អ្នកទាំងអស់គ្នាប្រហែលជាភ្ញាក់ផ្អើល នៅពេលដែលបានឃើញផ្ទះជួលដែលមានតម្លៃថោក នៅក្នុងប្រទេសចិនមានសភាពបែបណា | Komsan.khmer-note.com

អ្នកទាំងអស់គ្នាប្រហែលជាភ្ញាក់ផ្អើល នៅពេលដែលបានឃើញផ្ទះជួលដែលមានតម្លៃថោក នៅក្នុងប្រទេសចិនមានសភាពបែបណា

ប្រទេសចិន ៖ យើងប្រហែលជាធ្លាប់ដឹងហើយថា ចិនជាប្រទេសមួយដែលមានប្រជាជនច្រើនបំផុត​។ ប្រទេសនេះថ្វីត្បិតតែមានសេដ្ឋកិច្ចរីកចំរើនខ្លាំងក្តី តែដោយសារតែប្រជាជនច្រើនពេក ធ្វើអោយមានតំរូវការផ្ទះសំរាប់ប្រជាជនក៏ច្រើនណាស់ដែរ។​តម្លៃរបស់ផ្ទះនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចឈានមុខមួយនេះ មានតម្លៃថ្លៃហួសពីការស្មានទៅទៀត ជាពិសេសនៅក្នុងទីក្រុងធំៗរបស់ប្រទេសនេះតែម្តង។

សំរាប់ប្រជាជនដែលមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទិញផ្ទះ ពួកគេត្រូវជួលផ្ទះដែលមានតម្លៃសមរម្យរស់នៅ បើសំរាប់អ្នកដែលមានជីវភាពក្រីក្រ គាត់ជួលផ្ទះដែលគេកាត់ជាបន្ទប់តូចៗរស់នៅ។ វាមានសភាពតូចចង្អៀត កខ្វក់ និង រញ៉េរញ៉ៃបំផុត មើលទៅវាមិនសមនឹងថាគេអាចរស់នៅបាននោះឡើយ។ នៅទីក្រុងមួយរបស់ប្រទេសចិនត្រូវបានគេថតបង្ហោះ នូវតថភាពនៅក្នុងបន្ទប់ជួលដែលមានតម្លៃថោកបំផុតរបស់ប្រទេសនេះ។ ក្នុងមួយបន្ទប់អ្នកជួលត្រូវចំនាយអស់ ១ដុល្លារអាមេរិកក្នុងមួយថ្ងៃ ជាមួយនឹងបន្ទប់ដ៏សែនតូចចង្អៀតនេះ៕

តោះទស្សនារូបភាពនៅក្នុងបន្ទប់ជួលដែលថោកជាងគេរបស់ចិន ៖

ប្រភព ៖ youzaa