប្លែង CBS គឺកញ្ញា វ៉ាន់ នីឡា ដែលបានចូលសិល្បៈកំប្លែងតាំងពីនៅក្មេង រហូតដល់កញ្ញាធំពេញរូបពេញរាងដូចប្រិយមិត្តអ្នកអានបានជ្រាបរួចហើយថាបានភ្ជាប់ពាក្យជាមួយនឹងលោកផន រង្សី ដែលជាកូនប្រុសរបស់លោកភី សុគន្ធធី ម្ចាស់ផលិតកម្ម ភី សុគន្ធធី ល្ខោនបាសាក់ និងតន្ត្រី អស់រយៈពេលមួយឆ្នាំហើយ។ ក្នុងនោះផងដែលផេកហ្វេសប៊ុកលោកតា វុិចទ័រ បានបង្ហោះរូបថតអនុស្សាវរីយ៍ដែលបាននាំគ្រួសារទៅដើរលេងនៅខេត្តសៀមរាបកាលពីថ្ងៃចូលឆ្នាំខ្មែរ ដោយរូបភាពដ៏កក់ក្តៅបង្ហាញពីសុភមង្គលរបស់គ្រួសារលោកតាវិុចទ័រ ដោយភរិយារបស់លោកនៅតែយកចិត្តទុកដាក់ចំពោះកូនស្រីទោះបីជាកូនធំយ៉ាងណាក៏ដោយ៕