អូហូ! ២ បទរួមគ្នារបស់ Coach ក្នុងកម្មវិធី The Voice Kids Cambodia​ កាលពីយប់មិញនេះពិតជាឡូយខ្លាំង |

អូហូ! ២ បទរួមគ្នារបស់ Coach ក្នុងកម្មវិធី The Voice Kids Cambodia​ កាលពីយប់មិញនេះពិតជាឡូយខ្លាំង

កម្មវិធី The Voice Kids Cambodia របស់ផលិតកម្មហង្សមាស កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំនាក់បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់ ដោយសារតែកម្មវិធីបានរៀបចំឡើងដោយមានវត្តមាន Coach ទាំង៣ចូលរួម ហើយសុទ្ធតែជាតារាលំដាប់ជួរមុខរបស់ប្រទេសដោយក្នុងនោះមានលោក ព្រាប សុវត្ថិ កញ្ញា សុគន្ធនីសា និង​កញ្ញា ឱក សុគន្ធកញ្ញា។ កាលពីថ្ងៃ១៣ ខែឧសភាកន្លងទៅនេះ Coach ទាំង៣ បានធ្វើឲ្យកក្រើកឆាកម្ដងរួចទៅហើយដោយការបកស្រាយចម្រៀងរួមគ្នា។

ហើយនាពេលយប់ម្សិលមិញដែលត្រូវជាថ្ងៃទី១៨ ឧសភា ឆ្នាំ ២០១៧ តារាប៉ុន្មានរូបនេះក៏បានធ្វើឲ្យកក្រើកឆាក The voice kids ម្ដងទៀត ដោយសារតែ Coach​ ដ៏ស្រស់សោភាគឺ កញ្ញា នីសា និង ឱក សុគន្ធកញ្ញា បានបកស្រាយចម្រៀងរួមគ្នាដែលមានចំនងជើងថា “​ដល់ពេលអូនយំទើបប្រាប់ថាស្នេហ៍” និងបទ “វ៉ែនតាខ្មៅអាវស្បែក” ។ ស្ថិតក្នុងសម្លៀកបំពាក់ម្នាក់ស ម្នាក់ខ្មៅ តារាចម្រៀងទាំង ២ រូបបានទាក់ទាញសម្លេងហ៊ោពីសំនាក់អ្នកចូលរួមទស្សនាយ៉ាងកងរំពង។ ចង់ដឹងថាមួយបទរួមគ្នានេះឡូូយប៉ុណ្ណា តោះមកនាំគ្នាទស្សនាទាំងអស់គ្នា៖