ឃើញស្លៀកពាក់ធម្មតា ស្មានតែអ្នកយាមឡាន ដល់ពេលឃើញថតជាមួយ ឧកញ៉ា ម៉ុង ឫទ្ធី ទើបដឹងការពិតចង់ដាច់ផ្ងារ |

ឃើញស្លៀកពាក់ធម្មតា ស្មានតែអ្នកយាមឡាន ដល់ពេលឃើញថតជាមួយ ឧកញ៉ា ម៉ុង ឫទ្ធី ទើបដឹងការពិតចង់ដាច់ផ្ងារ

លោកពូម្នាក់ដែលស្លៀកពាក់សាមញធម្មតាៗអង្គុយនៅមុខភោជនីយដ្ឋាន ពោធិ៍ចិនតុង និងពេលខ្លះធ្វើអោយភ្ញៀវខ្លះច្រឡំថាគាត់ជាអ្នកយាមឡាន រហូតហុចលុយអោយ ១០០០រៀល ស្ទើររាល់ថ្ងៃ ដោយមិនបានដឹងថា តាមពិតគាត់ជាម្ចាស់ភោជនីយដ្ឋាន ដ៏ធំមួយនេះសោះឡើយ ទាល់តែលោក ឧកញ៉ា ម៉ុង ឫទ្ធី ទម្លាយប្រាប់ទើបម្នាក់ៗចង់ដាច់ផ្ងារ។ ដោយសារតែភាពសាមញរបស់ម្ចាស់ហាងរូបនេះ ទើបធ្វើអោយមនុស្សជាច្រើនយល់ច្រឡំ។

ក្នុងនោះដែរលោក ឧកញ៉ា ម៉ុង ឫទ្ធី បានរៀបរាប់នៅលើ Facebook របស់លោកថា៖ “ភ្ញៀវ​ដែលនិយមចូលហូបបាយនៅភោជនីយដ្ឋានពោធិចិនតុង​ កុំច្រឡំ​ថាគាត់​ជាអ្នកយាមឡាន​ចះតែ​ឱ្យ​លុយគាត់១.០០០៛ញយៗ​គាត់​ចះតែ​យកទៅ​ ការពិតគាត់ជា​ថៅកែ​ហាងនេះ​ស្មោះខ្ញុំស្គាល់គាត់ជិត២០ឆ្នាំ​ហើយ​ ។”