អស់ស្ទះ!ជាមួយនិងការបង្ហាញខ្លួនក្នុងថ្ងៃទីពីររបស់តារាសម្តែងស្រីថៃ Chompoo Araya លើកំរាលព្រំក្រហមមហោស្រពភាពយន្តអន្ដរជាតិទីក្រុង Cannes ប្រទេសបារាំង |

អស់ស្ទះ!ជាមួយនិងការបង្ហាញខ្លួនក្នុងថ្ងៃទីពីររបស់តារាសម្តែងស្រីថៃ Chompoo Araya លើកំរាលព្រំក្រហមមហោស្រពភាពយន្តអន្ដរជាតិទីក្រុង Cannes ប្រទេសបារាំង

សម្រាប់ថ្ងៃដំបូងនៃមហោស្រពភាពយន្តទីក្រុង Cannes​​ នៅប្រទេសបារាំងការបង្ហាញខ្លួនរបស់កំពូលតារាសម្តែងស្រីថៃ Chompoo Araya គឺមិនសរសើរមិនបាន។ ហើយកាលពីយប់មិញនេះនាងក៏បានធ្វើការបង្ហាញខ្លួនម្តងទៀតជាមួយនិងការសម្លៀកបំពាក់តុបតែងខ្លួនខ្លាំងជាងថ្ងៃដំបូងទៀត។

សម្រាក់ថ្ងៃទីពីរនៃការដើរលើកំរាលព្រំក្រហមមហោស្រពភាពយន្តអន្ដរជាតិទីក្រុង Cannes តារាស្រី Chom បានបង្ហាញខ្លួនជាមួយនិងរ៉ូបពណ៌ខ្មៅរបស់ក្រុមហ៊ុន Olivier theyskens រដូវកាលឆ្នាំ២០១៧ រួមជាមួយនឹងគ្រឿងអលង្ការរបស់ក្រុមហ៊ុន  Chopard។ ការបង្ហាញខ្លួនរបស់នាងបានធ្វើអោយអ្នកគាំទ្រថៃនិងអ្នកថតរូបមកពីទូទាំងពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយនិងសម្រស់ដ៏ស្រស់ស្អាតមិនចេះប្រែប្រួលរបស់នាង៕តោះ!!!កុំអោយខាតពេលយូរទៅមើលរូបភាពនិងរបស់នាង Chompoo Araya ទាំងអស់គ្នា៖

ប្រភព៖ Tvpool Online