ស្ត្រីម្នាក់នេះជាអ្នកម្ដាយដំបូងបំផុតក្នុងប្រវត្តិសាស្ត្រដែលបានផ្ដល់កំណើតកូនភ្លោះ ៨នាក់ក្នុងពេលតែមួយ… | Komsan.khmer-note.com

ស្ត្រីម្នាក់នេះជាអ្នកម្ដាយដំបូងបំផុតក្នុងប្រវត្តិសាស្ត្រដែលបានផ្ដល់កំណើតកូនភ្លោះ ៨នាក់ក្នុងពេលតែមួយ…

អាមេរិក៖ យើងទាំងអស់គ្នាប្រាកដជាធ្លាប់បានឮអំពីកូនភ្លោះហើយដែលភាគច្រើននោះគឺភ្លោះ ២នាក់ ឬ ៣នាក់។ ប៉ុន្តែ ដែលធ្លាប់បានឮអំពីនរណាម្នាក់ដែលធ្លាប់មានកូនភ្លោះដល់ទៅច្រើនជាង ៥នាក់ដែលទេ។ ស្ត្រីជនជាតិអាមេរិកម្នាក់ឈ្មោះ Nataly Sulman បានក្លាយជាល្បីល្បាញ ក្រោយពីនាងបានផ្ដល់កំណើតឲ្យកូនភ្លោះ ចំនួន ៨នាក់ឯណោះកាលពីឆ្នាំ ២០០៩។

ករណីនេះទើបនឹងមានកើតឡើងម្ដងប៉ុណ្ណោះក្នុងប្រវត្តិសាស្ត្រអាមេរិក។ អ្វីដែលអស្ចារ្យទៀតនោះគឺកូនភ្លោះប្រុសស្រីទាំង ៨ដែលកើតមកសុទ្ធតែមានសុខភាពល្អនិងធំឡើងសុទ្ធតែស្រស់ស្អាត។ វាមានរយៈពេល ៨ឆ្នាំមកហើយចាប់តាំងពី អ្នកម្ដាយ Nataly មានភាពល្បីល្បាញជាមួយនឹងឈ្មោះជាអ្នកម្ដាយក្មេងភ្លោះទាំង ៨ ហើយកាលពីពេលថ្មីៗនេះ កូនភ្លោះទាំង ៨ បានធ្វើពិធីខួបកំណើតអាយុ ៨ឆ្នាំរបស់ពួកគេផងដែរ។ បច្ចុប្បន្ន Nataly ហើយនិងកូនភ្លោះរបស់នាងទាំង ៨នាក់ និង កូនមិនភ្លោះ ៦នាក់ទៀតកំពុងរស់នៅយ៉ាងមានក្ដីសុខក្នុងផ្ទះតូចមួយក្នុងទីក្រុង Los Angeles៕


ប្រភព៖ Elitenewsfeed