មិត្តភក្តិជិតស្និទ្ធរបស់ជនរងគ្រោះ ដែលធ្លាក់ពីលើខុនដូរ ជាន់ទី១២ បង្ហាញអារម្មណ៏សោកស្តាយថាមិនគួរទុកពួកម៉ាកចោលឲ្យនៅម្នាក់ឯង | Komsan.khmer-note.com

មិត្តភក្តិជិតស្និទ្ធរបស់ជនរងគ្រោះ ដែលធ្លាក់ពីលើខុនដូរ ជាន់ទី១២ បង្ហាញអារម្មណ៏សោកស្តាយថាមិនគួរទុកពួកម៉ាកចោលឲ្យនៅម្នាក់ឯង

ករណីដែលបានបង្កការភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុកដោយសារតែកញ្ញាឯកសម្បកកង់រថយន្តម៉ាក Bridgestone របស់ក្រុមហ៊ុន គង់ នួន មានឈ្មោះ ហាស់ ឌីជូរលីន អាយុ ១៧ឆ្នាំ បានធ្លាក់ពីលើអាគារជាន់ទី១២ ប៉ុន្តែមិនបណ្តាលអោយបាត់បង់ជីវិតនោះឡើយ ព្រោះតែធ្លាក់មកចូលក្នុងអាងទឹក ដោយរងរបួសធ្ងន់ហើយក៏បានបញ្ជូនទៅកាន់មន្ទីពេទ្យ ហើយបច្ចុប្បន្នជនរងគ្រោះបានដឹងខ្លួនវិញហើយ នេះបើតាមការបញ្ជាក់របស់មិត្តភក្តិជិតស្និទនារីជនរងគ្រោះដែលបានបង្ហោះសារនៅលើហ្វេសប៊ុករបស់ខ្លួនដោយសម្តែងក្តីសោកស្តាយថាមិនគួរទុកមិត្តភក្តិចោលឲ្យនៅតែម្នាក់ឯងទាំងកំពុងពិបាកចិត្តខ្លាំង ដោយបានរៀបរាប់នៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា៖

មិត្តភ័ក្ដិគ្នា 13ឆ្នាំ ហើយ ហេតុអ្វីឯងចង់ទៅចោលយើងពេលឯងពីបាកចិត្តយើងតែងតែនិយាយប្រាប់ត្រូវតស៊ូកុំចុះចាញ់នឹងវាសនានៅមានគ្រួសារមិត្តភ័ក្ដិជួយចាំលើកទឹកចិត្តឯងតែឯងបែរជាចង់ទៅចោលពួកយើង។ ថ្ងៃទី17ពេលយប់ឯងសុំយើងនៅកំដរឯងយើងក៏ព្រមឯងសុំយើងអីក៏យើងព្រមដែរចុះ ហេតុអ្វីយើងសុំឯងតែមួយរឿងថាកុំគិតអីឆ្កួតៗសុំអោយឯងចេះគិតវែងឆ្ងាយតែឯងធ្វើអោយពួកយើងមិនបានទេ យើងកំដរឯងនិយាយលួងចិត្តឯងមួយយប់ទល់ភ្លឺនិយាយលួងនៅចិត្តមិនបានដេកមិនបានទៅផ្ទះដោយសារតែលឺឯងពិបាកចិត្ដនៅកុំតាំងពីម៉ោង 9យប់ រហូតដល់ម៉ោង 11ព្រឹក។ យើងសុំឯងទៅផ្ទះងូតទឹកដូរខោអាវហើយចាំយើងមករក ឯងវិញមិនទន់បានម៉ានម៉ោងផងយើងបើក Facebook មើលឃើញឯងចឹងយើងគ្មានពាក្យអ្វីនិយាយក្រៅពីយំទេ បើយើងដឹងថាឯងគិតចឹងពេលនិងយើងមិនមកផ្ទះទេ សុំទោសដែរយើងទុកឯងចោល សុំអោយអ្វីនិងល្អឡើងវិញណា ជូលីន better soon my BFF beautiful girl ។ គួរបញ្ជាក់ថា ករណីនារីរូបស្រស់ធ្លាក់ពីលើអាគារបានកើតឡើងនៅចំនុចខុនដូ «កា & ហ្សា»​ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន  ប៉ុន្តែមិនបណ្តាលអោយបាត់បង់ជីវិតនោះឡើយ ព្រោះតែធ្លាក់មកចូលក្នុងអាងទឹក ដោយរងរបួសធ្ងន់ហើយក៏បានបញ្ជូនទៅកាន់មន្ទីពេទ្យដើម្បីជួយសង្គ្រោះផងដែរ៕