គ្រោះថ្នាក់ខ្លាំងណាស់ ! យកខោអាវទៅដាក់បោកក្នុងម៉ាស៊ីន ស្រាប់តែឃើញអ្វីចម្លែកក្នុងនោះ ដល់ពិនិត្យអោយច្បាស់ចុងក្រោយទើបដឹង… |

គ្រោះថ្នាក់ខ្លាំងណាស់ ! យកខោអាវទៅដាក់បោកក្នុងម៉ាស៊ីន ស្រាប់តែឃើញអ្វីចម្លែកក្នុងនោះ ដល់ពិនិត្យអោយច្បាស់ចុងក្រោយទើបដឹង…

ប្រទេសថៃ ៖ ពស់ជាសត្វមានពិសមួយដែលអាចសម្លាប់មនុស្សបាន ក្នុងមួយឆ្នាំៗមានមនុស្សស្លាប់ច្រើនណាស់ដោយសារសត្វនេះ។ សត្វនេះវាអាចលាក់ខ្លួននៅសឹងតែគ្រប់កន្លែង សំរាប់ប្រទេសថៃយើងឧស្សាហ៍លឺថាមានសត្វនេះនៅតាមទុយោបង្គន់។ តែលើកនេះប្លែកបន្តិច បើតាមការរៀបរាប់របស់ស្រីម្នាក់បានអោយដឹងថា នៅខណៈពេលដែលលោកស្រីបានរៀប​ចំ​បោក​ខោអាវ នៅក្នុងម៉ាស៊ីនបោកខោអាវរបស់គាត់ គាត់ស្រាប់តែឃើញប្លែកមួយក្នុងនេះ។ ដោយក្តីសង្ស័យពេកអ្នកស្រីក៏បាន ពិនិត្យមើលវាអោយច្បាស់ម្តងទៀតក៏ឃើញ ក្នុងម៉ាស៊ីននេះមានសត្វពស់មួយក្បាល។

អ្នកស្រី  Nittaya គាត់បានបន្តថានៅពេលដែលឃើញ បែបនេះគាត់ក៏បានទាក់ទងទៅ ជាងម៉ាស៊ីនបោកគក់នេះ ដើម្បីយកសត្វនេះចេញមក។ ក្រោយពីកលារចំនាយពេល៣០នាទីក្នុងការដោះរុះរើ ទើបអោចយកសត្វពស់នេះចេញមកបាន។ ពស់ដែលបានយកចេញពីក្នុងម៉ាស៊ីនបោកគក់នេះ មានទំហំធំគួរសម ហើយមានប្រវែង១ម៉ែត្រជាង ។សំរាប់អ្នកដែលប្រើប្រាស់ម៉ាស៊ីននេះគួរតែប្រយ័ត្នដែរ នេះសំណាងហើយដែលវាមិនបានជា បង្កអោយមានគ្រោះថ្នាក់អីដល់ម្ចាស់ផ្ទះ តែបើយើងប្រហែសវាអាចនឹងមានគ្រោះថ្នាក់៕

 

ប្រភព ៖ thaijam