ចង់ក្លាយជាម៉ូដែលថតរូបដ៏ជំនាញម្នាក់ … វិធីសាស្ត្រទាំងនេះអាចជួយបាន |

ចង់ក្លាយជាម៉ូដែលថតរូបដ៏ជំនាញម្នាក់ … វិធីសាស្ត្រទាំងនេះអាចជួយបាន

មនុស្សម្នាជាច្រើនច្បាស់ជាយល់ថាការធ្វើជាតារាម៉ូដែលពិតជាតំរូវអោយមានភាពស្រស់ស្អាតនៅនឹងមុខកាម៉េរា ទោះជាយ៉ាងណាក៍ដោយនៅពេលថតរូបម្តងៗរូបសម្រស់គ្រាន់តែជាផ្នែកមួយតែប៉ុណ្ណោះអ្វីដែលសំខាន់គឺលើបែបបទដែលអ្នកដែរជាតារាម៉ូដែលជំនាញដឹងច្បាស់ពីរបៀបក្នុងការឈរ ឬអង្គុយ យ៉ាងណាអោយរូបថតដែលបានផ្តិតមានភាពស្រស់ស្អាត។

ចង្កាគួរតែងើយទៅមុខ14168860-18595910-01-0-1493114830-1493114841-650-1-1493114841-650-04f9ebaa03-1493706886មិនត្រូវងាកក្បាលរបស់អ្នកខុសកន្លែងឡើយ គួរតែងើយក្បាលរបស់អ្នកទៅមុខបន្តិច វាធ្វើអោយរូបភាពចេញមកធ្វើអោយមានភាពសុិចសុី និងស្រស់ស្អាត។

កុំដាក់ដៃច្រត់នឹងចង្កា14169410-18596110-01-0-1493115054-1493115059-650-1-1493115059-650-04f9ebaa03-1493706886កាយវិការបែបនេះធ្វើឲ្យរូបភាពចេញមកឆ្គងមិនមានភាពលេចធ្លោ ដំណោះស្រាយអ្នកគួរតែដាក់ម្រាមដៃអ្នកឲ្យមានគម្លាតពីចង្កាបន្តិច ហើយម្រាមដៃគួរតែកុំប្រឹងពេក ជាដំបូងអ្នកអាចកាន់ប៊ិចជាមួយនឹងម្រាម២ រួចដកចេញពីដៃ។

កុំដាក់ដៃប៉ះនឹងផ្ទៃមុខពេក14169360-18596660-01-0-1493115464-1493115468-650-1-1493115468-650-04f9ebaa03-1493706886បើសិនជាបាតដៃអ្នកនៅចំមុខម៉ាសុីនថតនោះ រូបភាពចេញមកនឹងធ្វើឲ្យមុខរបស់អ្នកមើលទៅកាន់តែតូចនិងឆ្គងខ្លាំងមែនទែនមើលទៅហាក់ដូចជាគ្មានភាពស្រស់ស្អាត។

កុំបញ្ចេញកែងដៃ14169310-18596010-01-0-1493114940-1493114948-650-1-1493114948-650-04f9ebaa03-1493706886នៅពេលដែលអ្នកថតរូបបែបនេះ វានឹងធ្វើឲ្យរូបភាពរបស់អ្នកមើលទៅមិនដូចធម្មជាតិ ដំណោះស្រាយអ្នកគួរតែបញ្ឈប់នូវកាយវិការបែបនេះ ប្តូរមកនូវទម្រង់ថ្មីៗដូចជាដាក់ម្រាមដៃថ្នមនៅក្បែរផ្ទៃមុខជាដើម។

កុំបញ្ចេញកែងដៃ14169310-18596010-01-0-1493114940-1493114948-650-1-1493114948-650-04f9ebaa03-1493706886នៅពេលដែលអ្នកថតរូបបែបនេះ វានឹងធ្វើឲ្យរូបភាពរបស់អ្នកមើលទៅមិនដូចធម្មជាតិ ដំណោះស្រាយអ្នកគួរតែបញ្ឈប់នូវកាយវិការបែបនេះ ប្តូរមកនូវទម្រង់ថ្មីៗដូចជាដាក់ម្រាមដៃថ្នមនៅក្បែរផ្ទៃមុខជាដើម។

គួរតែកាច់រាងខ្លះផង14169210-18597010-01-0-1493115756-1493115761-650-1-1493115761-650-04f9ebaa03-1493706886នៅពេលដែលអ្នកឈរត្រង់ខ្លួន ដាក់ដៃស្រយុងចុះ វាធ្វើឲ្យរូបភាពគ្មានភាពទាក់ទាញ ដំណោះស្រាយអ្នកគួរតែប្តូរនូវការឈរត្រង់ខ្លួន មកជាបែបអែនបង្ហាញដើមទ្រូងបន្តិច។

នៅពេលដែលអង្គុយថត អ្វីដែលអ្នកគួរប្រុងប្រយ័ត្ននោះគឺក្បាលពោះតែម្តង។​ ដំណោះស្រាយគួរតែអង្គុយឲ្យត្រង់ខ្លួនរួចអែនបន្តិច រៀបចំនូវទម្រង់នៃការអង្គុយ ជាពិសេស ដៃ និងជើង។

ប្តូររបៀបអង្កុយនៅពេលដែលអ្នកអង្កុយដាក់ជើងត្រង់ទៅមុខកាម៉េរា វាធ្វើឲ្យជើង និងដៃរបស់អ្នកមើលទៅខ្លីជាងមុន។ ដំណោះស្រាយធម្មតាៗ អ្នកគួរប្តូរទម្រង់ជើងបែរចេញពីកាម៉េរា និងរៀបចំប្លង់បែបណាកុំឲ្យជើងដាក់ទៅឆ្គង។

បែរដងខ្លួនឲ្យបានត្រឹមត្រូវនៅពេលដងខ្លួនរបស់អ្នកឆ្ងាយពីកាម៉េរាពេក វានឹងធ្វើឲ្យស្មារបស់អ្នកមើលទៅធំ ជាពិសេសនៅពេលអ្នកដាក់ដៃទាំងសងខាងទៅលើភ្លៅ។ អ្នកគួរតែអង្គុយឲ្យអែន និងលើកជើងម្ខាងបន្តិច បែរខ្លួន និងកែទម្រង់បែបណាឲ្យមានភាពទាក់ទាញ។

គួរដាក់ដៃនៅកន្លែងដែលត្រឹមត្រូវ14169110-18594160-01-0-1493114558-1493114561-650-1-1493114561-650-04f9ebaa03-1493706886នៅពេលដែលអ្នកអង្គុយនៅមុខកាម៉េរាពុំគួរដាក់ដៃទ្រព័ទ្ធគ្នាឲ្យសោះ អ្នកគួរតែប្តូររូបរាងនូវការអង្គុយ និងដៃអោយបានសមរម្យ។

ថតរូបណា មិនមែនឈរគោរពទង់ជាតិទេ14169160-18591610-02-0-1493113707-1493113710-650-1-1493113710-650-04f9ebaa03-1493706886នៅពេលដែលអ្នកថតរូបមិនបានបញ្ចេញនូវកាយវិការ កាច់រាងអ្វីបន្តិចសោះ វាធ្វើឲ្យរូបភាពចេញមកមិនមានភាពទាក់ទាញ។ ដំណោះស្រាយគួរតែបញ្ឈប់ការខ្មាសអៀន និងបង្ហាញរូបរាង កាច់រាងបន្តិចក៏បាន។