ជាដំណឹងគួរឲ្យរីករាយណាស់! ទីបំផុតប្រទេសចិនបានប្រកាសបង្កើតយុទ្ធនាការលុបបំបាត់ការបរិភោគសាច់ឆ្កែក្នុងពិធីបុណ្យដែលធ្វើឡើងជារៀងរាល់ឆ្នាំ |

ជាដំណឹងគួរឲ្យរីករាយណាស់! ទីបំផុតប្រទេសចិនបានប្រកាសបង្កើតយុទ្ធនាការលុបបំបាត់ការបរិភោគសាច់ឆ្កែក្នុងពិធីបុណ្យដែលធ្វើឡើងជារៀងរាល់ឆ្នាំ

ប្រទេសចិននឹងធ្វើការលុបបំបាត់ការបរិភោគសាច់ឆ្កែជាអាហារនាថ្ងៃប្រារព្ធពិធីបុណ្យសាច់ឆ្កែប្រចាំឆ្នាំ ដើម្បីបញ្ឈប់នូវការលួច និងសម្លាប់ឆ្កែតទៅទៀត។ រាជរដ្ឋាភិបាលចិននឹងដាក់ច្បាប់នេះទៅភោជនីយដ្ឋាននានា ទៅអ្នកលក់ និងទីផ្សារជួញដូរសាច់ឆ្កែនៅក្នុងពិធីបុណ្យដ៏ព្រៃផ្សៃមួយនេះ ហើយជឿជាក់ថាវានឹងមានប្រសិទ្ធភាពក្នុងថ្ងៃទី ១៥ មិថុនា ខាងមុខ មិននឹងពិធីបុណ្យចាប់ផ្ដើម​។ គេនឹងធ្វើការពិន័យយ៉ាងតឹងរឹងចំពោះអ្នកដែលល្មើសច្បាប់ដោយការចាប់ខ្លួន និងពិន័យជាសាច់ប្រាក់ដល់ទៅ​ ១០ម៉ឺនយ័ន។

តាមការរាយការណ៍បានឲ្យដឹងថាសត្វឆ្មាអនាថារាប់រយលានក្បាល បូករួមជាមួយនឹងសាច់សត្វដទៃផ្សេងទៀតត្រុវបានគេសម្លាប់ និងបញ្ជូនទៅកាន់ពិធីបុណ្យមួយនេះ។ ច្បាប់មួយនេះត្រូវបានផ្ដល់ទៅដល់ភ្នាក់ងារគាំពារសត្វនានា ហើយក៏ទទួលបានការគោរព និងគាំទ្រយ៉ាងខ្លាំងពីពួកគេ ដោយសារតែពិធីបុណ្យមួយនេះមិនមែនជាប្រពៃណីអ្វីឡើយ​ តែវាគ្រាប់តែបង្កើតឡើងដោយឈ្មួញលក់សាច់ឆ្កែដើម្បីបង្កើតទីផ្សារកាលពីឆ្នាំ​២០១០ តែប៉ុណ្ណោះ។ បើតាមការប៉ាន់ស្មានខ្ពស់បំផុត សត្វឆ្កែប្រមាណជាង ១០ ទៅ ១៥ម៉ឺនក្បាលត្រូវសម្លាប់ក្នុងបុណ្យមួយនេះ ហើយទើបតែធ្លាក់ចុះប្រហែលជា ២ ទៅ ៣ពាន់ក្បាលប៉ុណ្ណោះនាប៉ុន្មានឆ្នាំចុងក្រោយ។ សត្វឆ្កែទាំងនោះភាគច្រើនត្រូវលួចពីម្ចាស់ ហើយត្រូវយកទៅវាយរហូតដល់ស្លាប់។ ការជួញដូរសាច់ឆ្កែក៏ត្រូវបានប្រឆាំងដោយមន្ទីរសុខុមាលភាពសាធារណៈផងដែរ ព្រោះវាប្រឈមនឹងការឆ្លងអាសន្នរោគ។ ទោះជាយ៉ាងណាក្ដី យុទ្ធនាការមួយនេះនៅមិនទាន់អាចលុបបំបាត់ពិធីបុណ្យបានទាំងស្រុងនោះទេ​ តែវាកំពុងនឹងទទួលជោគជ័យជាបណ្ដើរៗហើយ ហើយមានមនុស្សជាច្រើនបានគាំទ្រ នឹងសង្ឈឹមថាពិធីបុណ្យឃោរឃៅមួយនេះនឹងត្រុវលុបបំបាត់ទាំងស្រុង៕

ប្រភព៖ Dailymail