អូហូ!! Bad Liar បទថ្មីរបស់ Selena gomez ទទួលបានការចាប់អារម្មណ៍ខ្លាំង |

អូហូ!! Bad Liar បទថ្មីរបស់ Selena gomez ទទួលបានការចាប់អារម្មណ៍ខ្លាំង

តារាចម្រៀងស្រីវ័យក្មេងល្បីល្បាញនៅទ្វីបអ៊ឺរ៉ុប Selena gomez ពិតជាទទួលបានការគាំទ្រពីសំនាក់យុវវ័យសម័យថ្មីជាច្រើន។ មួយរយៈក្រោយនេះតារាស្រីរូបនេះបានប្រកាសពីទំនាក់ទំនងស្នេហ៍ជាមួយនឹងអ្នករួមអាជីពគឺ The weekend មើលទៅហាក់ដូចជាមានភាពផ្អែមល្ហែម និងល្អូកល្អើនជាខ្លាំង ដែលខុសពី Justin bieber អតីតគូស្នេហ៍ដែលតែងតែមានចរិក playboy មិនទាន់ឃើញមានសម្ព័ន្ធភាពណាមួយមានភាពជាក់លាក់នោះទេ។ ប៉ុន្តែមុននេះបន្តិច Selena gomez បានបញ្ចេញនូវបទចម្រៀងថ្មីមានចំនងជើងថា Bad Liar ដែលមានសាច់ភ្លេងថ្មី ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះមានមតិមួយចំនួនបាននិយាយថាបទនេះគឺ Selena ច្រៀងពីសង្សារចាស់របស់ខ្លួន  Justin ។ ទោះបីជាយ៉ាងនេះក្ដីក៏តារាចម្រៀងស្រីមួយរូបនេះមិនទាន់មានការបកស្រាយអ្វីដែរ។ គួរបញ្ជាក់ផងដែរថាត្រឹមតែរយៈពេលមួយថ្ងៃនៃការបញ្ចេញចម្រៀងមួយនេះជាផ្លូវការ Bad Liar ទទួលបានការចូលទស្សនាដល់ទៅជិត ៦លានដងឯណោះ។ ចង់ដឹងថាមានអត្ថន័យ៉ាងណា មកនាំគ្នាស្ដាប់ទាំងអស់គ្នា៖