ទឹកចិត្តគ្រូពេទ្យ! ទារិកាម្នាក់នេះមានជម្ងឺច្រើនមុខគ្រួសារមានជីវភាពក្រីក្រ ត្រូវពេទ្យខាងកុមារជាតិចេញមុខធានាជួយមិនយកប្រាក់ ប៉ុន្តែបែរជា…… |

ទឹកចិត្តគ្រូពេទ្យ! ទារិកាម្នាក់នេះមានជម្ងឺច្រើនមុខគ្រួសារមានជីវភាពក្រីក្រ ត្រូវពេទ្យខាងកុមារជាតិចេញមុខធានាជួយមិនយកប្រាក់ ប៉ុន្តែបែរជា……

ក្នុងនាមជាគ្រូពេទ្យដែលមានតួនាទីព្យាបាលដល់អ្នកជម្ងឺ មានពេទ្យមួយចំនួនទទួលរងការរិះគន់យ៉ាងចាស់ដៃអំពីក្រមសីលធម៌ វិជ្ជាជីវៈ ដោយសារតែមើលឃើញលុយជាធំ និងមិនយកចិត្តទុកដាក់ចំពោះអ្នកជម្ងឺ។ ប៉ុន្តែក្នុងករណីមួយនេះមានទារិកាម្នាក់មានជម្ងឺច្រើនមុខ និងមានជីវភាពក្រីក្រគ្មានលទ្ធភាពព្យាបាលជម្ងឺកូន ហើយឪពុកម្តាយចង់យកកូនទៅផ្ទះវិញ ប៉ុន្តែគ្រូពេទ្យនៅមន្ទីរពេទ្យកុមារជាតិធានាព្យាបាលជូនដោយអស់ពីសមត្ថភាព នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Veasna daddy Veasna បានរៀបរាប់ឲ្យដឹងថា៖

ក្មេងស្រីម្នាក់នេះមានជំងឺច្រេីនមុខ ហេីយម្តាយឪពុកជាអ្នកក្រីក្រ ហេីយពួកគាតចង់យកកូនទៅផ្ទះវិញ គឺស្មេីនឹងបញ្ចប់ជីវិតកូនរបស់ខ្លួន ប៉ុន្តែមន្ទីរពេទ្យកុមារជាតិ ធានាព្យាបាលមេីលថែមិនយកលុយទាំងអស់ ហេីយបេីសិនមន្ទីរពេទ្យអស់សមត្ថភាពព្យាបាល គេធានាដឹកកូនទៅដល់ផ្ទះរហូតដល់ខេត្តក្រចេះដោយមិនគិតថវិកាមួយរៀលឡេីយ ហេីយមានអ្នកគ្រូពេទ្យចិត្តបុណ្យម្នាក់គាត់ឈ្មោះ អ្នកគ្រូ នួន សកុណា បានចេញមុខប្រមូលថវិការរៃអង្គាសលុយទិញបាយអោយគ្រួសារគាត់ហូបទៀត ប៉ុន្តែឪពុកម្តាយក្មេងម្នាក់នេះនៅតែចង់យកកូនទៅផ្ទះដដែល ពិតជាអាណិតដល់ក្មេងនេះណាស់។

ក្នុងនោះផងដែលរឿងរ៉ាវនេះបានធ្វើឲ្យអ្នកលេងបណ្តាញសង្គមសម្តែងក្តីរីករាយ និងកោតសរសើរចំពោះគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យកុមារជាតិ មានសណ្តានចិត្តល្អពិតជាពេទ្យគំរូដល់ពេទ្យដទៃទៀត រួមជាមួយគ្នានោះផងដែលក៏មានការខឹងសម្បារ ស្តីបន្ទោសទៅលើឪពុកម្តាយទារិកាដែលចចេសចង់នាំកូនទៅផ្ទះដែលអាចធ្វើឲ្យក្មេងប្រឈមនឹងការបាត់បង់ជីវិត៕