អ្នកដែលធ្វើការនៅក្នុងការិយាល័យយូរ គួរដឹងពីឥរិយាបថក្នុងការអង្គុយធ្វើការឲ្យបានត្រឹមត្រូវ! |

អ្នកដែលធ្វើការនៅក្នុងការិយាល័យយូរ គួរដឹងពីឥរិយាបថក្នុងការអង្គុយធ្វើការឲ្យបានត្រឹមត្រូវ!

ជាការពិតនៅពេលដែលធ្វើការរយះពេល ៨ម៉ោង ក្នុងមួយថ្ងៃ ធ្វើឲ្យអ្នកឆាប់អស់កម្លាំង និងឈឺចុកចាប់នៅត្រង់សាច់ដំុនិងសន្លាក់ឆ្អឹង មូលហេតុទាំងនេះ ៧៥ភាគរយ ដោយសារតែនៅអង្គុយនៅមុខកុំព្យូទ័រដោយមិនបានត្រឹមត្រូវ និង ២៥ភាគរយ ដោយសារតែការមិនមានតុល្យភាពធ្វើការ និងពេលសម្រាក។ ហេតុនេះហើយថ្ងៃនេះយើងនឹងនាំប្រិយមិត្តឲ្យយល់ដឹងអំពីការរៀបឥរិយាបថនៅកន្លែងធ្វើការឲ្យមានភាពប្រសើរ។

កុំអង្គុយគងទាក់ខ្លាការអង្គុយគងទាក់ខ្លា​​អាច​ធ្វើឲ្យ​សម្ពាធ​ឈាមឡើង​ខ្ពស់ នាំឲ្យឈឺសន្លាក់ឆ្អឹង។ ដូច្នោះហើយគួរតែរករបស់ដែលទ្រាប់ជើងឲ្យខ្ពស់ត្រឹម ៩០ដឺក្រេ។

ឈឺខ្នងបើសិនជាអ្នកអង្គុយនៅលើកៅអីខ្ពស់ គួរតែដាក់ខ្នើយទន់មួយដាក់ពីក្រោយខ្នង វានឹងផ្តល់ភាពងាយស្រួលនៅពេលដែលមានអាការៈចុកឬឈឺខ្នង ចំណែកកៅអីគួរតែមានផាសុកភាពដល់ខ្នងផងដែល។

នៅពេលដែលដៃចុចកុំព្យូរទ័រយូរធ្វើឲ្យអ្នកមានអារម្មណ៏ថាស្ពឹកដៃដើម្បីដោះស្រាយបញ្ហានេះអ្នកគួរតែអង្គុយឲ្យត្រង់ខ្លួន និងដាក់ដើមដៃរបស់អ្នកឲ្យត្រង់នៅជិត Keyboard ដើម្បីឲ្យមានភាពងាយស្រួលក្នុងការធ្វើការ។

ឈឺចុកចាប់ត្រង់ក ដើម្បីចៀសវាងការឈឺចាប់ត្រង់ចំណុចនេះអ្វីដែលសំខាន់នោះគឺឥរិយាបថអង្គុយ គួរតែមានឥរិយាបថឲ្យត្រង់ខ្លួន ប៉ុន្តែពុំគួរត្រង់ពេកនោះទេ អ្វីដែលសំខាន់គួរតែឆ្លៀតពេលបន្តិចដើម្បីសម្រាក។

ភ្នែកមានអាការៈឈឺ និងហត់នឿយនៅពេលដែលធ្វើការនៅមុខកុំព្យូទ័ររាប់ម៉ោងកែវភ្នែករបស់អ្នកនឹងស្រវាំង ធ្វើឲ្យមានការឈឺក្បាលដើម្បីចៀសវាងមានករណីនេះអ្នកគួរតែអង្គុយឲ្យឆ្ងាយពីកញ្ចក់កុំព្យូទ័រយ៉ាងហោចណាស់៥០សង់ទីម៉ែត្រ មានវែនតាការពារពន្លឺពីកំុព្យូទ័រ និងជាពិសេសកុំភ្លេចធ្វើលំហាត់ប្រាណភ្នែក។

 

ប្រភព៖ Bright Side