ទិដ្ឋភាពខ្លះៗនៃសិល្បករ សិល្បការនី ល្បីៗចូលរួមក្នុងពិធីខួបកំណើតតារាសម្តែង ពេជ្រ អាវីហ្សា! |

ទិដ្ឋភាពខ្លះៗនៃសិល្បករ សិល្បការនី ល្បីៗចូលរួមក្នុងពិធីខួបកំណើតតារាសម្តែង ពេជ្រ អាវីហ្សា!

តារាសម្តែងសាច់សខ្ចីកញ្ញា ពេជ្រ អាវីហ្សា នៅយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ នេះបានប្រារព្ធធ្វើពិធិខួបកំណើតខ្លួន នៅក្នុងភោជនីយដ្ឋាន Spicy sisters។ ក្នុងនោះយើងសង្កេតឃើញមានវត្តមានសិល្បករ និងសិល្បការនី ជាច្រើនដួងបានចូលរួមអបអរក្នុងថ្ងៃខួបកំណើតរបស់កញ្ញា ពេជ្រ អាវីហ្សាផងដែល។ គួរបញ្ជាក់ផងដែលថានៅមុនថ្ងៃខួបកំណើតកញ្ញា ពេជ្រ អាវីហ្សា បានធ្វើការចែករំលែកនំចំណីបន្តិចបន្តួចដល់ក្មេងៗកំព្រា  មិនត្រឹមតែប៉ុណ្ណោះគឺជាតារាសម្តែងមួយដួង ដែលអ្នកសិល្បៈមួយចំនួននិយាយតៗគ្នាថា នាងជាតារាដែលមានចរឹតស្លូតបូត ស្គាល់រៀមច្បង និងគោរពអ្នកសិល្បៈដូចគ្នាថែមទៀតផង។ កុំឲ្យខាតពេលយូរសូមទស្សនារូបភាពខ្លះៗដែលសិល្បករ និងសិល្បការនី បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក៖