តាមពិតជាកូនខ្មែរយើងសោះ!!! ក្មេងស្រីដែលហ៊ានលោតពីលើអាគារខ្ពស់ជាងគេលើពិភពលោក កំពស់២៣៣ម៉ែត្រ (អាគារសម្រាប់កីឡាលោតពីលើចុះក្រោមដោយចងធ្ពក់ជើងឡើងលើ⁣ (BUNGY SPORT) |

តាមពិតជាកូនខ្មែរយើងសោះ!!! ក្មេងស្រីដែលហ៊ានលោតពីលើអាគារខ្ពស់ជាងគេលើពិភពលោក កំពស់២៣៣ម៉ែត្រ (អាគារសម្រាប់កីឡាលោតពីលើចុះក្រោមដោយចងធ្ពក់ជើងឡើងលើ⁣ (BUNGY SPORT)

ក្មេងស្រីម្នាក់ដែលហ៊ានចូលលេងកីឡា BUNGY SPORT ដែលជាកីឡាលោតពីលើអាគារខ្ពស់ចុះទៅក្រោម ដោយចងធ្ពក់ជើងឡើងលើ ហើយលោតពីលើអាគារខ្ពស់កំពស់ ២៣៣ម៉ែត្រនៅទីក្រុងម៉ាកាវ កាលពីពេលថ្មីៗនេះ តាមពិតទៅជាកូនខ្មែរយើងសោះ ដោយនេះតាមការបញ្ជាក់របស់លោក ហេង ឡុង។ ក្នុងនោះដែរលោក ហេង ឡុង ក៏មិនបានបញ្ជាក់ទេថាយុវតីរូបនោះមានឈ្មោះអ្វីនោះទេ ដោយលោកប្រាប់ថានឹងធ្វើការកិច្ចសម្ភាសន៍ពិសេសជាមួយនាងក្នុងពេលឆាប់ៗនេះ។

លោក ហេង ឡុង ដដែលបានរៀបរាប់នៅលើ Facebook ថា៖ “សូមបង្ហាញមុខក្មេងស្រីខ្មែរអាយុ១៣ឆ្នាំហ៊ានលោតពីលើអាគារខ្ពស់កប់ពពកដែលជាអាគារខ្ពស់ជាងគេលើពិភពលោកសម្រាប់កីឡាលោតពីលើចុះក្រោមដោយចងធ្ពក់ជើងឡើងលើ⁣ (BUNGY SPORT)។⁣ អាគារនេះកម្ពស់ ២៣៣ម៉ែត្រ នៅទីក្រុងម៉ាកាវ។ សូមជួយshareបន្តរផងដើម្បីមោទនភាពកូនខ្មែរ មានសំណួរជាច្រើនសួរថា គាត់រស់នៅខ្មែរយើងរឺទេ? គាត់កំពុងរស់នៅភ្នំពែញ ខ្ញុំនឹងសម្ភាស៍ផ្ទាល់ជាមួយកុមារីនេះក្នុងពេលឆាប់ៗសូមរង់ចាំទស្សនា”