សំបុត្រមួយច្បាប់របស់ក្មេងស្រី ៨ឆ្នាំម្នាក់ផ្ញើទៅស្រីកំណាន់ចិត្តឪពុកមុនពេលនាងស្លាប់(មានវីដេអូ) |

សំបុត្រមួយច្បាប់របស់ក្មេងស្រី ៨ឆ្នាំម្នាក់ផ្ញើទៅស្រីកំណាន់ចិត្តឪពុកមុនពេលនាងស្លាប់(មានវីដេអូ)

ការលែងលះគ្នាភាគច្រើនគឺបណ្ដាលមកពី អំពើផិតក្បត់ ដោយសារភាគីម្ខាងបានទៅបង្កើតនូវទំនាក់ទំនងស្នេហាជាមួយអ្នកផ្សេងដែលធ្វើអោយមានការប៉ះពាល់ទៅដល់អារម្មណ៍យ៉ាងខ្លាំងទៅលើអ្នកដែលត្រូវគេក្បត់ ហើយអ្វីដែលកាន់តែគួរអោយបារម្ភនោះគឺកូនៗដោយពួកគេអាចនិងទទួលរងសំពាធយ៉ាងធ្ងន់ធ្ងរ។ ក្មេងស្រីម្នាក់អាយុ ៨ឆ្នាំម្នាក់តែងតែឃើញឪពុកម្ដាយរបស់ខ្លួនឈ្លោះប្រកែកគ្នាហើយពេលខ្លះឈានដល់ការប្រើអំពើហិង្សាដែលធ្វើអោយនាងសម្រេចចិត្តសរសេរសំបុត្រមួយទៅកាន់ស្រីកំណាន់របស់ឪពុកមុនពេលនាងស្លាប់។ សំបុត្រនោះបានសរសេរសារថា ៖

” ជូនចំពោះ Jack

សូមអ្នកកុំប្រាប់លោកប៉ាអោយសោះថាខ្ញុំបានសរសេរសំបុត្រមួយនេះព្រោះគាត់អាចនិងខឹងខ្ញុំ។ ម៉ាក់ប្រាប់ថាយើងមិនគួរស្អប់អ្នកណាម្នាក់នោះទេប៉ុន្តែប៉ុន្តែខ្ញ៉ំពិតជាមិនអាចហាមឃាត់ខ្លួនឯងមិនឲ្យខឹងអ្នកបាននោះទេហើយខ្ញុំពិតជាចង់សុំអ្នករឿងមួយ : សូមចេញពីជីវិតពួកយើងទៅ ។ លោកប៉ាបានបាត់បង់ការងារក៏ព្រោះតែអ្នក យើងត្រូវលក់ផ្ទះដើម្បីបង់ថ្លៃចំណាយអោយអ្នក ហើយពេលនេះលោកប៉ាគ្មានការងារ គ្មានប្រា​ក់ទិញអាហារសំរាប់ខ្ញុំនិងម៉ាក់នោះទេ ។ ម៉ាក់សុខចិត្តអោយខ្ញុំញាំទោះគាត់ឃ្លានយ៉ាងណាក៏ដោយ។

នៅពេលដែលខ្ញុំដួលកង់ខ្ញុំពិតជាចង់អោយប៉ានៅក្បែរមើលថែរខ្ញុំប៉ុន្តែគាត់បែរជាកំពុងនៅជាមួយអ្នកទៅវិញ។ អ្នកបានហាមប៉ាមិនឲ្យចូលរួមថ្ងៃបញ្ចប់ការសិក្សារបស់ខ្ញ៉ំ ឬ ក្នុងថ្ងៃសម្ដែងនៅសាលារបស់ខ្ញ៉ំ ខ្ញ៉ំពិតជាខូចចិត្តណាស់ ។ បន្ទាប់ពីបានស្គាល់អ្នក ប៉ារបស់ខ្ញ៉ំតែងតែមកផ្ទះយប់ៗជ្រៅស្ទើរតែរាល់យប់ តើអ្នកទាំងពីរកំពុងធ្វើអ្វី?

ដំបូងលោកប៉ាធ្វើគ្រាន់តែប្រើពាក្យខ្លាំងដាក់ម៉ាក់ ប៉ុន្តែបន្ទាប់មកគាត់បានយកខ្សែក្រវ៉ាត់វាយម៉ាក់ខ្ញុំ។ គាត់ចាប់ផ្ដើមវាយទាត់ធាក់ខ្ញ៉ំដូចជាបាវខ្សាច់ ពេលគាត់មិនបានបំផ្លាញប្រដាប់លេងរបស់ខ្ញុំ ហើយខ្ញុំមិនដឹងទេថាអ្នកបានធ្វើអ្វីបានជាគាត់ផ្លាស់ប្ដូរច្រើនដូចនេះ។ ខ្ញុំចង់អោយអ្នកដឹងថា ម៉ាក់ចង់បានលោកប៉ាពីមុនមកវិញគឺបុរសដែលគាត់បានរៀបអាពាហ៍ពិពាហ៍ជាមួយ។ សូមទៅអោយឆ្ងាយពីគាត់ដើម្បីអោយពួកយើងត្លាប់មកមានជីវិតដែលរីករាយម្ដងទៀត ហើយពិតជាសង្ឃឹមថាអ្នកនិងយល់ពីអ្វីដែលខ្ញុំបានសរសេរ, ពីខ្ញុំ Laura  ៕

ប្រភព ៖ viral4real