សូមមេត្តាជួយសែ៑រឲ្យសប្បុរសជនជួយផង! ស្ត្រីម៉េម៉ាយម្នាក់រស់នៅទាំងវេទនារកសុីលក់បន្លែចិញ្ចឹមកូន ថែមទាំងខ្ទមខ្យល់បក់ដួលរលំបណ្តាលឲ្យបាក់ជើង (មានវីដេអូ) |

សូមមេត្តាជួយសែ៑រឲ្យសប្បុរសជនជួយផង! ស្ត្រីម៉េម៉ាយម្នាក់រស់នៅទាំងវេទនារកសុីលក់បន្លែចិញ្ចឹមកូន ថែមទាំងខ្ទមខ្យល់បក់ដួលរលំបណ្តាលឲ្យបាក់ជើង (មានវីដេអូ)

រឿងរ៉ាវគួរឲ្យសោកសង្រែងនេះបានធ្វើឲ្យអ្នកលេងបណ្តាញសង្គមសម្តែងក្តីអាណិតចំពោះស្រ្តី ម៉េមាយ ម្នាក់ដែលរស់នៅក្នុងជីវភាពខ្វះមុខខ្វះក្រោយរកសុីលក់ប៉ុន្តែតិចតួចដើម្បីចិញ្ចឹមកូនៗទាំង៤។ ប៉ុន្តែអ្វីដែលខ្លោចចិត្តខ្ទមកម្សត់របស់ស្រ្តីមេម៉ាយនោះត្រូវបានខ្យល់បក់រលំសង្កត់ត្រូវជើងបណ្តាលឲ្យបាក់ជើង កំពុងដង្ហើយសុំជំនួយពីសប្បុរសជនទាំងក្នុងនិងក្រៅប្រទេស។ នេះបើយោងតាមគណនីហ្វេសប៊ុកបងប្រុសឈ្មោះ Lyhos San បានរៀបរាប់ថា៖

បានឃើញហើយសូមមេត្តាជួយសែ៑រផងយកបុណ្យ ខ្ញុំសូមអំពាវនាវដល់បងប្អូនសប្បុរសជន ក្នុងនឹងក្រៅប្រទេសទាំងអស់មេត្តាអាណិតអាសូរ ជួយដល់ស្រ្តីមេម៉ាយម្នាក់នេះផងគាត់មានឈ្មោះ វន រ៉េត អាយុ ៣២ ឆ្នាំរស់ក្នុងភូមិបាគង ឃុំត្បែងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ សព្វថ្ងៃនេះគាត់រស់នៅយ៉ាងវេទនាជាមួយកូនចំនួន៤នាក់ ដោយគាត់មានមុខរបបរដើរលក់បន្លែនៅតាមភូមិដើម្បីបានលុយទិញអង្ករដាំបាយឱ្យកូនទាំង៤នាក់បរិភោគ។ ទុក្ខជាន់ពីលើទុក្ខទៅទៀតនោះកាលពីយប់ថ្ងៃទី៤កន្លងទៅថ្មីៗនេះខ្យល់កន្រ្ទាក់បានបក់គួចឆក់យកខ្ទមដ៏កំសត់របស់គាត់ដួលរលំ បណ្តាលឱ្យគាត់បាក់ជើងនៅខណៈពេលនេះកូនៗរបស់គាត់ទាំង៤ប្រឈមមុខនិងការបោះបង់ការសិក្សាព្រោះតែម្តាយពិកាជើង ពួកគាត់ដើរសីុឈ្នួលគេដើម្បីរកប្រាក់ទិញអង្ករ និងមើលជំងឺម្តាយហើយគ្មានជំរកអ្វីសម្រាប់ស្នាក់អាស្រ័យឡើយ។ អាស្រ័យដូចនេះប្រសិនបើមានបងប្អូនចង់ឧបត្ថម្ភ ជាសម្ភារៈនិងថវិកាតាមរយះទូរស័ព្ទលេខ៖ 098335544 ,068335544៕