ហុងដា ឯកភាព ១០០% ដែលនាយកុយ យកនាងឃ្មឹប ចូលលេងកំប្លែងក្នុងក្រុមជាមួយ ដោយលោកមិនប្រកាន់អ្វីឡើយ |

ហុងដា ឯកភាព ១០០% ដែលនាយកុយ យកនាងឃ្មឹប ចូលលេងកំប្លែងក្នុងក្រុមជាមួយ ដោយលោកមិនប្រកាន់អ្វីឡើយ

ក្នុងកិច្ចសម្ភាសន៍រវាងលោក ហេង ឡុង ជាមួយនឹងតារាកំប្លែង២រូប គឺលោកពូកុយ និង អ្នកនាង ឃ្មឹប ក្នុងប្រធានបទដ៏ពិសេសមួយគឺលោក ពូ កុយ ព្រមទទួលយកអ្នកនាង ឃ្មឹប អោយចូលលេងកំប្លែង ក្នុងក្រុមជាមួយម្តងទៀត ដើម្បីអោយនាងទទួលបានការងារជាអ្នកសិល្បៈសារជាថ្មី។ ក្នុងនោះដែរ លោក ហេង ឡុង ក៏បានបញ្ជាក់ប្រាប់ផងដែរថា ចំពោះលោក ហុង ដា ក៏ឯកភាព ១០០% ដែលលោកពូ កុយ ទទួលយក នាងឃ្មឹប ចូលលេងកំប្លែងដូចគ្នា ហើយលោកក៏មិនប្រកាន់អ្វីឡើយចំពោះរឿងពីមុនៗ៕