គ្រូទាយយ៊ីអ៊ុនដាក់!! ទាយឲ្យគេមិនសប្បាយចិត្ត ត្រូវអ្នកទៅទស្សន៍ទាយចាក់សម្លាប់ទាំងកណ្ដាលថ្ងៃ |

គ្រូទាយយ៊ីអ៊ុនដាក់!! ទាយឲ្យគេមិនសប្បាយចិត្ត ត្រូវអ្នកទៅទស្សន៍ទាយចាក់សម្លាប់ទាំងកណ្ដាលថ្ងៃ

ចិន៖ គ្រូទាយ គឺជាមនុស្សម្នាក់ដែលត្រូវបានគេជឿថាមានសមត្ថភាពពិសេសក្នុងការប្រមើលមើលព្រឹត្តិការណ៍កើតឡើងនាពេលអនាគតបាន។ ដូច្នេះទើបមានសំណួរមួយផុសឡើង តើហេតុអ្វីទើបគាត់មិនអាចដឹងថាមានរឿងនេះកើតចំពោះគាត់មុន? នៅថ្ងៃទី 17 ខែឧសភាកន្លងទៅនេះ គ្រូទាយវ័យ ៨៧ឆ្នាំម្នាក់ត្រូវបានគេចាក់សម្លាប់ទាំងកណ្ដាលថ្ងៃ។

ហេតុការណ៍នេះកើតឡើងនៅក្នុងខេត្ត យូណាន ប្រទេសចិន បើយោងតាមគេហទំព័រពត៌មាន Sin Chew បានឲ្យដឹងថាគ្រូទាយដែលស្លាប់មានឈ្មោះ Toh ផ្ដល់សេវាទស្សន៍ទាយនេះនៅតាមផ្សារមួយក្នុងភាគខាងត្បូងខេត្តយូណាន។  ហើយជនសង្ស័យមានវ័យ ៣៩ឆ្នាំ ជាម្នាក់ក្នុងចំណោមភ្ញៀវទាំងអស់ដែលបានមកទស្សន៍ទាយ។

នៅកំឡុងម៉ោង ១:៥០នាទី ជនសង្ស័យបានត្រឡប់មករកគ្រូទាយ Toh ដោយសារតែ ការទស្សន៍ទាយពីអនាគត វាខុសឆ្ងាយពីការពេញចិត្ត។ ប្រហែលជាជ​​​នសង្ស័យបានទទួលនូវជោគវាសនាខុសពីការទស្សន៍ទាយ ហេតុជនសង្ស័យដែលត្រូវបានគេឃើញថាមានសភាពស្រវឹងផងនោះ បានទាញយកកាំបិតមកវាយប្រហារលើគ្រូទាយ
ចំណាស់តែម្ដងរហូតដល់ស្លាប់នៅកន្លែងកើតហេតុ ដោយសារតែការទស្សន៍ទាយមិនសូវជាត្រូវ។ ទោះជាយ៉ាងណា ជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានផងដែរ៕ ប្រភព៖ Sinchew