គួរតែប្រុងប្រយ័ត្ន! លោកអ្នកប្រហែលជាទទួលទានសារធាតុប្លាស្ទិករាល់ថ្ងៃដោយមិនបានដឹងខ្លួន |

គួរតែប្រុងប្រយ័ត្ន! លោកអ្នកប្រហែលជាទទួលទានសារធាតុប្លាស្ទិករាល់ថ្ងៃដោយមិនបានដឹងខ្លួន

 ការបរិភោគអាហារប្រចាំថ្ងៃ មនុស្សគ្រប់គ្នាតែងតែធ្វើការជ្រើសរើសអាហារណាដែលល្អ មានសារធាតុចិញ្ចឹមគ្រប់គ្រាន់ និងគ្មានសារធាតុគីមី។ ប៉ុន្តែអ្នកប្រហែលជាមិនដឹងទេថាអាហារមួយចំនួនបានផ្ទុកនូវសារធាតុប្លាស្ទិកដែលមិនអាចឲ្យយើងមើលឃើញបាននឹងភ្នែក។ សារធាតុប្លាស្ទិកដែលមានដូចជា ថង់ដាក់ឥវ៉ាន់ ដបទឹកសុទ្ធ និងសំនល់ស្បោងជាច្រើនបានធ្លាក់ទៅនៅក្នុងសមុទ្រ។ នៅក្នុងឆ្នាំ ២០២០ គេអាចស្មានបានថាកាកសំនល់ប្លាស្ទិកនឹងមានក្នុងសមុទ្រច្រើនជាងត្រីទៅទៀត។

អស់រយៈពេលដ៏យូរ​ សារធាតុទាំងនេះនឹងបំបែកខ្លួនរលាយជាភាគល្អិតមីក្រូ ហើយជាងប្រមាណ ៥១លាន​ លាននៃភាគល្អិតដែលនឹងស្ថិតនៅក្នុងសមុទ្រជុំវិញពិភពលោក ជាហេតុដែលបណ្ដាលឲ្យសត្វមានជីវិតនៅក្នុងទឹកទាំងអស់ស្ទើរតែរួមផ្សំជាមួយសារធាតុប្លាស្ទិកទៅហើយ។ ឆ្លងតាមរយៈការសិក្សាថ្មីៗនេះបានរកឃើញថា សូម្បីតែងាវ និងគ្រំ  ក៏មានផ្ទុកសារធាតុនេះដែរ។ ហើយប្រសិនបើលោកអ្នកចូលចិត្តទទួលទានពពួកគ្រំ ឬគ្រឿងសមុទ្រនេះ នោះមានន័យថាអ្នកបានញ៉ាំកំទេចប្លាស្ទិកដល់ទៅ ១១០០បំនែក ក្នុងមួយឆ្នាំ ដែលអាចជះឥទ្ធិពលដល់សុខភាពអ្នកទាំងអ្នកមិនបានដឹង៕

ប្រភព៖ huffpost