តារាសម្តែងថៃ Chompoo Araya លេចធ្លោសុីដាច់គេនៅលើកម្រាលព្រំក្រហមក្នុងមហោស្រពភាពយន្តនៅប្រទេសបារាំង (មានវីដេអូ) |

តារាសម្តែងថៃ Chompoo Araya លេចធ្លោសុីដាច់គេនៅលើកម្រាលព្រំក្រហមក្នុងមហោស្រពភាពយន្តនៅប្រទេសបារាំង (មានវីដេអូ)

នេះគឺជាថ្ងៃដំបូងនៃមហោស្រពភាពយន្តទីក្រុង Cannes​​ នៅប្រទេសបារាំងហើយក្នុងនោះក៏មានការចូលរួមពីកំពូលតារាសម្តែងស្រីថៃ Chompoo Araya ផងដែរ។ កាលពីយប់មិញនេះតារាសម្តែងស្រី Chom ក៏បាននាំកូនប្រុសភ្លោះក្នងផ្ទៃរបស់នាងចូលរួមនៅក្នុងការដើរលើកំរាលព្រំក្រហមមហោស្រពភាពយន្តអន្ដរជាតិទីក្រុង Cannes នៅប្រទេសបារាំងផងដែរ។​​

ការបង្ហាញខ្លួនរបស់នាងលើនេះគឺមិនសរសើរមិនបាន នាងបានមកជាមួយនិងរ៉ូបរឹបរាងពណ៌សបង្ហាញផ្ទៃពោះកូនអាយុ៥ ខែនៅក្នុងផ្ទៃជាមួយនិងរ៉ូបរបស់ក្រុមហ៊ុន Ralph & Russo អាចនិយាយថាមិនចាញ់តារានិងភ្ញៀវ​កិត្តិយស​ល្បី​ៗ​ទូទាំងពិភពលោកនោះទេ៕ តោះ! កុំអោយខាតពេលយូរទៅមើលរូបភាពនិងវីដេអូរបស់នាង Chompoo Araya ទាំងអស់គ្នា៖

17 May 2017 [Admin]

Posted by ARAYA A. HARGATE on 17 ឧសភា 2017

ប្រភព៖ Tvpool Online