កម្រងរូបភាពដែលពោរពេញទៅដោយការស្រលាញ់និងភាពកក់ក្ដៅក្នុងថ្ងៃកំណើតរបស់តារាសម្តែងថៃ Mai davikah គម្រប់ខួបអាយុ ២៥ឆ្នាំ |

កម្រងរូបភាពដែលពោរពេញទៅដោយការស្រលាញ់និងភាពកក់ក្ដៅក្នុងថ្ងៃកំណើតរបស់តារាសម្តែងថៃ Mai davikah គម្រប់ខួបអាយុ ២៥ឆ្នាំ

តារាសម្តែងថៃ Mai davikah ដែលកំពុងមានប្រជាប្រិយភាពក្នុងចំណោមទស្សនិកជនទាំងក្នុងប្រទេសនិងក្រៅប្រទេសដោយសារតែនាងមានរូបសម្រស់ស្រស់ស្អាតនិងមានទេពកោសល្យក្នុងវិស័យសិល្បៈ។​ ហើយកាលពីម្សិលមិញនេះត្រូវជាថ្ងៃកំណើតគម្រប់ខួបអាយុ ២៥ឆ្នាំរបស់តារាស្រីរូបនេះ ទោះជាពេលនេះនាងស្ថិតនៅក្នុងវ័យ២៥ ឆ្នាំហើយក៏ដោយប៉ុន្តែបើនិយាយពីសម្រស់វិញនោះគឺនៅតែក្មេងស្រស់ស្អាតមិនសមនឹងអាយុបន្តិចសោះឡើយដែលអាចហៅបានថាជាតារាសាច់ចាំមួយរូប។​ ក្នុងថ្ងៃកំណើតនាងឆ្នាំនេះមិត្តភក្តិរបស់នាងក៏បានរៀបចំពិធីខួបកំណើតតូចមួយសម្រាប់នាងដែលពោរពេញទៅដោយការស្រលាញ់និងភាពកក់ក្ដៅពីមិត្តភក្តិនាងរបស់នាងផងដែរ៕ ទស្សនាកម្រងរូបភាពខាងក្រោមនេះទាំងអស់គ្នា៖

ប្រភព៖ Tvpool Online