កម្រនឹងជួបប្រទះណាស់!! ទារិកាម្នាក់បានកើតមកដោយមានក្បាលមួយទៀតដុះជាប់នឹងពោះ បង្កការភ្ញាក់ផ្អើលជាខ្លាំង… |

កម្រនឹងជួបប្រទះណាស់!! ទារិកាម្នាក់បានកើតមកដោយមានក្បាលមួយទៀតដុះជាប់នឹងពោះ បង្កការភ្ញាក់ផ្អើលជាខ្លាំង…

ឥណ្ឌា៖ ប្ដី​​ប្រពន្ធក្រីក្រមួយគូដែលធ្វើការនៅក្នុងកសិដ្ឋានមួយកន្លែងក្នុងប្រទេសឥណ្ឌា បានជួបប្រទះរឿងគួរឲ្យភ្ញាក់ផ្អើលតក់ស្លុតជាខ្លាំង ពេលដឹងថាកូនរបស់ពួកគេដែលជិតនឹងកើតនោះមានអាការៈខុសប្រក្រតី ដោយទារិកាមានក្បាលមួយថែមទៀតដុះជាប់នឹងពោះរបស់នាង ដែលករណីនេះមានតែ ១ ក្នុងចំណោម ១លានកំណើតប៉ុណ្ណោះ។ ម្ដាយរបស់ទារិកាចម្លែកមិនត្រូវបានគេបញ្ចេញឈ្មោះមានវ័យ ២១ឆ្នាំ មុនពេលសម្រាលកូនបានទៅអេកូ ហើយក៏ត្រូវបានប្រាប់ថានាងនឹងមានកូនភ្លោះ។

ក្រោយពីមានអាការៈឈឺពោះ នាងក៏ប្រញាប់ប្រញាលទៅមន្ទីរពេទ្យ Ram Sneh ក្នុងប្រទេសឥណ្ឌា ការសម្រាលកូនដោយវះកាត់បានធ្វើឡើងជាបន្ទាន់។ ភាពរំភើបរបស់ប្ដីប្រពន្ធវ័យក្មេងបានប្រែជាការភ័យខ្លាច ក្រោយពីឃើញថាកូនស្រីភ្លោះរបស់ពួកគេមានខ្លួនតែមួយ ហើយមានតែម្នាក់ប៉ុណ្ណោះដែលមានជីវិត ខណៈដែលម្នាក់ទៀតដែលមានក្បាលជាប់នឹងពោះបាត់បង់ជីវិតទៅហើយ។

បើទោះជាមានការតក់ស្លុតជាខ្លាំងចំពោះរូបរាងកូនស្រីរបស់គាត់ក៏ដោយ ក៏ឪពុកបានប្រាប់ទៅកាន់វេជ្ជបណ្ឌិតឲ្យខំប្រឹងប្រែងជួយសង្គ្រោះដល់ជីវិតប្រពន្ធគាត់ផងដែរ។
គាត់បានប្រាប់ទៅកាន់ក្រុមគ្រូពេទ្យថា គាត់មិនខ្វល់ឡើយ បើទោះជាក្រុមគ្រូពេទ្យមិនយកចិត្តទុកដាក់ចំពោះកូនភ្លោះនេះ ដរាបណាប្រពន្ធគាត់មិនអីនោះ ព្រោះគាត់គិត
ថាកូនរបស់គាត់នឹងស្លាប់ដដែលដោយសារតែភាពមិនប្រក្រតីនេះ។

ប៉ុន្តែក្រុមវេជ្ជបណ្ឌិតបានធ្វើការបញ្ចុះបញ្ចូលឪពុកដែលកំពុងខូចចិត្តថា កូនស្រីគាត់អាចមានឪកាសរស់បាន ប្រសិនបើកូនភ្លោះដែលមានតែក្បាលនៅជាប់ពោះត្រូវបាន
វះកាត់ចេញ។ ឪពុកដែលកំពុងមានការព្រួយបារម្ភខ្លាំងបានយល់ព្រមចំពោះការវះកាត់យកក្បាលមួយចេញពីកូន ការវះកាត់ចំពោះទារិកាដែលមិនទាន់ត្រូវបានដាក់
ឈ្មោះនោះទទួលបានលទ្ធផលវិជ្ជមាន ក្រោមការខិតខំយកចិត្តទុកដាក់ពីក្រុមវេជ្ជបណ្ឌិត។ ពិតជាសរសើរចំពោះទឹកចិត្តរបស់ខាងមន្ទីរពេទ្យដែលមិនទាមទារឲ្យក្រុម
គ្រួសារទារិកាភ្លោះចម្លែកបង់ប្រាក់ថ្លៃមន្ទីរពេទ្យឡើយ៕

ប្រភព៖ Dailymail