បដិហារមានពិត! ឪពុកម្ដាយរៀបចំបុណ្យសពឲ្យកូនស្រីអាយុ ១០ឆ្នាំ សប្បាយចិត្តស្ទើរគាំងពេលនាងស្រាប់តែអាចរស់ឡើងវិញ |

បដិហារមានពិត! ឪពុកម្ដាយរៀបចំបុណ្យសពឲ្យកូនស្រីអាយុ ១០ឆ្នាំ សប្បាយចិត្តស្ទើរគាំងពេលនាងស្រាប់តែអាចរស់ឡើងវិញ

ស្ទើរតែពេញមួយជីវិតក្នុងវ័យ​ ១០ឆ្នាំរបស់ក្មេងស្រី Abby Furco អ្វីដែលនាងជួបប្រទះរហូតមកនោះគឺ ជម្ងឺមហារីក។ ក្មេងស្រីតូចថ្នាក់ទី ៥ ត្រូវបានវិនិច្ឆ័យថាមានរោគមហារីកឈាមតាំងពីឆ្នាំ ២០១១ ស្របពេលមានអាយុត្រឹមតែ ៤ឆ្នាំ ហើយមានសង្ឃឹមរស់ត្រឹមតែ ២០ភាគរយប៉ុណ្ណោះ។ តែទោះបីជាយ៉ាងណាឪពុកម្ដាយរបស់នាងនៅតែជឿលើបដិហារ ហើយព្យាយាមធ្វើគ្រប់យ៉ាងដើម្បី  Abby មានជីវិតដ៏មានសេចក្ដីសុខ។ ឆ្លងកាត់ការព្យាបាលនាងធ្វើការប្ដូរខួរឆ្អឹងខ្នង បាញ់កាំរស្មី និងសូម្បីតែប្រើសារធាតុញៀនដើម្បីបន្ថយការឈឺចាប់ ទីបំផុតនាងក៏អាចមានជីវិតរស់រានដូចក្មេងទូទៅ។

ប៉ុន្តែរឿងអាក្រក់ក៏នៅតែកើតឡើងម្ដងទៀត ហើយវាកាន់តែអាក្រក់នៅពេលដែលជម្ងឺសាហាវមួយនេះម្ដងទៀត។ លើកនេះនាងមានអាការៈធ្ងន់ធ្ងរដល់ថ្នាក់មិនអាចនិយាយបាន។ បន្ទាប់ពីទទួលការបរិច្ចាគប្ដូរខួរឆ្អឹងខ្នង វាចាប់ផ្ដើមធ្វើទុក្ខរាងកាយ ក្រលៀនរបស់នាងចាប់ផ្ដើមត្រូវបំផ្លាញ។​ក្រុមគ្រូពេទ្យបាននិយាយថានាងសល់ពេលតែ ៤៨ម៉ោងទៀតប៉ុណ្ណោះ។ ឪពុកម្ដាយរបស់ Abby បានរៀបចំបុណ្យសពដោយការសោកស្ដាយជាទីបំផុត ប៉ុន្តែអព្ភូតហេតុពិតជាបានកើតឡើង។  Abby បានដឹងខ្លួនឡើងរួចនិយាយពាក្យមួយឃ្លាថា នាងនៅមានរឿងច្រើនទៀតដែលត្រូវធ្វើ។ ក្រោយមកនាងក៏ចាប់ផ្ដើមទទួលការព្យាបាលសារជាថ្មី ហើយកំពុងនឹងសះស្បើយជាបណ្ដើរៗ។ Patty ជាម្ដាយរបស់ Abby បាននិយាយថា ពួកគេពិតជាអស្ចារ្យខ្លាំងណាស់ដែលបានឃើញនាងងើបពីការស្លាប់បែបនេះ៕​

ប្រភព៖​ sosharethis