Fan Bingbing ជាគណៈវិនិច្ឆ័យក្នុងកម្មវិធីប្រកួតខ្សែភាពយន្ដលើកទៅ ៧០ក្នុងមហាស្រពភាពយន្តអន្ដរជាតិនៅប្រទេសបារាំង |

Fan Bingbing ជាគណៈវិនិច្ឆ័យក្នុងកម្មវិធីប្រកួតខ្សែភាពយន្ដលើកទៅ ៧០ក្នុងមហាស្រពភាពយន្តអន្ដរជាតិនៅប្រទេសបារាំង

តារាសម្តែងស្រីល្បីចំណូលខ្ពស់បំផុតក្នុងប្រទេសចិន Fan Bingbing បានធ្វើដំណើរទៅដល់ប្រទេសបារាំងដើម្បីចូលរួមក្នុងកម្មវិធីប្រកួតខ្សែភាពយន្ដលើកទៅ ៧០ក្នុងមហាស្រពភាពយន្តអន្ដរជាតិនៅទីក្រុង Cannes​​ ដែលក្នុងនោះក៏មានការចូលពីសំណាក់តារា Hollywod ល្បីជាច្រើន។

Fan Bingbing បានបង្ហាញខ្លួននៅលើកម្រាលលព្រំក្រហមជាមួយឈុតពណ៌ទឹកសមុទ្រស្រស់វែងប្រៀបដូចជាព្រះនាងម្ចាស់​ដែលធ្វើអោយនាងកាន់តែលេចធ្លោក្នុងកម្មវិធីនោះ។ គួរបញ្ជាក់ផងដែរ តារាស្រីរូបស្រស់ម្នាក់នេះត្រូវបានជ្រើសរើសក្នុងចំណោមតារាបួនដួងនៃប្រទេសចិនអោយមកចូលរួមក្នុងកម្មវិធីដ៏ធំមួយនេះ។ តោះទៅមើលសម្រស់ដ៏ត្រកាលរបស់តារាស្រីជួរមុខ Fan Bingbing ថាអស្ចារ្យប៉ុណ្ណា ៕

ប្រភព  ៖ shanghaiist