គួរអោយអាណិតណាស់ !! ស្រ្តីពិការម្នាក់ត្រូវបុរសមិនស្គាល់មុខ ចាប់រំលោភរហូតដល់មានផ្ទៃពោះ ឥឡូវនេះកំពុងតែ… |

គួរអោយអាណិតណាស់ !! ស្រ្តីពិការម្នាក់ត្រូវបុរសមិនស្គាល់មុខ ចាប់រំលោភរហូតដល់មានផ្ទៃពោះ ឥឡូវនេះកំពុងតែ…

ប្រទេសថៃ ៖ សព្វថ្ងៃនេះករណីរំលោភក្លាយទៅរៀងមួយ ដែលគួរអោយព្រួយបារម្ភបំផុតសំរាប់ស្រ្តីៗ។ ឥឡូវទោះបីជានាងស្ថិតនៅក្នុងវ័យណាក៏ដោយ គួរតែមានការប្រយ័ត្នខ្លួនអោយបានច្រើន។ រឿងហេតុមួយទើបតែបែកធ្លាយនៅកាលពីថ្ងៃទី១៨ ខែ ឧសភា ម្សិលមិញនេះ ប្រភពពត៌មានមួយបានអោយដឹងថា ស្ត្រីដែលពិការម្នាក់ត្រូវបានបុរសមិនស្គាល់មុខចាប់រំលោភរហូតដល់មានផ្ទៃពោះ។ កាលពីថ្ងៃម្សិលមិញនេះកូនដែលកើតមកពីការ រំលោភរបស់បុរសតណ្ហាក្រាស់ម្នាក់នោះ និង នារីពិការដ៏កំសត់បានកើតចេញពីពោះមកហើយ។ នារីដែលមានវ័យ​៣២ឆ្នាំរូបនេះត្រូវបានគេប្រាប់អោយដឹងថានាងរស់នៅក្នុង ខេត្ត​ Songkhla ផ្ទះរបស់នាងបើកលក់គ្រឿងទេសបន្តិចបន្តូចនៅមុខផ្ទះ។

រឿងការចាប់រំលោភនាងនេះវាបានកើតឡើងកាល​ពី​៩ខែមុន នៅថ្ងៃមួយដែលមានភ្លៀង ម្តាយរបស់នាងមិនបាននៅផ្ទះ នាងក៏ត្រូវបុរសមិនស្គាល់មុខមួយចាប់បង្ខំរំលោភរហូតបានសំរេច។ ប៉ុន្មានខែក្រោយមកទើបនាងដឹងថាខ្លួនឯងមាន​ផ្ទៃពោះ នាងមិនបានចង់យកកូននេះចេញទេ បើទោះបីជាកូននេះកើតមកពីរឿងដ៏អាម៉ាស់មួយក៏ដោយ។ រហូតមកដល់ថ្ងៃម្សិលមិញនេះ កូនក៏កើតមកដោយសុវត្ថិភាព នាងក៏បានសម្រេចចិត្តបង្ហាញរឿងជាសាធារណៈ ដើម្បីស្វែងរកបុរសដែលចាប់នាងរំលោភមកទទួលខុសត្រូវលើកូន នាងមិនចង់អោយកូនអត់មានឪពុកដូចគេទេ ហើយនាងក៏មិនមានលទ្ធផាពគ្រប់គ្រាន់សំរាប់ចិញ្ចឹមកូនដែល ព្រោះនាងក៏ពិការ ឯម្តាយរបស់នាងក៏មានវ័យចំណាស់ទៅហើយដែរ៕

ប្រភព ៖ youzaa