អ្នកគ្រូផេន សុី បង្ហាញសត្វចិញ្ចឹមថ្មីធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង! |

អ្នកគ្រូផេន សុី បង្ហាញសត្វចិញ្ចឹមថ្មីធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង!

បន្ទាប់ពីបានបញ្ចប់រឿងរ៉ាវជាច្រើនក្នុងគ្រួសាមកតារាកំប្លែងស្រី Tukky​ ឬដែលអ្នកទាំងអស់គ្នាបានស្គាល់ឈ្មោះថាអ្នកគ្រូផេន សុី និងស្វាមី Boo Boo បានប្រើជីវិតគូយ៉ាងមានក្តីសុខ។ ហើយកាលពីមួយរយះមុននេះគូស្នេហ៌មួយគូនេះបានបង្ហាញនូវសត្វចិញ្ចឹមរបស់ពួកគេមួយក្បាលដែលជាសត្វគោមានឈ្មោះថា”ខ្លា”ដែលធ្វើអោយមហាជនមានការផ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយនិងសត្វចិញ្ចឹមមួយនេះ​​​។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយពួកគេទាំងពីក៏បានចិញ្ចឹមសត្វគោមួយក្បាលនេះដូចជាកូនរបស់ពួកគេដែរ។ ហើយកាលពីថ្មីៗនេះសត្វគោនោះក៏បានឈឺធ្វើអោយលោក Boo Boo ត្រូវនៅចាំមើលថែរក្សានិងចាំបញ្ចូលថ្នាំអោយផងដែរ។ ចំនែកឯតារាកំប្លែងស្រី Tukky​ វិញក៏ដូចគ្នាក្រោយពីការសម្រាក់ពីកាងាររបស់នាងក៏បានមកអង្គុយលេងរួមទាំងអានរឿងនិទានអោយសត្វគោស្តាប់ទៀត។ វាពិតជារឿងដ៏ចម្លែកមួយពិតមែនប៉ុន្តែវាក៏អាចបន្ថែមនូវការស្រលាញ់និងភាពកក់ក្តៅក្នុងគ្រួសាររបស់តារាកំប្លែងស្រី Tukky​ និងស្វាមី Boo Boo​​​​​ បានផងដែរ៕

ប្រភព៖ Tvpool Online