ទូរទស្សន៍ រស្មីហង្សមាស HDTV ផ្លាស់ប្តូរ Logo ថ្មី ជាមួយនឹងកម្មវិធីសម្បូរបែបជាច្រើនទៀត ដែលត្រៀមនឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗនេះ |

ទូរទស្សន៍ រស្មីហង្សមាស HDTV ផ្លាស់ប្តូរ Logo ថ្មី ជាមួយនឹងកម្មវិធីសម្បូរបែបជាច្រើនទៀត ដែលត្រៀមនឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗនេះ

ក្រោយពេលទទួលបានជោគជ័យអស់ជាច្រើនឆ្នាំ ផលិតកម្ម រស្មីហង្សមាស ក៏បានបង្កើតស្ថានីយទូរទស្សន៍ថ្មីរបស់ខ្លួនដែលមានឈ្មោះថា ទូរទស្សន៍ ហង្សមាស HDTV និង ទូរទស្សន៍ រស្មីហង្សមាស HDTV រហូតក្លាយជាស្ថានីយទូរទស្សន៍ដ៏ល្បី។ ទន្ទឹមនឹងនេះដែរ ទូរទស្សន៍ដ៏ល្បីទាំងពីរនេះក៏ បាននាំយកកម្មវិធីល្បីៗលំដាប់ថ្នាក់ពិភពលោកមកកាន់កម្ពុជាផងដែរ ដូចជា កម្មវិធី The Voice Cambodia , Cambodian Idol កម្មវិធី Killer Karaoke និង The Voice Kids ដែលទើបនឹងចេញថ្មីៗ ព្រមទាំងកម្មវិធីធំៗមួយចំនួនទៀត។

ថ្មីៗនេះដែរ ទូរទស្សន៍ រស្មីហង្សមាស HDTV បានផ្លាស់ប្តូរ Logo (និមិត្តសញ្ញា) ថ្មីដែលមានភាពស្រស់ស្អាតនឹងទាក់ទាញជាងមុនថែមទៀតផង ដោយមានពណ៌ស្រស់ស្អាតរំលេចចេញមកដូចឥន្ទធនូ ដែលឆ្លុះបញ្ចាំងពីការសាយភាយ ភាពល្បីល្បាញរបស់ខ្លួន ទាំងវិស័យភាពយន្តសំបូរបែប និង កម្មវិធីសិល្បៈនានា ដូចទូរទស្សន៍ហង្សមាសដែរ ដោយទស្សនិកជន អាចមានជម្រើស២ក្នុងការទស្សនា គឺទូរទស្សន៍ ហង្សមាស និង ទូរទស្សន៍រស្មីហង្សមាស ហើយសុទ្ធតែមានកម្មវិធីពិសេសៗដូចគ្នា។ ក្នុងនោះដែរ ក្រុមហ៊ុន រស្មីហង្សមាស ក៏បង្ហើបប្រាប់ថាខ្លួននឹងនាំយកកកម្មវិធីសម្បូរបែបជាច្រើនទៀត មកធ្វើការផ្សាយជូនដល់ទស្សនិកជនកម្ពុជា ក្នុងពេលឆាប់ៗនេះ។