ដួង ហ្សូរីដា ថ្មីៗនេះពិតជាជោគជ័យក្នុងវិធីសិល្បៈថែមទាំងបានចេញមុខក្នុងទូរទស្សន៍ជប៉ុនទៀតផង |

ដួង ហ្សូរីដា ថ្មីៗនេះពិតជាជោគជ័យក្នុងវិធីសិល្បៈថែមទាំងបានចេញមុខក្នុងទូរទស្សន៍ជប៉ុនទៀតផង

កាលពីម្សិលមិញនេះ ពិធីការនី និងជាតារាសម្ដែងកញ្ញា ដួង ហ្សូរីដា បានបង្ហាញអារម្មណ៍រំភើបយ៉ាងខ្លាំងពេលដែលខ្លួនបានទទួលតំណែងជាតំណាងស្រ្តីខ្មែរដើម្បីធ្វើការសំណេះសំណាលក្នុងកម្មវិធីទូរទស្សន៍មួយដែលនឹងត្រូវចាក់ផ្សាយនៅលើប៉ុស្តិ៍ទូរទស្សន៍ជប៉ុន មិនតែប៉ុណ្ណោះក៏មានការចូលរួមដោយស្រ្តីមកពីប្រទេស ៨ផ្សេងទៀតផងដែរ ។

ពិធីការនីរូបស្រស់ ដួង ហ្សូរីដា បានបង្ហោះសារនៅគណនី Facebook ថា “18-05-2017 : សំភាសកម្មវិធីថ្មីមួយ ដែលនឹងចាក់ផ្សាយនៅទូរទស្សន៏ជប៉ុន នឹងចេញផ្សាយខាងមុខនេះ តំណាងអោយលក្ខណ:ពិសេសរបស់ស្រ្តីខ្មែរ ប្រៀបធៀបនឹងស្រ្តីក្នុងបណ្តាប្រទេសទាំង ៨ផ្សេងទៀត ។ ”