សុគន្ធ ថេរ៉ាយុ ៖ ខ្ញុំមានអារម្មណ៍ថាខ្ញុំធុញនឹងខឹងខ្លួនឯងណាស់មកកើតជំងឺឆ្កួតឡប់អីបែបនេះ…! | Komsan.khmer-note.com

សុគន្ធ ថេរ៉ាយុ ៖ ខ្ញុំមានអារម្មណ៍ថាខ្ញុំធុញនឹងខឹងខ្លួនឯងណាស់មកកើតជំងឺឆ្កួតឡប់អីបែបនេះ…!

មួយរយៈក្រោយនេះ តារាចម្រៀងប្រចាំផលិតកម្មថោនលោក សុគន្ធ ថេរ៉ាយុ មានបញ្ហាសុខភាពមិនសូវល្អប៉ុន្មាននោះទេដោយឧស្សាហ៍ឃើញតារាប្រុសរូបនេះផុសរៀបរ៉ាប់ពីជំងឺរហូត ដូចជាកាលពីម្សិលមិញនេះលោកកាន់តែមានការព្រួយបារម្ភកាន់តែខ្លាំងចំពោះសុខភាពដោយសារតែលោកបែរជាគ្មានកំលាំងក្នុងខ្លួនទាល់សោះហើយលើសពីនេះទៅទៀតរូបលោកក៏ញាំអ្វីមិនចូលនិងគេងមិនសូវលក់ទៀតផង ។

តារាចម្រៀងលោក សុគន្ធ ថេរ៉ាយុ ៖ តើមានមនុស្សប៉ុន្មាននាក់កើតជំងឺដូចខ្ញុំ? ខ្ញុំក៏មិនយល់ដែរថាខ្លួនខ្ញុំកំពុងកើតជំងឺអីអោយពិតប្រាកដដែរដឹងត្រឹមថា ពេលល្ងាចឡើងខ្ញុំចាប់ផ្តើមអស់កំលាំងហត់ទន់ដៃទន់ជើងពិបាកដកដង្ហើមចង់តែគេងហើយបើគេងវិញមិនដឹងស្អីខ្លះទេហោះចូលមកពេញខួរគិតនេះគិតនោះ ហើយញាំុអីតិចបានមួយភ្លេតឆាប់ឃ្លានវិញ ពេលខ្លះក៏មានអារម្មណ៍ថាវិលមុខ ខ្ញុំមានអារម្មណ៍ថាខ្ញុំធុញនឹងខឹងខ្លួនឯងណាស់មកកើតជំងឺឆ្កួតឡប់អីបែបនេះរកតែធ្វើការងារអីអោយគេមិនបានពេញដៃពេញជើងទេ ហើយពេលខ្លះក៏បាក់ទឹកចិត្តចង់ឈប់ធ្វើអ្វីគ្រប់យ៉ាងខ្ញុំពិតជាចង់បានសុខភាពខ្ញុំពីមុនមកវិញណាស់មិនដឹងគ្រូពេទ្យណាអាចជួយខ្ញុំបានទេ?ខ្ញុំដេកពិបាកចិត្តរាល់ថ្ងៃខ្លាចវាកើតបែបនេះរហូតជួយខ្ញុំផងលោកអើយខ្ញុំមិនចង់នៅបែបនេះទេ ។ ក្នុងនោះផងដែរ អ្នកនៅក្នុងរង្វង់សិល្បៈនិងអ្នកគាំទ្រជាច្រើនបានផ្ដល់យោបល់ជាមួយនិងសារលើកទឹកចិត្តដល់លោកផងដែរ ៕