សូមជួយស៊ែរផង! បងស្រីម្នាក់នេះស្រក់ទឹកភ្នែក សូមឲ្យជួយរកប្អូនស្រីដែលបាត់ខ្លួនពីផ្ទះ២ថ្ងៃហើយគ្មានដំណឹងសោះ (មានវីដេអូ) |

សូមជួយស៊ែរផង! បងស្រីម្នាក់នេះស្រក់ទឹកភ្នែក សូមឲ្យជួយរកប្អូនស្រីដែលបាត់ខ្លួនពីផ្ទះ២ថ្ងៃហើយគ្មានដំណឹងសោះ (មានវីដេអូ)

នាពេលថ្មីៗនេះបងស្រីម្នាក់ឈ្មោះ ជូ សារ៉ន រស់នៅស្រុកបាភ្នំ ខេត្តព្រៃវែង បានអំពាវនាវសូមឲ្យជួយស្វែងរកប្អូនស្រីរបស់គាត់ដែលបាត់ខ្លួន ធ្វើការទាក់ទងតាមទូរស័ព្ទមិនចូលតាំងពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧។ នេះបើយោងតាមហ្វេសប៊ុកបងប្រុសឈ្មោះ Thai heu បានបញ្ជាក់ថា៖ គាត់ឈ្មោះជូ សារ៉ន បានបាត់ប្អូនស្រី ឈ្មោះជូ ស្រីពៅ តាំងពីថ្ងៃទី១៧.០៥.២០១៧ មកម្លេះ បើបងប្អូនបានឃើញដូចរូបខាងក្រោមជួយប្រាប់គាត់ផងតាមរយ:លេខទូរសព្ទ 0717266571 បងប្អូនជួយស៊ែផង សូមអរគុណ៕