បារាំងនឹងក្លាយជាប្រទេសដំបូងគេក្នុងការបំបាត់ចោលរបស់ប្រើប្រាស់ក្នុងការវេចខ្ចប់ដែលផលិតពីជាតិប្លាស្ទិក |

បារាំងនឹងក្លាយជាប្រទេសដំបូងគេក្នុងការបំបាត់ចោលរបស់ប្រើប្រាស់ក្នុងការវេចខ្ចប់ដែលផលិតពីជាតិប្លាស្ទិក

យុទ្ធនាការបំបាត់កាកសំនល់ប្លាស្ទិកដើម្បីការពារបរិស្ថានពិភពលោកបានបង្កើតឡើងយូរណាស់មកហើយ ដោយសារតែការសិក្សាបានបង្ហាញថា​សារធាតុប្លាស្ទិកទាំងនោះនឹងអាចបង្កដល់សុខភាពមនុស្សនាពេលអនាគត។ ហើយកាលពីថ្មីៗនេះប្រទេសបារាំងក៏បានចេញច្បាប់ថ្មីមួយគឺបាន កែវ ចាន និងរបស់វេចខ្ចប់ទាំងអស់ត្រូវតែផលិតពីសារធាតុជីវៈ អាចរលាយជាដីបានឆាប់។ ច្បាប់នេះនឹងដាក់ឲ្យប្រើប្រាស់ក្នុងឆ្នាំ ២០២០ ដែលជាផ្នែកមួយសម្រាប់ផ្លាស់ប្ដូរដើម្បីបង្កើនបរិស្ថានពណ៌បៃតង និងក្នុងគោលបំណងធ្វើឲ្យប្រទេសបារាំងបានរួមចំនែកក្នុងការផ្លាស់ប្ដូរបម្រែបម្រួលអាកាសធាតុ។

តែទោះបីជាយ៉ាងណាក្ដីអ្នកសេដ្ឋកិច្ចផ្នែកបរិស្ថានបាននិយាយថា ច្បាប់មួយនេះក៏នៅតែមានមតិរិះគន់ដោយសារតែវាប្រឆាំងនឹងចលនាដោយសេរីលើទំនិញក្នុងទ្វីបអ៊ឺរ៉ុប។ តំណាងក្រុមហ៊ុនផលិតវេចខ្ចប់អឺរ៉ុបថ្លែងថាគេនឹងធ្វើការប្រឆាំងនឹងច្បាប់ថ្មីនេះ ហើយសង្ឃឹមថាវាមិនរីករាលដាលទៅប្រទេសដ៏ទៃ ព្រមទាំងកំពុងចាត់វិធានការចំពោះប្រទេសបារាំងដែលបានល្មើសនឹងច្បាប់អ៊ឺរ៉ុបផងដែរ។ លោក Bates ជឿថាវាមិនមានភស្តុតាងណាដែលបញ្ជាក់ថាកាកសំនល់ជីវៈនឹងមិនប៉ះពាល់ដល់បរិស្ថានទេ បើសិនជាមនុស្សចេះរក្សាសណ្ដាប់ធ្នាប់ក្នុងការចោលសម្រាម។ ច្បាប់មួយនេះនឹងកាន់តែបង្កឲ្យមនុស្សមានទម្លាប់អាក្រក់ថែមទៅវិញទេ៕

k

ប្រភព៖  independent