ក្តៅៗ ! នាយកុយ ព្រមទទួលអ្នកនាង ឃ្មឹប អោយចូលលេងកំប្លែងក្នុងក្រុមរបស់លោក |

ក្តៅៗ ! នាយកុយ ព្រមទទួលអ្នកនាង ឃ្មឹប អោយចូលលេងកំប្លែងក្នុងក្រុមរបស់លោក

តាមការអោយដឹងមុននេះបន្តិចនោះគឺ លោក ជួង ជី ហៅនាយកុយ បានយល់ព្រមទទួលយកអ្នកនាងឃ្មឹប អោយចូលលេងកំប្លែងវិញជាមួយក្រុមលោក ជាបណ្តោះអាសន្ន ក្នុងពេលឆាប់ៗនេះ។ បើតាមការបញ្ជាក់ពីលោក ហេងឡុង មកកាន់ខ្មែរណូត បានអោយដឹងទៀតថា នាយកុយ នឹងទទួលយកអ្នកនាងឃ្មឹបចូលលេងកំប្លែងពេញសិទ្ធិប្រសិនបើ ខាងទូរទស្សន៍បន្ថែមថវិការលើក្រុមរបស់លោក ដើម្បីទប់ទល់នឹងការចំណាយដល់តារាកំប្លែងក្រុមរបស់នាយកុយ ផ្ទាល់។

អនាគតស្វាមីអ្នកនាង ចន ច័ន្ទលក្ខិណា រូបនេះបានបន្ថែមអោយដឹងទៀតថា ចំពោះស្ថានភាពបច្ចុប្បន្ន លោកនឹងចំណាយថវិការផ្ទាល់ខ្លួនសំរាប់អោយអ្នកនាង ឃ្មឹប ចូលលេងកំប្លែងជាមួយនាយកុយ ចំនួន 5 Show ហើយលោកក៏សង្ឃឹមថាខាងទូរទស្សន៍ ព្រមតំឡើងថ្លៃជូនក្រុមនាយកុយ ដើម្បីអោយអ្នកនាងឃ្មឹប បានចូលសិល្បៈវិញ។ សូមទស្សនាវិដេអូខាងក្រោម៖