អីយ៉ាស!​ Full MV “សុំទោសដែលខ្ញុំសន្យា” របស់ ស៊ូ លីផេង ពិតជាឡូយខ្លាំង |

អីយ៉ាស!​ Full MV “សុំទោសដែលខ្ញុំសន្យា” របស់ ស៊ូ លីផេង ពិតជាឡូយខ្លាំង

តារាចម្រៀង original song លោក ស៊ូ លីផេង ពិតជាទទួលបានការគាំទ្រជាខ្លាំងពីសំណាក់យុវវ័យសម័យថ្មីដោយសារតែទេពកោសល្យ និងទឹកដមសំនៀងរបស់លោក។ លោកស៊ូ លីផេង ត្រូវបានគេស្គាល់តាមរយៈបទ វិលវិញមក សុំទោសដែលខ្ញុំសន្យា។ បន្ទាប់ពីការចេញ MV Teaser កាលពីចុងខែមុនរួចមក ទីបំផុតតារាចម្រៀងវ័យក្មេងរូបនេះបានបញ្ចេញ Full MV បទ សុំទោសដែលខ្ញុំសន្យា ដែលមានវត្តមានតារាល្បីៗជាច្រើនចូលរួមសម្ដែងដូច​ជា​​ខាត់ វ៉ៃហាំង ស៊ីន យូប៊ីន និង ទេព រិនដារ៉ូ ធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ខ្លាំងតែម្ដង។

ហើយគ្រាន់តែ MV ចេញមកត្រឹមតែមួយយប់ប៉ុណ្ណោះ តែទទួលបាន View ជាច្រើន។ គួរបញ្ជាក់ផងដែរថា បទ សុំទោសដែលខ្ញុំសន្យា ទទួលបានការចាប់អារម្មណ៍ខ្លាំង ហើយមានយុវវ័យជាច្រើនបានយកបទចម្រៀងនេះមកច្រៀង cover ទៀតផង។ ចង់ដឹងថា Full MV ឡូយយ៉ាងណា តោះមកនាំគ្នាទស្សនា៖